វិធី​ផ្សាំ​ម្រេច​ក្នុង​ថង់​ខ្មៅ​

966
ចែករម្លែក

+ ការរៀប​មុន​ផ្សាំ​
– ​ថង់​ខ្មៅ សម្រាប់​ផ្សាំ​
– ​ដី​មាន​ជី​កំ​ប៉ុ​ស្ត (​ដី​សម្រាប់​ផ្សាំ​ត្រូវតែ​ជា​ដី​ផុស​មិន​ណែន​)

– ​ពូជ​ដើម​ម្រេច​ដែល​ចាស់​ល្មម ប្រវែង​២​ទោ​៣​តឹក​
– ​ត្រូវ​កាត់​ដើម​ពូជ​ពេល​ត្រជាក់ (​គួរ​យក​កន្ត្រៃ ឬ​កាំបិត​ដែល​ទុក​កាត់​ពូជ​ទៅ​លាង​
– ជាមួយនឹង​អាល់កុល ដើម្បី​កុំ​ឲ្យ​ឆ្លង​រោគ​)

+ ​ការរៀបចំ​ផ្សាំ​
– ​ច្រក​ដី​ចូលក្នុង​ថង់​តាម​ចំនួន​ដែល​យើង​ចង់បាន
– ​ស្រោច​ទឹក​ដាក់​ដី​ឲ្យ​ជោគ និង​ទុក​វា​ចោល​រយៈពេល​១៥​ទៅ​២០​នាទី

– ​យក​ដើម​ពូជ​មក​ដោត​ដី​ក្នុង​ថង់​ខ្មៅ ១​ភាគ​៣​នៃ​ដើម​ពូជ និង​សង្កត់​ដី​ឲ្យ​ហាប់​ណែន​ល្មម​
– ​រក្សា​ថង់​ខ្មៅ​ដែលមាន​ផ្សាំ​ដើម​ពូជ​ទុក​ក្នុង​ទីកន្លែង​ដែលមាន​សីតុណ្ហភាព​ត្រជាក់​ល្មម ឬ​ដាក់​ក្នុង​ថ្នាល បណ្ដុះ​កូន ដែលមាន​កៅស៊ូ​ថង់​គ្របពីលើ​

– ​ទុកចោល​រយៈពេល​២៥​ថ្ងៃទី​៣៥​ថ្ងៃ ម្រេច​នឹង​ចេញ​ឫស​
– ​នៅពេល​ដើម​ម្រេច​ចេញ​ឫស ត្រូវ​ស្រោច​ទឹក​១​ថ្ងៃ​១​ដង បន្ទាប់ពី​បាន​១​អាទិត្យ​ត្រូវ​ស្រោច​១​ថ្ងៃ​២​ទៅ ៣​ដង តែ​កុំ​ជោគ​ពេក ចៀសវាង​រលួយ​គល់ ៕ ប្រភព​: អ៊ាង សុផល្លែត​