វិធី​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ដោយ​ស្លឹក​ត្របែក​

1124
ចែករម្លែក
  • 8
    Shares

ជំងឺ​ទឹកនោមផ្អែម​ជា​ជំងឺ​ពាក់ព័ន្ធ​ដល់​ដំណើរការ​បំប្លែង​មិន​ប្រក្រតី ។ ពេលនេះ បរិមាណ​ស្ករ​ក្នុង​ឈាមមាន​កម្រិត​ខ្ពស់ ដោយសារ​កាត់​បាត់​តុល្យភាព​របស់​អ័រម៉ូន​អាំង​ស៊ុយ​លីន ។ ជំងឺ​ទឹក​ផ្អែម​មិនអាច​ព្យាបាល​ជា​ដាច់ ដោយ​គ្រាន់តែ​អាច​បន្ថយ​បរិមាណ​ស្ករ និង​គ្រប់គ្រង​ហានិភ័យ​នាំ​ដល់​ផលវិបាក ដោយ​ការ​លេបថ្នាំ​ជាប្រចាំ គួបផ្សំ​វិធានការ​ធម្មជាតិ និង​រក្សា​របៀបរបប​រស់នៅ​ត្រឹមត្រូវ ។​

​តាមរយៈ​នោះ វិធី​ប្រើ​ស្លឹក​ត្របែក​ព្យាបាល​ទឹកនោមផ្អែម​ជា​វិធី​ទូទៅ និង​នាំមក​នូវ​ប្រសិទ្ធភាព​ស្មាន​មិន​ដល់ ក្នុង​ការរក្សា​ស្ថិរភាព​បរិមាណ​ស្ករ​ក្នុង​ឈាម និង​ទប់ស្កាត់​ផលវិបាក​នៃ​ជំងឺ ។​

​ការស្រាវជ្រាវ​ជាច្រើន​បាន​ឲ្យ​ដឹងថា ការប្រើប្រាស់​ស្លឹក​ត្របែក អាចជួយ​ព្យាបាល​ជំងឺ​រាករូស​, បញ្ចុះទម្ងន់​, បន្ថយ​រលាក​អញ្ចាញ​, ព្យាបាល​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​, ទប់ស្កាត់​ជំងឺមហារីក​មួយចំនួន​ដូចជា​មហារីកក្រពះ​, ក្រពេញ​ប្រូ​ស្តា​ត​… ។​

​ការស្រាវជ្រាវ​ថ្មី​បំផុត ក៏បាន​បញ្ជាក់ថា ស្លឹក​ត្របែក​មានលទ្ធភាព​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម ដោយ​វិធី​បន្ថយ​កម្រិត​ស្ករ​ក្នុង​ឈាម ។ អ្នក​អាច​ប្រើ​ស្លឹក​ត្របែក​តាម​វិធី​ខាងក្រោម​នេះ​៖

​បរិភោគ​ស្លឹក​ត្របែក​

​បរិភោគ​ត្រួយ​ត្របែក ក្នុង​រាល់​ពេលបាយ នឹង​ជួយ​បន្ថយ​បរិមាណ​ស្ករ​ក្នុង​ឈាម ។ អ្នក​អាច​បរិភោគ​១​ក្តាប់ ឬ កែច្នៃ​ផ្សំ​ជាមួយ​អាហារ ។​

​ទទួលទាន​ទឹក​ស្លឹក​ត្របែក​

​យក​ស្លឹក​ត្របែក ៤ ទៅ ៥ សន្លឹក ដាំ​ឲ្យ​ពុះ ក្នុង​រយៈពេល​ប្រមាណ ៥ នាទី បន្ទាប់មក ជាត់​យក​ទឹក​ទទួលទាន​រាល់ថ្ងៃ ក្រោយ​ពេលបាយ ដើម្បី​សមាសធាតុ​ក្នុង​ស្លឹក​ត្របែក​ពង្រីក​ប្រសិទ្ធភាព​រក្សា​បរិមាណ​ស្ករ​នៅ​កម្រិត​ស្ថិរភាព ។​

​វិធី​ព្យាបាល​ទឹកនោមផ្អែម​ដោយ​ធម្មជាតិ​នេះ មិន​បង្ក​ឥទ្ធិពល​បន្ទាប់បន្សំ ប៉ុន្តែ អ្នក​អាច​ពិគ្រោះ​យោបល់​វេជ្ជបណ្ឌិត មុនពេល​ប្រើប្រាស់​ស្លឹក​ត្របែក ៕ ប្រែ​សម្រួល​: រតនៈ​