វិធី​ផ្សំ​ថ្នាំពុល​ធម្មជាតិ​កម្ចាត់​ក្រា ១០០% មិនចាំបាច់​ចំណាយលុយ​ទិញ​ថ្នាំពុល​គីមី​មក​បាញ់​ទេ​

719

​ថ្នាំ​ផ្សំ​ពី​រុក្ខជាតិ​ដូចជា ទ​ន្ទ្រា​ង​ខែត្រ បណ្ដូល​ពេជ្រ សម្បក​ស្ដៅ មាន​ប្រសិទ្ធភាព អាច​កម្ចាត់​សត្វ​ក្រា​បាន​១០០% ដោយ​មិនចាំបាច់​ចំណាយលុយ​ទិញ​ថ្នាំពុល​គីមី​មក​បាញ់​ទេ ។​

១. វត្ថុ​ធាតុ​ផ្សំ​៖ ទឹកនោម​មនុស្ស ឬ​ទឹកនោម​សត្វ​ចំនួន​១០​លីត្រ ទ​ន្ទ្រា​ង​ខែត្រ ២​គីឡូក្រាម វ​ល្លិ៍​បណ្ដូល​ពេជ្រ​២​គីឡូក្រាម សំបក​ស្ដៅ ២​គីឡូក្រាម និង​ម្ទេស​១​ក្ដាប់ ។​

២. សម្ភារៈ​សម្រាប់​ប្រើ​
– ពាង​សម្រាប់​ដាក់​វត្ថុធាតុដើម​
– ឈើ​សម្រាប់​កូរ​
– គម្រប​សម្រាប់​គ្រង​ពាង និង​ធុង​សម្រាប់​ស្រោច ។​

៣. វិធី​ធ្វើ​
– យក​វត្ថុ​ធាតុ​ទាំងនោះ ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ ដាក់ចូល​ក្នុង​ពាងទឹក​នោម ហើយ​កូរ​សារធាតុ​នោះ បញ្ចូល​គ្នា​ឲ្យ​សព្វ រួច​គ្រប​ឲ្យ​ជិត​រក្សាទុក​នៅក្រោម​ម្លប់ឈើ​
– រយៈពេល​២​ទៅ​៣​ថ្ងៃ បើក​គម្រោង​ពាង​កូរ​វា​ម្ដង (​ពេល​បើក​គម្រប​ពាង​កូរ ត្រូវ​ពាក់​ម៉ាស់ ឬ​ក្រ​ម៉ា ដើម្បី​ការពារ ព្រោះ​រយៈពេល​នោះ ថ្នាំ​កំពុង​កាច់​បញ្ចូល​គ្នា មាន​ក្លិន ឈួ​ល​អាក្រក់​) ។​

៤. វិធី​ប្រើប្រាស់​
– ក្រោយ​រក្សាទុក​អស់​រយៈពេល​១​ខែ យើង​អាច​ប្រើប្រាស់​បាន​

– ការប្រើប្រាស់ គឺ​នៅក្នុង​កម្រិត​ទឹក​ជី​១​កំប៉ុង​ទឹកដោះគោ លាយ​ទឹក​ធម្មតា ២០​លីត្រ ស្រោច​ទៅ លើ​ស្រូវ​ត្រង់​កន្លែង​ដែលមាន​បញ្ហា​ក្រា​ស៊ី​
– ក្រា​ស្រោច​ត្រូវធ្វើឡើង​នៅពេល​ល្ងាច ហើយ​ដី​សើមៗ នោះ​ធ្វើ​ឲ្យ​ថ្នាំ​មាន​ប្រសិទ្ធ​ភាពល្អ ៕ ប្រភព​: អ៊ាង សុផល្លែត​