វិធី​ពន្យារកំណើត​ថ្មី​ផ្តល់​ភាពងាយស្រួល​បំផុត​ដល់​អ្នក​ប្រើ​

410
ចែករម្លែក
  • 1
    Share

ថ្នាំ​ពន្យារកំណើត​ត្រូវ​លេប​រាល់ថ្ងៃ​, ស្រោមអនាម័យ​ត្រូវ​ប្រើ​រាល់ពេល​រួមភេទ​,​ដាក់​កង ត្រូវ​ទៅកាន់​មន្ទីរពេទ្យ​, រឿង​ទាំងនេះ​នឹង​លែង រំខាន​ចំពោះ​អ្នក​ទៀតហើយ ព្រោះ ពួក​អ្នកវិទ្យាសាស្ត្រ​អាម៉េរិក ទើបនឹង​រកឃើញ​វិធី​ពន្យារកំណើត​មួយ​ថ្មី ទាំង ស្រុង​ដែល​បង្ក លក្ខណៈ​ងាយស្រួល ដល់​អ្នក​ចង់​ពន្យារកំណើត នោះ​គឺ​បន្ទះ បិទ​លើ​ស្បែក​តែ ៥ វិនាទី តែមាន ប្រសិទ្ធភាព​ពន្យារកំណើត​ពេញ​មួយខែ ។​
​ ​
ក្រោយ​ការរកឃើញ​នេះ ពួកគេ កំពុង​ឆ្ពោះទៅ​បង្កើត​បន្ទះ​បិទ មាន ប្រសិទ្ធភាព​ដល់​ទៅ ៦ ខែ ។​

​បច្ចេកវិជ្ជា​ម្ជុល​ខ្នាតតូច ត្រូវបាន​អនុវត្តន៍​នៅក្នុង​ការស្រាវជ្រាវ​ខាងលើ​, គឺជា​ម្ជុល​ដ៏​សែន​តូចៗ​ស្ថិត នៅ​ផ្ទៃ​ខាង ក្រៅ​នៃ​បន្ទះ​បិទ ។ អ្នកណា​ក៏​អាច​ប្រើប្រាស់​បន្ទះ​បិទ​នោះ​ដោយ​ខ្លួនឯងបាន ដោយ​មិនចាំបាច់​មាន​ជំនួយ​ពី​បុគ្គលិក​ពេទ្យ ។ តែ ៥ វិនាទី ក្រោយពេល​បិទ​, អ្នក​ប្រើ​អាច ដោះ​វា​ចេញ ព្រោះ​រយៈ ពេល​ប៉ុណ្ណេះ​វា​គ្រប់គ្រាន់​ឱ្យ​ថ្នាំ​ពន្យារ កំណើត levonorgestrel តាម​ប្រព័ន្ធ​ម្ជុល​ខ្នាតតូច​ច្បាម​ជាប់​ក្រោម​ស្បែក ។​

​ពួក​អ្នកស្រាវជ្រាវ​ឱ្យដឹងថា ម្ជុល ទាំងនេះ​នឹង​រលាយ​ចេញ ហើយ​ថ្នាំ​នឹង​សន្សឹមៗ​ត្រូវបាន​នាំ ចូលក្នុង​សរីរាង្គ តាម​ការគិតគូរ​រប​ស់​អ្នកស្រាវជ្រាវ ។​

​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន បច្ចេកវិជ្ជា ច​ច​ចៀរ លោក ម៉ាក ប្រា​ស្នី​ត (Mark Prausnitz) បាន ឱ្យដឹងថា ម្ជុល​ដែល​ច្បាម​ចូល​ស្បែក​ហាក់ដូច មិន​បង្ក​ការឈឺចាប់​អ្វី​ឡើយ ព្រោះ​វា គ្រាន់តែ​ជ្រៀតចូល​ស្រទាប់​ខាងក្រៅ បង្អស់​របស់​ស្បែក ៕ ប្រែ​សម្រួល​: រតនៈ