វិធី​ព្យាបាល​បញ្ហា​នៃ​ការ​គេង​ខុសធម្មតា​

983
ចែករម្លែក

​យើងទាំងអស់គ្នា​សុទ្ធតែ​ធ្លាប់មាន​ការពិបាក​លើ​ការ​គេង​ក្នុង​ពេលវេលា​ណាមួយ​ក្នុង​ជីវិត​។ រឿងនេះ អាចធ្វើ​ឲ្យ​យើង​គេង​មិនបាន​គ្រប់គ្រាន់​ឡើយ រហូតដល់​ត្រូវការ​លេបថ្នាំ ស្ត្រេ​ស និង​មាន​ជំងឺ​ទាក់ ទង​នឹង​ការ​គេង​តែម្តង​។ បញ្ហា​នេះ​គឺ​ជាប់ទាក់ទង​នឹង​ករណី​លើផ្លូវ​ចិត្ត និង​ផ្លូវកាយ ហើយក៏​ងាយ នឹងមាន​បញ្ហា​ដល់​សុខភាព​ដែរ​បើសិនជា​វា​កើតឡើង​ច្រើន​ថ្ងៃ​ដល់​ច្រើន​សប្តាហ៍​។ ខាងក្រោម​នេះ គឺជា​វិធី​ព្យាបាល​ដោយ​ធម្មជាតិ​មួយចំនួន​ដែល​អ្នក​គួរតែ​ធ្វើ​លើ​ករណី​នេះហើយ​។​

​ក្រោក​ពី​គេង វា​គ្មាន​អ្វីដែល​អ្នក​គួរតែ​បណ្តោយ​ឲ្យ​ខ្លួនឯង​គេង​ទៀតឡើយ​នៅពេល​ភ្ញាក់ ពី​គេង​ហើយ ដូច្នេះ​ហេតុអ្វី​បានជា​អ្នក​ត្រូវ​សម្រាក​នៅលើ​គ្រែ ហើយ​ស្តាប់​ចម្រៀង​កំដរ​អារម្មណ៍​ទៀត​ធ្វើ​អ្វី​។ អ្នក​គួរតែ​ក្រោក​ពី​គេង​ដើម្បី​ធ្វើការ​ងារ​ដែល​អ្នក​ត្រូវធ្វើ​ប្រចាំថ្ងៃ និង​ទទួលយក​ពន្លឺព្រះអាទិត្យ ខ្លះៗ​ទៅ​។

​ងូតទឹក​អំបិល វិធីសាស្ត្រ​ព្យាបាល​មួយ​ផ្សេងទៀត​ដែល​អ្នក​អាច​ប្រើ​ដើម្បី​ដោះស្រាយ​បញ្ហា​គេង ខុសធម្មតា​នោះ​គឺ​ការ​ងូតទឹក​អំបិល​។ ជាតិ​អំបិល Epsom​សម្បូរ​ទៅដោយ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ដែល អាចជួយ​សម្រួល​ដល់​ការបញ្ចេញ​អ័រម៉ូន​ស្ត្រេ​ស​ក្នុង​ខ្លួន​បាន​យ៉ាង​ល្អ​។ អ្នក​នឹងមាន​អារម្មណ៍ល្អ​ច្រើន ហើយក៏​ត្រៀមខ្លួន​សម្រាប់​ការ​ភ្ញាក់​ពី​គេង និង​គេង​វិញ​ដែរ​។

​បង្កើត​ភាព​ស្ងប់​អារម្មណ៍ក្នុង​បន្ទប់​គេង​អ្នក​គឺជា​កន្លែង​ដែល​បន្ធូរ អារម្មណ៍ មានន័យថា អ្នក​គួរតែ​ធ្វើ​រឿង​គ្រប់យ៉ាង​ក្នុង​បន្ទប់​គេង​ដើម្បី​សម្រួល​ដល់​ការ​គេង​លក់​កាន់តែ​ស្រួល​។ ចូរ​ជ្រើសរើស​ពណ៌​ដែល​អាចជួយ​បន្ធូរ​អារម្មណ៍ និង​សម្រាក សម្រាប់​គ្រែ និង​រៀបចំ​ដេ​គ័​រ ដូច្នេះ​អ្នកនឹង​មាន​អារម្មណ៍​ថា​ធូរស្រាល​គ្រប់ពេល​ដែល​អ្នក​គេង​នៅពេល​យប់​៕ ដោយ​: health.com.kh