វិធី​ព្យាបាល​ទល់លាមក តែ​រយៈពេល​បី ថ្ងៃ ជាមួយនឹង​ដំឡូងជ្វា​

1119
ចែករម្លែក

​ដំឡូងជ្វា​ពុំ​ត្រឹមតែ​ជា​អាហារ​សម្បូរ​ជីវជាតិ តែ​វា​នៅ​ជា​ឱសថ​ព្យាបាល​ទល់លាមក​ដ៏​មាន​ប្រសិទ្ធភាព ។​

​ពិនិត្យ​អំពី​សមាសធាតុ​ជីវជាតិ នោះ​ក្នុង ១០០​ក្រាម មើមដំឡូង​បារាំង​មាន 6,8 g ទឹក​, 0,8 g ប្រូ​ទី​ត​, 0,2 g លី​ពិត​, 28,5 g គ្លុយស៊ីត​, 1,3 g សែលុយឡូស និង​ផ្គត់ផ្គង់​ឲ្យ​សរីរាង្គ ១២២ កាឡូរី ។ ក្រៅពីនេះ ក្នុង​ដំឡូងជ្វា​នៅមាន​វីតាមីន និង​សារជាតិ​រ៉ែ​ជាច្រើន​ដូចជា កាល់ស្យូម​, ដែក​, វីតាមីន B2, PP និង C ។​

​ក្រៅពី​តម្លៃ​ជីវជាតិ ដំឡូងជ្វា​នៅ​ជា​ឱសថ​ព្យាបាល​ទល់លាមក​មួយ​ដ៏​ប្រសិទ្ធភាព ត្រូវបាន​អនុវត្ត​នៅតាម​មន្ទីរពេទ្យ​ជាច្រើន នៃ​សហភាពសូវៀត​ចាស់ ដោយ​មិនចាំបាច់​ប្រើ​ថ្នាំ ។​

​អ្នក​អាច​អនុវត្តតាម​វិធី​ខាងក្រោម​នេះ​៖

​លាង​ដំឡូងជ្វា​ឲ្យ​ស្អាត ចិត​សំបក​ចេញ បន្ទាប់មក​យក​វា​ទៅ​កិន​ច្របាច់​យកតែ​ទឹក ។ ពេលព្រឹក​ព្រលឹម ឲ្យ​អ្នកជំងឺ​ទទួលទាន​ពេល​ពោះ​ទទេ​កន្លះ​កែវ​ធំ​, មុនពេល​បាយ កន្លះ​កែវ​ទៀត ។ ក្រោយ ២ ទៅ ៣ ថ្ងៃ អ្នកនឹង​ឃើញ​ប្រសិទ្ធភាព​យ៉ាង​អស្ចារ្យ ៕ ប្រែ​សម្រួល: ​រតនៈ​