វិធី​ព្យាបាល​ការឈឺ​សន្លាក់​ដោយ​ខ្លួនឯង តែ​អាចជា​រឿង​ចម្លែក​ដែល​គួរ​សាកល្បង​

1181
ចែករម្លែក

បើសិនជា​អ្នកមាន​បញ្ហា​រលាក​សន្លាក់ នោះ​អ្នក​ប្រហែលជា​អាចមាន​របៀប​នៃ​ការឈឺចាប់​ខ្លាំង គាំង​សន្លាក់ ហើម និង​ក្តៅ​នៅ​សន្លាក់​ដែលមាន​បញ្ហា​នោះ ហើយ​រឿងនេះ​អាច​កើតឡើង នៅពេល​ភ្ញាក់​ពី​គេង​ព្រឹក​ឡើង ឬ​ក្រោយពី​ធ្វើ​ការងារ​អ្វី​ច្រើន​។

​ហើយ​បើសិនជា​អ្នកដឹង​ង​អំពី​ផល​រំខាន​នៃ​ការ​លេបថ្នាំ​បំបាត់​ការឈឺចាប់​ទៀត​នោះ អ្នក​ពិតជា​ចង់ ស្វែងរក​អ្វី​ផ្សេង​ដើម្បី​ដោះស្រាយ​ការឈឺ​សន្លាក់​នេះហើយ​។ ខាងក្រោម​នេះ ខ្ញុំ​នឹង​បង្ហាញ​អំពី​ការ ព្យាបាល​ការឈឺ​សន្លាក់​ដោយ​ខ្លួនឯង​នៅផ្ទះ ជាមួយនឹង​វិធី​មួយចំនួន តែ​វា​អាច​នឹង​ស្តាប់ទៅ​ចម្លែក មិន​ខាន ប៉ុន្តែ​ការដែល​សាកល្បង​ធ្វើ​ក៏​មិន​ប៉ះពាល់​អ្វី​ដល់​សុខភាព​ដែរ​។

​ញ៉ាំ​ទឹក​ដំឡូងបារាំង​
​ទឹក​ដំឡូងបារាំង​ត្រូវបាន​ស្ត្រី​ជាច្រើន​ប្រាស់​ដើម្បី​ថែរក្សា​សម្រស់ ជាពិសេស​ការលុបបំបាត់​ស្នាម រន្ធ​ញើស​ធំៗ​លើ​ស្បែក ស្បែក​មាន​ជាតិ​ប្រេង​ច្រើន និង​ភាព​ខ្មៅៗ​ក្រោម​ភ្នែក​តែម្តង​។ តើ​អ្នកមាន ដឹង​ទេ​ថា វា​ក៏មាន​ប្រយោជន៍​ចំពោះ​ការឈឺ​សន្លាក់​ដែរ​។ បើសិនជា​អ្នក​ចង់​សាកល្បង​អ្វីដែល​អ្នក គួរ​ធ្វើ​គឺ យក​ដំឡូងបារាំង​មួយ​ម៉ោង ហើយ​លាង​វា​ឲ្យ​ស្អាត រួច​ចិត​សម្បក​ចោល​។ ចូរ​កាត់​វា​ជា ចំណិត​ស្តើងៗ រួច​ពូត​វា​យកតែ​ទឹក ហើយ​ទុក​ក្នុង​ទូរ​ទឹកកក​។ រយៈពេល​មួយថ្ងៃ​ក្រោយ ចូរ​ញ៉ាំ​ទឹក​នេះ​ម្តង​ក្នុង​មួយថ្ងៃ​។ យក​ល្អ​គួរតែ​ញ៉ាំ​នៅពេល​ពោះ​ទទេរ​។

ញ៉ាំ​ទឹក​ដោយ​ប្រើ​ពែង​ធ្វើ​ពី​ទង់​ដែង​
​គ្រប់​ពេលដែល​អ្នកត្រូវកា​រញ៉ាំ​ទឹកកក តែ​ខ្ញី តែ​បៃតង ឬ កាហ្វេ យក​ល្អ​គួរតែ​ប្រើ​ប្រើ​ពែង​ដាក់​ញ៉ាំ ដែល​ធ្វើ​ពី​ទង​ដែង ព្រោះ​វា​អាចជួយ​អ្នក​បំបាត់​ការ​រលាក​សន្លាក់​បាន​។ អ្នកខ្លះ​ដែល​កំពុងតែ​ឈឺ សន្លាក់ និយាយថា ការ​ពាក់ចិញ្ចៀន ឬ​ក​ញ្ចា​ប់​អប​ប្រអប់ដៃ​ដែល​ធ្វើ​ពី​ទង​ដែង​ត្រូវបាន​គេ​ចាត់ទុក ថា​ជួយ​បន្ថយ​អាកា​រៈ​នៃ​ការឈឺ​សន្លាក់​បាន​ច្រើន​បំផុត​។ នេះ​អាច​ដោយសារតែ​ជាតិ​ទង​ដែង​អាច ចូលទៅក្នុង​ពោះ ឬ​ជ្រៀប​តាម​ស្បែក​។

​ឲ្យ​ឃ្មុំ​ទិច​
​យកទៅ​តាម​អ្នក​ថែ​ឃ្មុំ​បាន​ឲ្យ​ដឹងថា ពួកគេ​កម្រ​នឹងមាន​បញ្ហា​រលាក​សន្លាក់​ណាស់​។ បើ​យោង​ទៅ តាម​អំណះអំណាង​នេះ​តែមួយ​មុខ មនុស្ស​ជាច្រើន​ចាប់ផ្តើម​ផ​ញ្ជា​ប់​ទាំ​នាក់​ទំនង​ទៅនឹង​ការពិត​ថា អ្នក​ថែ​ឃ្មុំ​ប្រាកដថា​តែងតែ​ត្រូវបាន​ឃ្មុំ​ទិច​ហើយ​។ ពិតណាស់ អ្នកវិទ្យាសាស្ត្រ​និយាយថា​រឿងនេះ អាច​នឹងមាន​ប្រសិទ្ធភាព​មែន ដោយសារតែ ទ្រនិច​របស់​ឃ្មុំ​មាន​សមត្ថភាព​គ្រប់គ្រង​ការ​រលាក បាន​។ ហើយ​នៅពេល​ការ​រលាក​ត្រូវបាន​កាត់បន្ថយ ការឈឺចាប់ និង​គាំង​សន្លាក់​ដោយសារតែ ការ​រលាក​សន្លាក់​អាច​នឹង​បាត់​ទៅវិញ ឬ​ត្រូវបាន​ថយចុះ​។ យ៉ាងណាមិញ គេ​នៅតែ​មិនទាន់ ច្បាស់​ថា តើ​អ្នក​ដែល​រលាក​សន្លាក់​គួរតែ​ឲ្យ​ឃ្មុំ​ទិច​ញឹកញាប់​ប៉ុណ្ណា​ទើប​អាច​បន្ថយ​ការ​រលាក សន្លាក់​បាន​។ ពិតណាស់ ការព្យាបាល​ការ​រលាក​សន្លាក់​ដ៏​ចម្លែក​នេះ​មិនត្រូវ​បាន​គេ​ធ្វើ​ឡើយ ជាពិសេស​អ្នក​ដែលមាន​បញ្ហា​អា​ឡែ​ហ្ស៊ី​នឹង​ទ្រនិចឃ្មុំ​តែម្តង​៕ ដោយ​: health.com.kh​