វិធី​ព្យាបាល​កន្ទួល​រមាស់​នៅ​ស្បែក​ក្រោម​សុដន់ ដែល​ទទួលបាន​ផល​យ៉ាង​ងាយ​

443
ចែករម្លែក

​កន្ទួល​រមាស់​លើ​ស្បែក​ក្រោម​សុដន់​គឺជា​រឿង​កើតមាន​ជា​ញឹកញាប់​លើ​ស្ត្រី​ដែលមាន​សុដន់​ធំៗ ឬ​ធាត់ៗ​។ វា​ច្រើនតែ​កើតឡើង​ជាការ​រលា​កនៅ​ក្រោម​ស្បែក​ផ្នត់ៗ​ក្រោម​សុដន់​តែម្តង​។ ចំពោះ​ហេតុ ផលរប​ស់វា​វិញ​អាចមាន​ច្រើន​ដូចជា ការ​បែកញើស​ជាប់ មាន​ជំងឺ​ទាក់ទង​នឹង ការពាក់​អាវទ្រនាប់ និង​កង្វះ​ខ្យល់អាកាស​ចេញចូល​នៅ​ចន្លោះ​ស្បែក និង​ខោអាវ​។

​ខាងក្រោម​នេះ​គឺជា​ការព្យាបាល​ខ្លះៗ​ដែល​អាចជួយ​ដោះស្រាយ​បញ្ហា​កន្ទួល​រមាស់​បែបនេះ​បាន​យ៉ាង​មាន​សុវត្ថិភាព​៖

​ប្រទាល​កន្ទុយក្រពើ​
​ជែ​ល​ប្រទាល​កន្ទុយក្រពើ​អាច​ប្រើ​ដើម្បី​បន្ថយ​ការកើត​កន្ទួល​រមាស់​នៅក្រោម​សុដន់​បាន​។ អ្នក​គ្រាន់ តែ​ចិត​យក​ជែ​ល​របស់​ប្រទាល​មួយ​នេះហើយ យក​វា​ស្អំ​នៅលើ​ស្បែក​ដែល​រលាក​រយៈពេល ២០​នាទី ហើយ​លាង​សម្អាត​ជាមួយ​ទឹក​ត្រជាក់​ជាការ​ស្រេច​។ អ្នក​អាចធ្វើ​បែបនេះ​ឡើងវិញ​ពីរ​ទៅ​បី​ដង​ក្នុង មួយថ្ងៃ​រហូតដល់​បាត់​កន្ទួល​។

​ក្រូចឆ្មា​
​អ្នក​ក៏​អាច​ប្រើប្រាស់​ទឹកក្រូច​ឆ្មា​ដើម្បី​ជួយ​បំបាត់​កន្ទួល​រមាស់​បាន​។​វីតាមីន C ដែលមាន​ក្នុង​ទឹក ក្រូចឆ្មា​ដើរតួនាទី​ជា​សារធាតុ​ប្រឆាំងនឹង​បាក់តេរី​ដែល​អាចជួយ​ឲ្យ​ស្បែក​ដែល​រលាក​ក្រហម​នោះ​ឆាប់​ត្រឡប់មក​សភាព​ដើម​វិញ និង​បង្ការ​ការបង្ក​រោគ​ទៀត​៕ ដោយ: health.com.kh

#