វិធី​យក​ជីរអង្កាម​មក​ផលិត​ទឹក​ថ្នាំ​សម្រាប់​ការពារ​ដំណាំ​ពី​សត្វល្អិត​តាមបែប​ធម្មជាតិ​

487

សមាសធាតុ​ប្រឆាំងនឹង​សត្វល្អិត​: ជីរអង្កាម​មាន​ផ្ទុក​សមាសធាតុ (Menthol) ដែល​ធ្វើអោយ​សត្វល្អិត​មាន អារម្មណ៍​ត្រជាក់ និង​ចាក​ចេញពី​ដំណាំ ។​

+ ផ្នែក​ប្រើប្រាស់​
– ស្លឹក​

+ វិធី​ផ្សំ និង​វិធី​ប្រើប្រាស់​ថ្នាំ​
– បុក ឬ​កិន​ជីរអង្កាម 250 ក្រាម រួច​ដាក់​ចូលក្នុង​ក្រឡ ឬ​ពាង​
– ចាក់ទឹក​ចំណុះ 2 លីត្រ​ចូល​
– កូរ​ល្បាយ រួច​ច្រោះ​យក​មេ​ថ្នាំ​សម្រាប់​ប្រើប្រាស់

– បាញ់ថ្នាំ​ខាងលើ ទៅលើ​រុក្ខជាតិ​ដែល​ទទួលរង​ការបំផ្លាញ​ពី​សត្វល្អិត ។​

+ ប្រសិទ្ធភាព​លើ​សត្វល្អិត​
– ចៃ ៕ ប្រភព​: អ៊ាង សុផល្លែត​