វិនិយោគិន​ខ្មែរ​និង​ចិន​បណ្តាក់ទុន​ជាង​១០​លាន​ដុល្លារ​លើ​គម្រោង​ខុន​ដូ​កម្ពស់​២៦​ជាន់​

441
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​វិនិយោគិន​ខ្មែរ​និង​អ្នកវិនិយោគ​ចិន​បាន​វិនិយោគ​រួមគ្នា​លើ​គម្រោង​ខុន​ដូ​មួយ​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​ជាមួយ​ទុន​ជាង​១០​លាន​ដុល្លារ​អាមេរិក​។​ខុន​ដូ​”​អេ​ខេ​ជេ​ប្រាយ​ផៀ​ល​”​កម្ពស់​២៦​ជាន់​ដែល​សាងសង់​លើ​ផ្ទៃដី​១.២០០​ម៉ែត្រការ៉េ​នេះ​ត្រូវបាន​បុកគ្រឹះ​សាងសង់​ហើយ​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១​។​

​លោក ឧកញ៉ា គួច ផេង អគ្គនាយក​ក្រុមហ៊ុន​អេ​ខេ​ជេ ធាន​លូ ប្រ​ផឹ​ធី ឌី​វេឡុ​ប​មិន​ឯ​.​ក បាន​ថ្លែងថា ខុន​ដូ​មួយ​នេះ​ត្រូវបាន​សាងសង់​លើ​ផ្ទៃដី​១.២០០​ម៉ែត្រការ៉េ​មាន​ទំហំ​វិនិយោគ​ជាង​១០​លាន​ដុល្លារ​អាមេរិក​។​ទាក់ទង​នឹង​គម្រោង​នេះ​មាន​បន្ទប់​ខុន​ដូ​ចំនួន​២៨៦​យូ​នី​ត​ហើយ​មាន​បែង​ចែកចេញជា​៦​ប្រភេទ​ផ្ទះ ដែល​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​២០២១​។​

​លោក​អគ្គនាយក​បានបញ្ជាក់​បន្ថែមថា​៖​ប្រភេទ​ផ្ទះ​ទាំង​៦​រួមមាន​៖​ប្រភេទ​A1​ស្ទូ​ឌី​យោ​មាន​ទំហំ​សរុប​៣៦.៣៦​ម៉ែត្រការ៉េ​,​ប្រភេទ​A2​ស្ទូ​ដី​យោ​មាន​ទំហំ​សរុប​៣៤.៨៩​ម៉ែត្រការ៉េ​,​ប្រភេទ​B1​បន្ទប់​គេង​១​មាន​ទំហំ​សរុប​៥១.៩២​ម៉ែត្រការ៉េ​,​ប្រភេទ​B2​បន្ទប់​គេង​១​មាន​ទំហំ​សរុប​៥៥.៤៤​ម៉ែ​ត្រា​ការ៉េ​,​ប្រភេទ​C1​បន្ទប់​គេង​២​មាន​ទំហំ​សរុប​៧១.៥៣​ម៉ែត្រការ៉េ​,​ប្រភេទ​C2​បន្ទប់​គេង​២​មាន​ទំហំ​សរុប​៧៥.៨៤​ម៉ែត្រការ៉េ​។​

​ឧកញ៉ា គួច ផេង បាន​បន្តថា មូល​ហេតុដែល​វិនិយោគ​នៅ​ទីតាំង​នេះ ដោយសារ​នៅ​ខណ្ឌ​សែន​សុខ ជាពិសេស​នៅក្រោយ​ធនាគារជាតិ គឺជា​ទីតាំង​មួយ​ដែល​ទៅ​ថ្ងៃ​អនាគត នឹង​បាន​អភិវឌ្ឍន៍​ខ្លាំងក្លា ដែល​គេ​ជឿជាក់ថា​ការអភិវឌ្ឍ​នៅ​តំបន់​នេះ​នឹង​ប្រែ​មុខមាត់​យ៉ាងខ្លាំង​។​ទៅ​ថ្ងៃ​អនាគត​នឹងមាន​គម្រោង​ផ្សេងទៀត​ដែល​នៅ​តំបន់​ជុំវិញ​នេះដែរ​ដែល​គម្រោង​ទាំងនោះ​នឹងធ្វើ​ឱ្យ​ប្រែក្លាយ​តំបន់ភ្នំ​ពេញ​ថ្មី ទៅជា​ទីក្រុង និង​ទៅជា​ទីប្រជុំជន​មួយ ដែលមាន​ភាពទំនើប​ស៊ី​វិ​ល័យ​។​

​ឧកញ៉ា​គួច​ផេង​បាន​បន្ថែមទៀតថា​អគារ​”​អេ​ខេ​ប្រាយ​ផៀ​ល​”​ទទួល​សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​ចិន​តែម្តង​។​ក្រុមហ៊ុន​ចិន​គឺជា​ក្រុមហ៊ុន​ធំ​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ធំៗ​ទាំង​៥០០​លើ​ពិភពលោក​ហើយ​ក្រុមហ៊ុន​នេះ​គឺជា​អ្នក​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​សម្តេច​តេ​ជោ​នៅ​តប​ន់​ឧកញ៉ា​លី​យ៉ុង​ផាត់​ហើយក៏​ជា​អ្នក​សាងសង់​ផ្ទាល់​ដែរ​នូវ​អគារ​ថ្មី របស់​មន្ទីរពេទ្យ​លោកសង្ឃ​។​

​បើតាម​ឧកញ៉ា​គួច​ផេង​បាន​អះអាងថា​”​ការដែល​យើង​សម្រេចចិត្ត​វិ​ន​យោគ​លើ​ខុន​ដូ​នេះ​គឺ​យើង​ផ្អែកលើ​កត្តា​ជាច្រើន​ដែល​ក្នុងចំណោម​នោះ​យើង​ឃើញថា​សក្តានុពល​នៃ​សេដ្ឋកិច្ចកម្ពុជា​យើង​មានការ​រី​ចម្រើន​។​ជាពិសេស​ដែល​សំខាន់​ជាងគេ​គឺ​ស្ថិរភាព​នយោបាយ​និង​ការលូតលាស់​នៃ​សេដ្ឋកិច្ចកម្ពុជា​យើង​ធ្វើឱ្យ​យើង​មានសង្ឃឹម​មាន​ជំនឿ​ជាក់​ថា​ការលក់​មិនមែនជា​បញ្ហា​ទេ​។​យើង​ផ្តោតលើ​អតិថិជន​ទាំង​នៅក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ដោយសារ​រចនាបទ​នៃ​ស្ថាបត្យកម្ម​របស់​យើង​គឺ​យើង​ធ្វើ​លក្ខណៈ​ទំនើប​”​។​

​លោក​បាន​គូសបញ្ជាក់ថា​៖​វិស័យ​សំណង់​គឺជា​វិស័យ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ហើយក៏​ជា​ឆ្អឹងខ្នង​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ផងដែរ​។​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​កម្ពុជា​និង​ក្រុមហ៊ុន​ចិន​នេះ​ដោយយោង​លើ​គោ​លន​យោ​បាន​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​និង​ចំណងមិត្តភាព​នៃ​ប្រទេស​ទាំងពីរ​។​

​ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ល្អ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី បានធ្វើឱ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព​និង​ស្ថិរភាព​នយោបាយ​ពេញលេញ​ដែល​ផ្តល់នូវ​ទំនុកចិត្ត​ដ៏​ខ្លាំងខ្លា​ចំពោះ​អ្នកវិនិយោគ​បរទេស​។​កំណើនសេដ្ឋកិច្ច​ជាតិ​ក​ម្ពុ​ជា​នៅ​បន្ត​មាន​កំណើន​ខ្ពស់ ឆ្ពោះ ទៅ​មុខជា​លំដាប់​ដែលជា​កត្តា​សំខាន់​ក្នុង​ការធ្វើ​ទីផ្សារ​និង​លក់​។

​អគារ​ខុន​ដូ​នេះ​គឺជា​ការចាប់ផ្តើម​មួយ​ជំ​ហ៊ាន​ខ្លី ក្នុងការ​សហការគ្នារ​វាង​ក្រុមហ៊ុន​អេ​ខេ​ជេ​ធាន​លូ និង ក្រុមហ៊ុន​សំណង់​ចិន​ខូ​អិ​ល​ធី​ឌី​ហើយ​យើងខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​គម្រោង​បន្តបន្ទាប់​ទៀត​និង​អាច​ប្រែក្លាយ​តំបន់ភ្នំ​ពេញ​ថ្មី​នេះ​ឱ្យ ទៅជា​ទីប្រជុំជន​ថ្មី​មួយ​ដ៏​សំបូ​បែប​និង​ស៊ី​វិ​ល័យ​។​ក្រុមហ៊ុន​អេ​ខេ​ជេ ធា​លូ​និង​ស​ម្ព័​ន​ក្រុមហ៊ុន​សំណង់​ចិន​ខូ​អិ​ល​ធី​ឌី​នឹង​ក្លាយទៅជា​ក្រុមហ៊ុន​សំណង់​និង​អភិវឌ្ឍ​អចលនទ្រព្យ​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​យើង​នេះ​៕S/

​ចំណងជើង​រូបថត​៖​វិនិយោគិន​ខ្មែរ​និង​ចិន​បណ្តាក់ទុន​ជាង​១០​លាន​ដុល្លារ​លើ​គម្រោង​ខុន​ដូ​កម្ពស់​២៦​ជាន់​នៅ​សែន​សុខ រាជធានី​ភ្នំពេញ​(​រូប​៖​សុផល​)