វិធី​ផ្សំ​ចំណី​ត្រី​ធម្មជាតិ​ចំណាយ​អស់​តិច និង​ធ្វើ​ឲ្យ​ត្រី​ឆាប់​ធំធាត់​!

464

រកបាន​ហើយ បងប្អូន​ដែល​ចង់​ចេះ​ធ្វើ​ចំណី​ត្រី​!
+ ធាតុ​ផ្សំ​មាន​៖
– កន្ទក់​២​បាវ​ជី​
– កាកដូង​១​បាវ​ជី​
– សាច់​ត្រី​ម៉ដ្ឋ​៦​គីឡូក្រាម​
– សណ្តែកសៀង​កិន ៦​គីឡូក្រាម​
– អតិសុខុមប្រាណ EM ១​លីត្រ​
– ស្ករ​ងូ ១​គីឡូក្រាម​
– ប្រេងសណ្តែក​១-២​លីត្រ​។​

+ វិធី​ធ្វើ​៖

– លាយ​ធាតុ​ផ្សំ​ពី​១-៤ និង​ប្រេងសណ្តែក​ចូលគ្នា​ឲ្យ​សព្វ​


– លាយ​អតិសុខុមប្រាណ EM ១​លីត្រ និង​ស្ករ​ងូ ១​គីឡូក្រាម ជាមួយ​ទឹក​២០​លីត្រ ទុក​រយៈពេល​១២​ម៉ោង​
– បន្ទាប់មក​យក​ល្បាយ​ទាំងអស់ លាយ​ជាមួយ​ទឹក​២០​លីត្រ​ខាងលើ​កូរ​ឲ្យ​ល្បាយ​សព្វ រួច​ធ្វើជា​គ្រាប់​តូចៗ​ដើម្បី​ដាក់​ជា​ចំណី​ត្រី​
– ហាល​វា​ឲ្យ​ស្ងួត​រយៈពេល​២​ថ្ងៃ​យើង​អាច​យកមកប្រើ​បាន​ហើយ យើង​អាច​រក្សា​វា​ទុក​ប្រើ​បាន​រយៈពេល​២​ខែ ៕ ប្រភព​៖ អ៊ាង សុផល្លែត​