វិធី​សម្អាត​ថ្លើម​យ៉ាង​ប្រសិទ្ធភាព​ជាមួយនឹង​ទំពាំងបាយជូរ​ក្រៀម​

1632
ចែករម្លែក
  • 97
    Shares

​ថ្លើម​ជា​ផ្នែក​គ្រឿងក្នុង​ធំ បំផុត​របស់​សរីរាង្គ​, កន្លែង​ប្រូតេអ៊ីន ត្រូវបាន​សំយោគ​, ឈាម​ត្រូវបាន ធ្វើឱ្យ​ស្អាត និង​ជាតិពុល​មាន​គ្រោះថ្នាក់​ត្រូវ​កម្ចាត់​ចេញពី​សរីរាង្គ ពិសេស​ជាង​នេះ ថ្លើម​ជា ផ្នែក​តែមួយគត់​មានលទ្ធភាព​ស្តារ​ដោយ​ខ្លួនឯង ក្រោយពេល​ត្រូវរបួស ឬ ត្រូវ​កាត់ចោល មួយផ្នែក ។​
​ ​
​ដូច្នេះ​ធ្វើយ៉ាងណា ដើម្បី សម្អាត​ថ្លើម​, ស្តារ​មុខងារ និង​ការពារ ថ្លើម​ឱ្យបាន​ល្អ ? ដោយមាន តែ​គ្រឿង ផ្សំ​ពីរ​មុខ គឺ​ទំពាំងបាយជូរ​ក្រៀម និង​ទឹក ដែល​អ្នក​បាន​មាន​ក្នុង​ដៃ ជា​កូនសោ សម្ងាត់​របស់​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​នេះ ។​
​ ​
​វិធី​ធ្វើ​: យក​ទំពាំងបាយជូរ ក្រៀម​មួយ​ចានចង្កឹះ និង​ទឹក​ប្រាំមួយ​ចានចង្កឹះ ។ ចាក់​ទំពាំង បាយ​ជូរ​ចូល ក្នុង​ចាន​ធំ​មួយ រួច​ចាក់ទឹក​៣​ចាន​ចូល កូរ​ឱ្យ​សព្វ​,១៥​នាទី ក្រោយ​ច្រោះ​ទឹក នោះ​ចោល ។ នេះ​ជា​ជំហាន​សំខាន់ ដើម្បី​លាង​សម្អាត​ទំពាំងបាយជូរ ។ បន្ទាប់មកទៀត ដាក់​ទំពាំងបាយជូរ​ចូល ក្នុង​ឆ្នាំង​ចាក់ទឹក​៣​ចាន​នៅសល់​រួច​ដាំ​ឱ្យ​ពុះ​ក្នុង​រយៈពេល ប្រមាណ​២​នាទី ។ បិទ​ភ្លើង និង​ចាក់​ល្បាយ​នេះ​ទៅក្នុង កែវ​ថ្ម​គ្រប់​ជិត​ទុកចោល​មួយ​យប់ ។​
​ ​
​ព្រឹក​ថ្ងៃ​បន្ទាប់ ពេល​ពោះ​ទទេ ចូរ​ផឹកទឹក និង​បរិភោគ​សាច់​ទំពាំង បាយ​ជូរ ។ អ្នក​អាច​ទទួល ទាន​ត្រជាក់ ដោយ​ការបន្ថែម​ទឹកកក ឬ កម្តៅ​វា ឡើងវិញ ។ អ្នកនឹង​ឃើញ​ឥទ្ធិពល​ច្បាស់ លាស់​លើ​ថ្លើម​, សរីរាង្គ​នឹង​រឹងមាំ ឡើង តែ​ក្រោយពេល​ពីរ​ថ្ងៃ ។ ប៉ុន្តែ​ល្អ​បំផុត​អ្នក​គួរ​អនុវត្តន៍ រូបមន្ត​នេះ​ក្នុង រង្វង់​មួយ​សប្តាហ៍ ដើម្បី​បាន​លទ្ធផល ជាទី​គាប់ចិត្ត ។​
​ ​
​ក្នុងពេល​អនុវត្តន៍​វិធីសាស្ត្រ នេះ ចូរ​ចៀសវាង​អាហារ​ផ្ទុក​ជាតិ​ខ្លាញ់ និង​ដាច់ខាត​មិន​ទទួល ទាន​ស្រា ឬ ស្រា​បៀរ ៕ ប្រែ​សម្រួល​: រតនៈ​