វិធី​សង្គ្រោះ​បឋម​មួយចំនួន​ដែល​គួរ​ដឹង​បង្ការ​ករណី​ពេល​មាន​គ្រោះថ្នាក់​ចៃដន្យ​

533

ក្នុងករណី​សង្គ្រោះបន្ទាន់ ពេល​មាន​ជំងឺ​ឬ​គ្រោះថ្នាក់​មនុស្ស​យើង តែង​ស្លន់ស្លោ ។ ពេលនេះ គេ​អាច អនុវត្តន៍​វិធី​សង្គ្រោះ​បឋម ដោយ​ពុំមាន លក្ខណៈ​ត្រឹមត្រូវ នាំឱ្យ​ជនរងគ្រោះ កាន់​តែមាន​សភាព​ធ្ងន់ធ្ងរ​ថែម ។​
​ ​
១-​មិន​ប្រើ​ស្រា​ឬ​ទឹកខ្មេះ ដើម្បី​បញ្ចុះ​កម្តៅ​
​ប្រសិន​ប្រើ​ស្រា និង​ទឹកខ្មេះ ជូត​ខ្លួន​ឱ្យ​អ្នកជំងឺ​កំពុង​ក្តៅខ្លួន សារជាតិ នេះ អាច​ជ្រាបចូល​ឈាម​របស់គេ ។ ស្រា​ពេល​ត្រូវ​ត្រដុស​នឹង​កាន់តែ​បង្កើន លក្ខណៈ​ពុល ក្នុងពេលនោះ​ទឹកខ្មេះ ក៏ ត្រូវ​កើន​លក្ខណៈ​អាស៊ីត ។ ហើយ​រឿងនេះ គឺ​គ្រោះថ្នាក់​បំផុត​ពិសេស គឺ​ចំពោះ ក្មេង​តូច ។ ជំនួស​ឱ្យ​ការប្រើ​ស្រា​ឬ​ទឹកខ្មេះ ចូរ​ឱ្យ​អ្នកជំងឺ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន ពិសេស​គឺ​ទឹកក្រូច​ច្របាច់ និង​ឱ្យ គេ​ស្ថិតនៅក្នុង​បន្ទប់​មាន សីតុណ្ហភាព​ពី ១៦​ទៅ​១៧​អង្សា​សេ ។​
​ ​
២-​មិន​លើក​ក្បាល​របស់ មនុស្ស​កំពុង​សន្លប់​
​កុំ​ប្រឹង​លើក​ក្បាល​ឬ​ជះ​ទឹក ត្រជាក់​ចូល​មុខ​អ្នក​កំពុង​សន្លប់ ព្រោះ ទង្វើ​នោះ​អាច​កាន់តែ​ធ្វើឱ្យ​ស្ថានភាព សុខភាព​របស់គេ​ប្រែជា​អាក្រក់ ។ ពេល នោះ ចូរ​លើកជើង​របស់គេ​ឡើង​បន្ធូរ​សម្លៀកបំពាក់ ឬ​របស់​អ្វី ដែល​រឹប​តឹង​លើ​រាងកាយ ។ ពិសេស​កុំ​ឱ្យគេ​ក្រោក ឈរ​ភ្លាម ពេល​ទើប​ដឹងខ្លួន​វិញ ។ ក្រោយពេល​ដឹងខ្លួន មិនត្រូវ​ឱ្យគេ​ទទួល ទាន​កាហ្វេ​ឬ​ភេសជ្ជៈ​បង្កើន​ថាមពល ព្រោះ​អាចធ្វើឱ្យ​បាត់បង់​ទឹក​ក្នុង​សរីរាង្គ ។​
​ ​
៣-​មិនត្រូវ​ច្របាប់​រឹត​ឆ្អឹង សន្លាក់​ត្រូវ​គ្រេច​ដោយ​ខ្លួនឯង​
​ការ​ច្របាច់​រឹត​ឆ្អឹងសន្លាក់ ដោយ​ខ្លួនឯង អាចធ្វើឱ្យ​របួសធ្ងន់​ធ្ង​រ ជាង ។ ពេលនេះ ចូរ​រក្សា​ផ្នែក​ត្រូវ របួស​នៅ​ដដែល និង​រុំ​ដោយ​បង់​ត្រ​ណាត់ ។ បន្ទាប់មក​ចូរ​នាំ​គេ​ទៅកាន់ មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត ។​
​ ​
៤-​មិន​ស្អំ​ក្តៅ​លើ​របួស រលាក​សាច់ដុំ​
​ស្អំ​ក្តៅ​នឹង​គ្មាន​ប្រសិទ្ធភាព ចំពោះ​សាច់ដុំ​ត្រូវ​រលាក ។ ផ្ទុយ​មកវិញ ចំហាយ​ក្តៅ​នៅ​ធ្វើឱ្យ​ឈាម​ចរាចរ លឿន​ជាង បណ្តាលឱ្យ​របួស​ហើម​ធំ ជាង ។ វិធី​ធ្វើ​ត្រឹមត្រូវ គឺ​ប្រើ​ថង់​ស្អំ ត្រជាក់ ។ ចំហាយ​ត្រជាក់ នឹងមាន​ប្រសិទ្ធភាព​បន្ថយ​រលាក និង​ឈាម ។​
​ ​
៥-​មិន​ខ្វេះ​បំពង់ក​ឱ្យ​ក្អួត ពេល​ត្រូវ​ពុល​
​មនុស្ស​ជាច្រើន​តែងមាន ទម្លាប់​ក្អួត​ដោយ​ខ្លួនឯង ប្រសិន​មាន សញ្ញា​ត្រូវ​ពុល​អ្វីមួយ ។ ប៉ុន្តែ​រឿងនេះ ត្រូវ​ហាមឃាត់ ប្រសិន​អ្នក​ត្រូវ​ពុល អាស៊ីត​, អាល់​កា​ឡាំង​ឬ​សារជាតិ​គ្រោះ ថ្នាក់​ផ្សេងៗ​ចំពោះ​ករណី​ដូច្នេះ ចូរ​ទៅ កាន់​មន្ទីរពេទ្យ​កាន់តែ​ឆាប់ កាន់តែ​ល្អ ។ តែ​ត្រូវ​ចាំ​ក្នុងពេល​ធ្វើដំណើរ​ទៅ មន្ទីរពេទ្យ​អ្នក​នៅតែ​ក្អួត ចូរ​ទទួលទាន ទឹក​ឧណ្ហៗ​ឱ្យបាន​ច្រើន និង​ចៀសវាង ភេសជ្ជៈ​មាន​ហ្គាស​ឬ​ទឹកដោះគោ ។​
​ ​
៦-​មិន​ញី​ភ្នែក​ពេល​មាន របស់​អ្វី​ចូល​ភ្នែក​
​ប្រសិន​ប្រើ​ដៃ​ញី​, ភ្ញាស​ភ្នែក នឹងរង​របួស ។ ដូច្នេះ ចូរ​បិទ​ភ្នែក និង ប្រើ​បង់​បិទ ។​
​ ​
៧-​មិន​ដក​របស់​អ្វីដែល​មុត ជាប់​ខ្លួន​
​ចំពោះ​របួស​តូច​អ្នក​អាច​ដក ចេញ​ដោយ​ខ្លួនឯងបាន តែ​ចំពោះមុខ របួសធ្ងន់​, ដាច់ខាត​មិនត្រូវ​ដកចេញ ព្រោះ​ពេលនោះ ការបាត់បង់​ឈាម ច្រើន​នឹង​បណ្តាលឱ្យ​ស្លាប់​បាន ។​
​ ​
៨-​មិន​លាបថ្នាំ​ប្រេង​លើ របួស​បើកមុខ​
​របួស​បើកមុខ ប្រសិន​លាបថ្នាំ ប្រេង​ផ្តេសផ្តាស នឹងមាន​ផលវិបាក ស្មាន​មិន​ដល់ ។ ចូរ​លាង​សំអាត​ដោយ ទឹកសាប៊ូ និង​រុំ​ដោយ​ប្រដាប់​បិទ​របួស ។​
​ ​
៩-​មិន​ស្អំ​ទឹកកក​ផ្ទាល់​លើ ស្បែក​
​ទឹកកក​មាន​ប្រសិទ្ធភាព​បន្ថយ ស្នាម​ជាំ​តែ​កុំ​ស្អំ​ផ្ទាល់​លើ​ស្បែក ចូរ​ដាក់​ក្នុង​ថង់​ក្រណាត់​ទើប​ស្អំ នៅលើ​ស្នាម​ជាំ ក្នុង​រយៈពេល​២០​នាទី បន្ទាប់មក​ឈប់ ២០​នាទី ទើប​ស្អំ​បន្ត​ដូច្នេះ​ទៀត ។​
​ ​
១០-​មិន​លាប​ប៊័រ​លើ​ស្នាម រលាក​
​ប៊័រ​អាចបង្កើត​ស្រទាប់​ខណ្ឌ មួយ​នៅ​ស្នាម​រលាក​ទប់ស្កាត់​ការ បំប្លែង​សីតុណ្ហភាព​រវាង​ផ្នែក​ខាង ក្រោម និង​ខាងលើ​ផ្ទៃ​ស្បែក ។ ផ្តើម​ពី នោះ ចំហាយ​ក្តៅ​នឹង​ចូល​ជ្រៅ​ទៅក្នុង ស្បែក​បង្ក​របួសធ្ងន់​ជាង ។ វិធី​ត្រឹមត្រូវ បំផុត គឺ​លាង​កន្លែង​រលាក​ដោយ​ទឹក ត្រជាក់ ក្នុង​រង្វង់​១៥​នាទី ។ មិន​ចោះ កន្លែង​ប៉ោង​ទឹក ព្រោះ​នោះ​ជា​ស្រទាប់ ការពារ​ស្នាម​រលាក ៕ ប្រែ​សម្រួល​៖ រតនៈ​