វិធី​លាង​ថ្នាំ​សម្លាប់​សត្វល្អិត​នៅ​សំបក​ផ្លែ​ប៉ោម​តាម​ស្តង់ដា​វិទ្យាសាស្ត្រ​

1142
ចែករម្លែក

​តាម​ការស្រាវជ្រាវ​មួយ​ថ្មីៗ នេះ វិធី​លាង​ផ្លែឈើ​ធម្មតា ប្រើប្រាស់​ថ្នាំ​ជម្រះ​ក្នុង​រង្វង់​ពីរ​នាទី ក្រោយពេល ប្រមូល​ផល​ពុំមែន​ជា​វិធី​ដែលមាន ប្រសិទ្ធភាព ដើម្បី​កម្ចាត់​ចោល​ទាំង ស្រុង​នូវ​ថ្នាំ​សម្លាប់​សត្វល្អិត​បានឡើយ ។​
​ ​
​តាម​ពួក​អ្នកវិទ្យាសាស្ត្រ មាន វិធីសាស្ត្រ​មួយចំនួន ដែលមាន​ប្រសិទ្ធ ភាព​ជាង ។ ការស្រាវជ្រាវ ថ្មីៗ​របស់​ពួក អ្នកវិទ្យាសាស្ត្រ​អាមេរិក បាន​បង្ហាញថា ក្នុងចំណោម​វិធី​កម្ចាត់​ថ្នាំ​សម្លាប់សត្វ ល្អិត លើ​សម្បក​ផ្លែ​ប៉ោម នោះ​វិធី​ប្រើ baking Soda នឹង​នាំមក​នូវ​ប្រសិទ្ធភាព​ខ្ពស់បំផុត ។​
​ ​
​ក្រុម​ស្រាវជ្រាវ​ពីស​កល វិទ្យាល័យ​ម៉ា​សាជូ​សេត បានឱ្យដឹងថា ល្បាយ baking Soda និង​ទឹក សម្រេច បាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​ក្នុងការ​កម្ចាត់ ថ្នាំ​សម្លាប់​សត្វល្អិត ។ ក្រោយ​រយៈពេល តែ​១២​ទៅ​១៥​នាទី គឺអាច​កម្ចាត់​បាន ដល់​៨០​ភាគរយ នៃ​បរិមាណ​សារធាតុ thiabendazol និង​៩៦​ភាគរយ នៃ បរិមាណ phosmet ចេញពី​សម្បក​ផ្លែ​ប៉ោម​។​
​ ​
​វិធី​ប្រើប្រាស់ baking soda គឺ ដាក់​ទឹក​ប្រមាណ​មួយ​លីត្រ​កន្លះ លាយ នឹង​ម្សៅ baking soda បួន​ស្លាបព្រា កាហ្វេ រួច​កូរ​ឱ្យ​សព្វ ។ ចំពោះ​បន្លែ ផ្លែឈើ នោះ​ត្រាំ​ក្នុង​ទឹក​រង្វង់​ប្រាំ​ទៅ ប្រាំពីរ​នាទី រួច​លាង​សម្អាត ។ បន្ទាប់មក​ត្រាំ​ក្នុង​ល្បាយ​នេះ រយៈពេល​ប្រមាណ ១៥​នាទី ។ ចុងក្រោយ​ប្រើ កន្សែង​ជូត ស្ងួត គឺអាច​បរិភោគបាន ៕ ប្រែ​សម្រួល​៖ រតនៈ​