វិធី​ព្យាបាល​បញ្ហា​នៃ​ការ​គេង​ខុសធម្មតា​

1309
ចែករម្លែក

​យើងទាំងអស់គ្នា​សុទ្ធតែ​ធ្លាប់ មានការ​ពិបាក​លើ​ការ​គេង​ក្នុងពេល វេលា​ណាមួយ​ក្នុង​ជីវិត​។ រឿងនេះ​អាច ធ្វើឱ្យ​យើង​គេង​មិនបាន​គ្រប់គ្រាន់​ឡើយ រហូតដល់​ត្រូវការ​លេបថ្នាំ​ស្ត្រេ​ស និង មាន​ជំងឺ​ទាក់ទង​នឹង​ការ​គេង​តែម្តង​។ បញ្ហា​នេះ​គឺ​ជាប់ទាក់ទង​នឹង​ករណី​លើ ផ្លូវចិត្ត និង​ផ្លូវកាយ ហើយក៏​ងាយ​នឹង មាន​បញ្ហា​ដល់​សុខភាព​ដែរ បើសិនជា វា​កើតឡើង​ច្រើន​ថ្ងៃ​ដល់​ច្រើន​សប្តាហ៍ ។ ខាងក្រោម​នេះ​គឺជា​វិធី​ព្យាបាល​ដោយ ធម្មជាតិ​មួយចំនួន​ដែល​អ្នក​គួរតែ​ធ្វើ​លើ ករណី​នេះហើយ ។​
​ ​
​ក្រោក​ពី​គេង​
​វា​គ្មាន​អ្វីដែល​អ្នក​គួរតែ បណ្តោយឱ្យ​ខ្លួនឯង​គេង​ទៀតឡើយ នៅ ពេល​ភ្ញាក់​ពី​គេង​ហើយ ដូច្នេះ​ហេតុអ្វី បានជា​អ្នក​ត្រូវ​សម្រាក​នៅលើ​គ្រែ ហើយ​ស្តាប់​ចម្រៀង​កំដរ​អារម្មណ៍​ទៀត ធ្វើ​អ្វី​។ អ្នក​គួរតែ​ក្រោក​ពី​គេង​ដើម្បី​ធ្វើ ការងារ​ដែល​អ្នក​ត្រូវធ្វើ​ប្រចាំថ្ងៃ និង​ទទួលយក​ពន្លឺព្រះអាទិត្យ ខ្លះៗ​ទៅ ។​
​ ​
​ងូតទឹក​អំបិល​
​វិធីសាស្ត្រ​ព្យាបាល​មួយ​ផ្សេង ទៀត​ដែល​អ្នក​អាច​ប្រើ​ដើម្បី​ដោះស្រាយ​បញ្ហា​គេង​ខុសធម្មតា​នោះ គឺ​ការ​ងូត ទឹកអំបិល ។ ជាតិ​អំបិល Epsom សម្បូរ ទៅដោយ​ជាតិ​ម៉ាញ៉េ​ស្យូ​ម ដែល​អាច ជួយ​សម្រួល​ដល់​ការ​បញ្ចោ​ញ​អ័រម៉ូន ស្ត្រេ​ស​ក្នុង​ខ្លួន​បាន​យ៉ាង​ល្អ​។ អ្នកនឹង មាន​អារម្មណ៍ល្អ​ច្រើន ហើយក៏​ត្រៀមខ្លួន​សម្រាប់​ការ​ភ្ញាក់​ពី​គេង និង​គេង​វិញ​ដែរ​។​
​ ​
​បង្កើត​ភាព​ស្ងប់​អារម្មណ៍​
​ក្នុង​បន្ទប់​គេង​អ្នក​គឺជា​កន្លែង ដែល​បន្ធូរ​អារម្មណ៍​មានន័យថា អ្នក​គួរតែ​ធ្វើ​រឿង​គ្រប់យ៉ាង​ក្នុង បន្ទប់​គេង ដើម្បី សម្រួល​ដល់​ការ​គេង​លក់​កាន់តែ ស្រួល​។ ចូរ​ជ្រើសរើស​ពណ៌​ដែល​អាច ជួយ​បន្ធូរ​អារម្មណ៍ និង​សម្រាក សម្រាប់ គ្រែ​និង​រៀបចំ​ដេ​គ័​រ ដូច្នេះ​អ្នកនឹង​មាន អារម្មណ៍​ថា ធូរស្រាល​គ្រប់​ពេលដែល អ្នក​គេង​នៅពេល​យប់ ៕ ដោយៈ health.com.kh​