វិធី​ប្រើ​ប្រទាល​កន្ទុយក្រពើ ដើម្បី​បំបាត់​ស្នាម​សង្វារ​

1624
ចែករម្លែក

​ប្រទាល​កន្ទុយក្រពើ គឺជា​អ្នក ព្យាបាល​បញ្ហា​ស្បែក​តាមបែប​ធម្មជាតិ ដ៏​អស្ចារ្យ ។ ប្រទាល​កន្ទុយ ក្រពើ គឺជា រុក្ខ​ឱសថ​និង​រុក្ខជាតិ​ដែលមាន​ឥទ្ធិពល ច្រើនយ៉ាង​សម្រាប់​មនុស្សជាតិ ។ ប្រទាល កន្ទុយក្រពើ​ផ្ទុក​ទៅដោយ អង់​ទី​អុកស៊ីដ​ង់ ក្នុងការ​ជួសជុល កោសិកា​ខូចខាត និង​ធ្វើឱ្យ​ជាលិកា ដែល​រង​ផលប៉ះពាល់​នានា​ត្រឡប់មក រក​សភាព​ដើម​វិញ ។

​ប្រទាល​កន្ទុយក្រពើ​ក៏​សម្បូរ ទៅដោយ​ជាតិ​កូ​ឡា​ជែ​ន ដែល​អាចជួយ ឱ្យ​ស្បែក​តឹង​ណែន ទន់ និង​រលាស់​ជាង មុន​ផងដែរ ។​
​ ​
​របៀប​ប្រើ​៖
​ប្រសិនបើ​អ្នក​មិន​ធ្លាប់បាន ប្រើប្រាស់​វា​ពីមុន​ទេ អ្នក​អាច​សាកល្បង ដាក់​សាច់​ប្រទាល​កន្ទុយ ក្រពើ​បន្តិច​នៅ លើ​ដៃ​របស់​អ្នក (​ដោយ​ទុកចោល​ប្រាំ ទៅ​១០​នាទី​) ដើម្បី​ធ្វើតេស្ត​មើល ក្រែង អ្នក​អាច​នឹងមាន​បញ្ហា​អា​លែ​ក​ស៊ី ឬក៏​អត់ ។​
​ ​
​ប្រសិនបើ​មិនមាន​បញ្ហា​អ្វី​នោះទេ អាច​ចាប់ផ្តើម​យក​វា​មក​លាប ឬ​ម៉ាស្សា​តិចៗ​នៅលើ​កន្លែង ដែលមាន សង្វារ រួច​ទុកចោល​១០​ទៅ​១៥​នាទី​មុន នឹង​លាង​សម្អាត​ចេញ​ដោយ​ប្រើ​ទឹក ក្តៅ​ឧណ្ហៗ ។​
​ ​
​អ្នក​អាចធ្វើ​បែបនេះ​ឱ្យបាន ញឹកញាប់ ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​កាន់តែ​ឆាប់រហ័ស ៕ ដោយ​៖ health.com.kh