វិធី​ផ្តាច់​បារី​ដោយ​ប្រើ​គ្រឿងផ្សំ​ពិសេសៗ​ទាំងនេះ

429
ចែករម្លែក

ការជក់បារី​គឺជា​ទម្លាប់​ដ៏​អាក្រក់​មួយ​ដែល​មនុស្ស​ជាច្រើន​តែងតែ​ប្រព្រឹត្តិ​ហើយ​វា​ក៏មាន ឥទ្ធិពល​គ្រោះថ្នាក់​ដល់​សី​រា​ង្គ​ជាច្រើន​ក្នុង​រាងកាយ​ដែរ​។
​អ្វីដែល​វា​ប៉ះពាល់​ជាពិសេស​នោះ​គឺ​សួត ហើយក៏​ជាដើម​ហេតុ​នាំ​ឲ្យ​កើត​ជំងឺមហារីក សួត​ផងដែរ​។ ជាមួយគ្នានេះដែរ បញ្ហា​សុខភាព​ជាច្រើន​ដូចជា ជំងឺ​រលាក​ទងសួត និង​ជំងឺហឺត​សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​ការជក់បារី​នេះឯង​។

​ដូច្នេះហើយ អ្នកវិទ្យាសាស្ត្រ​បាន​ណែនាំ​ឲ្យ​ញ៉ាំ​ភេសជ្ជៈ​ខាងក្រោម​នេះ​បើសិនជា អ្នក​ជក់បារី​លើសពី ៥​ឆ្នាំ ហើយ​ចង់​ផ្តាច់​វា​ចេញ ។​

​គ្រឿងផ្សំ
​​- ម្សៅ​រមៀត ២​ស្លាបព្រា​បាយ​
– ​មើម​ខ្ញី​មួយ​ដុំ​តូច​
– ​ទឹក ១​លីត្រ​
– ​ខ្ទឹមស ៤០០​ក្រាម បក​រួច និង​កាត់​វា​តូចៗ​
– ​ស្ករស ៤០០​ក្រាម (​ស្ករត្នោត​ក៏បាន​)

ចូរ​ចាក់ទឹក​ទៅក្នុង​ឆ្នាំង ហើយ​កម្តៅ​វា​។ ចាក់​ស្ករ​ចូល​។ នៅពេល​ទឹក​ពុះ ចូរ​ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូលទៅក្នុង​ទឹក​នោះ​។ បន្ទាប់មក យក​វា​ចេញពី​ចង្ក្រាន ហើយ​ទុក​ឲ្យ​ត្រជាក់​។ អ្នក​ក៏​អាចយ​កវា​ដាក់​ក្នុង​ទូទឹកកក​សិន​បានដែរ​។

​របៀប​ប្រើ​
​ចូរ​ញ៉ាំ​ភេសជ្ជៈ​មួយ​នេះ​ពីរ​ស្លាបព្រា​បាយ​ជា​រៀងរាល់​ព្រឹក ពេល​ពោះ​ទទេរ និង​ពីរ ស្លាបព្រា​បាយ​ទៀត​នៅពេល​ល្ងាច ក្រោយ​ញ៉ាំ​អាហារ​ចុងក្រោយ​រួច​៕ ដោយៈ health.com.kh

#