វិធី​៣​យ៉ាង​ក្នុង​ការរក្សា​ទឹក​ឱ្យមាន​គុណភាព​

1515
ចែករម្លែក

​តើ​អ្នក​ធ្លាប់​ដាំទឹក​ផឹក​ឬទេ​? តើ​អ្នកដឹង​ពី​វិធី​ដាំ​និង​រក្សាទុក​ឬ​នៅ​? តើ​គួរ​ធ្វើ​ដូចម្តេច​ទើប​អាច​ទទួលបាន​ទឹក​ដែល​ផឹក​ហើយ​ល្អ​ចំពោះ​សុខភាព​អ្នក​? ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​៣​យ៉ាង​ដើម្បី​ទទួលបាន​ទឹក​ល្អ ៖
– ក្រោយ​ពេលដែល​អ្នក​ដាំ​ពុះ​រួច អ្នក​មិនត្រូវ​ប្រញាប់​ពន្លត់ភ្លើង​ទេ
– អ្នក​ត្រូវតែ​បើក​គម្រប​កំសៀវ​ដើម្បីឱ្យ​វា​ពុះ​ចំនួន​៣​នាទី​សិន ទើប​ពន្លត់ភ្លើង នោះ​មេរោគ​ផ្សេងៗ​នឹង​ងាប់​អស់ ប៉ុន្តែ​មិនត្រូវ​ឱ្យ​ហួស​ពី​៣​នាទី ព្រោះ​បើ​អ្នក​ទុកឱ្យ​ពុះ​យូរ វា​នឹង​អាចធ្វើឱ្យ​អ្នក​កើត​មហារីក​។​
– ក្រោយ​ពេលដែល​អ្នក​ពន្លត់​ភ្លើង​ហើយ អ្នក​ត្រូវយក​គម្រប​កំសៀវ​បិត​បន្ទាប់មក​ទុក​វា​ឱ្យ នៅ​សីតុណ្ហភាព​ត្រឹម​២៥​ដល់​៣០​អង្សា​សេ​ទើប​ផឹក​។​

​អ្នក​មិនត្រូវ​ទុក​ទឹក​នេះ​ហួស​ពី​១៦​ម៉ោង​ទេ ព្រោះ​មេរោគ​ផ្សេងៗ​នឹង​កើត​ឡើងវិញ​នៅក្នុង​ទឹក ដូចនេះ​អ្នក​គួរតែ​ដាំ​ក្នុង​បរិមាណ​ដែល​ផឹក​បាន​ហើយ​៕ ដោយ​: health.com.kh