វិនិយោគិន​ចិន​ខេត្ត​លាវ​និ​ញ សម្លឹង​ឃើញ​ការវិនិយោគ និង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​

361
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: វិនិយោគិន​ជាច្រើន​មកពី​ខេត្ត​លាវ​នី​ង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានមក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ដើម្បី​ស្វែងយល់​ពី​សក្តានុពល​សេដ្ឋកិច្ច និង កិច្ចសហការ​វិនិយោគ ក៏ដូចជា​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម និង​ឱកាស​បណ្តាក់ទុន និង​រកស៊ី​នៅ​កម្ពុជា​។​

​ដើម្បី​ផ្លាស់ប្តូរ​ពត៌មាន​ទៅវិញ​មក កិច្ច​ជំនួប​ពិភាក្សា​មួយ​បាន​ត្រូវ​រៀបចំឡើង​កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ក្នុង​គោលបំណង​ជំរុញ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន ខេត្ត​លាវ​នី​ង​។​

​លោក ឈិន ឈី​វ​ហ្វា (Chen Qiufa) អគ្គលេខាបក្ស​ប្រចាំខេត្ត​លាវ​នី​ង បាន​ថ្លែង​ក្នុង​វេទិកា​ជំរុញ​ធុរកិច្ច​រវាង​ខេត្ត​លាវ​នី​ង និង​កម្ពុជា​នេះ​ថា​៖ ប្រទេស​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​និង​ជាទី​ផ្សារ​នាំចេញ​ធំ​ទី​៥​របស់​កម្ពុជា​។ កិច្ចសហប្រតិបត្តិការ​ធុរកិច្ច​រវាង​ខេត្ត​លាវ​នី​ង​និង​ប្រទេស​កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​នាំមុខ​ក្នុងប្រទេស​ចិន ដែលជា​តថភាព​បញ្ជាក់​យ៉ាងច្បាស់​ថា​៖ កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​លាវ​នី​ង និង​កម្ពុជា ចាក់ឫស​នៅក្នុង​មិត្ត​ភាពជា​ប្រពៃណី​របស់​ប្រទេស​ទាំងពីរ ហើយ​បាន​កសាង​លើ​គោលការណ៍​នៃ​ផលប្រយោជន៍​រួម សម្រប​តាម​បម្រែបម្រួល​សម័យកាល​ដែល​នាំ​ជា​កម្លាំង​ជំនួយ​ដល់​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ ដើរ​បាន​កាន់តែ​ជ្រៅ​និង​ពិតប្រាកដ ថែមទាំង​អាច​បង្ក​ជាការ​ផ្លាស់ប្តូរ​ទៅវិញទៅមក​យ៉ាង​ប្រសើរ​ក្នុង​ក្របខ​ណ្ឌ័​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន​និង​អាស៊ាន​។​

​លោក​បាន​គូសបញ្ជាក់ថា​៖​បច្ចុប្បន្ន​លាវ​នី​ង​ព្យាយាម​ជំរុញ​ការអភិវឌ្ឍន៍​ប្រសិទ្ធភាព​ខ្ពស់​ដោយ​ភាព​បើកចំហ​កម្រិត​ខ្ពស់​ដឹកនាំ​ការវិវត្តន៍​គ្រប់​វិស័យ​ដោយ​ភាព​បើកចំហ​គ្រប់​ជ្រុងជ្រោយ ជំរុញ​ព​ន្លឿ​ន​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ដោយ​ស្ថិរភាព​ក្នុង​ទម្រង់​បើកចំហ​ទូទាំង​ខេត្ត​។​ឆ្នាំ​២០១៨​ផលិតផល​សរុប​ប្រចាំខេត្ត​លាវ​នី​ង​មាន​កំណើន​កើនឡើង​៥.៧% ចំណូល​សាធារណៈ​កើនឡើង​១០% ឧស្សាហកម្ម​ខ្នាត​ខ្ពស់​មាន​កំណើន​៩.៣% វិនិយោគ​អចលនទ្រព្យ​កើនឡើង​៣.៧% សេដ្ឋកិច្ច​ខេត្ត​ទាំងមូល​វិវត្តន៍​ឡើង​យ៉ាង​មាន​ស្ថិរភាព​និង​មាន​សន្ទុះ​ទៅមុខ​ល្អ​។​

​លោក​អគ្គលេខាបក្ស បាន​លើកឡើងថា​៖​លាវ​នី​ង​និង​កម្ពុ​ជាមាន​សេដ្ឋកិច្ច​លក្ខណៈ​ប៉ះប៉ូវ​ចន្លោះ​ខ្វះខាត​គ្នា​ខ្ពស់​។​លក្ខណៈ​ខុសគ្នា​នៃ​ភាគី​ទាំងពីរ​លើ​ធនធានធម្មជាតិ ដំណាក់កាល​អភិវឌ្ឍន៍​និង​ទម្រង់​ប្រភេទ​ឧស្សាហកម្ម​បានធ្វើ​ឲ្យ​ភាគី​ទាំងពីរ​មានគុណ​សម្បត្តិ​រៀងៗ​ខ្លួន​។​ការពង្រីក​ការនាំ​ចូល​គឺជា​ចំណុច​សំខាន់​និង​គោលនយោបាយ​ដឹកនាំ​នៃ​យុទ្ធសាស្ត្រ​បើកចំហរ​របស់​ចិន សម្រប​នឹង​តម្រូវការ​ក្នុងស្រុក​ដែល​កើនឡើង​សក្តានុពល​នៃ​ការនាំ​ចូល​របស់​ខេត្ត​លាវ​នី​ង មាន​កម្រិត​ខ្ពស់់​យើង​មើលឃើញ​ពី​ឱកាស​ដែល​មិន​ធ្លាប់មាន​ក្នុង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។ យើង​មានបំណង​រួមជាមួយ​កម្ពុជា​ផ្សារភ្ជាប់​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ដោយ​យកគំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​ជា​ឱកាស​ក្តាប់ជាប់​គម្រោង​សំខាន់ៗ នៃ​កិច្ចសហប្រតិបត្តិការ​និង​វិនិយោគ​។ លោក​សង្ឃឹមថា រដ្ឋាភិបាល​ទាំងពីរ​ភាគី​នឹង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​រាល់​វិធានការ​នានា ដែល​បានដាក់ចុះ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ថ្នាក់​អន្តរជាតិ​ផ្នែក​ឧស្សាហកម្ម​របស់​ភាគី​ទាំងពីរ​។​

​លោក សំ សិរី​រតន៍ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែងថា​៖​វេទិកា​ពាណិជ្ជកម្ម មិន​ត្រឹមតែ​ផ្តល់ឱកាស​សម្រាប់​ធុរជន​និង​វិនិយោគ​គិ​ន​នៃ​ប្រទេស​ទាំង​ពីរបាន​ជួបពិភាក្សា​និង​សិក្សា​ស្វែងយល់​ពី​កាលានុវត្តភាព​ពាណិជ្ជក​ម្ម និង​វិនិយោគ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​រួមចំណែក​ផងដែរ​ដល់​ការពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ​ដូចជា​វិស័យ​ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ វប្បធម៌ វិនិយោគ​និង​វិស័យ​ផ្សេងៗ​ទៀត​។​

​ទាក់ទង​ពាណិជ្ជកម្ម​ទ្វេភាគី លោក​រដ្ឋលេខាធិការ បានឱ្យដឹងថា​៖ ទំហំ​ពាណិជ្ជកម្ម​សរុប​កម្ពុជា​-​ចិន​ក្នុង​ឆ្នាំ​២០១៨ បាន​កើន​ឡើងដល់​៦,៤៥៧​លាន​ដុល្លារ​អាមេរិក ដែល​ការនាំ​ចេញពី​ប្រទេស​កម្ពុជា​ទៅ​ចិន​មាន​ទំហំ​ទឹកប្រាក់​ចំនួន​៨៧៤​លាន​ដុល្លារ​អាមេរិក កើនឡើង​១៥%​ធៀប​នឹង​ឆ្នាំ​២០១៧ ចំណែក​ការនាំ​ចូល​ពី​ចិន​មក​កម្ពុ​ជាមាន​ទំហំ​ទឹកប្រាក់​ចំនួន​៥,៥៨៣​លាន​ដុល្លារ​អាមេរិក ដែល​កើនឡើង​១៦%​ធៀប​នឹង​ឆ្នាំ​២០១៧​។​
​លោក​បាន​បន្ថែមថា​៖ ផ្តើមចេញពី​លទ្ធផល​ដែល​បាន​អនុវត្ត​ក្នុង​ឆ្នាំ​២០១៨​កន្លងមកនេះ ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ សម្រេចបាន​លើសពី​៥​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ឆ្លើយតប​នឹង​គោលដៅ​ពាណិជ្ជកម្ម ដែល​បាន​កំណត់ដោយ​ប្រមុខ​ដឹកនាំ នៃ​ប្រទេស​ទាំងពីរ​។​

​លោក ឯក សំអុល ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​ចិន ន​បាន​មានប្រសាសន៍ថា​៖​វេទិកា​ជំរុញ​ពាណិជ្ជ​កម្មនេះ នឹង​រួមចំណែក​ធ្វើ​ឲ្យ​ប្រសើរឡើង​បន្ថែមទៀត​ការភ្ជាប់​គ្នា និង​ការបោះ​ជំហាន​ទៅមុន​នូវ​សហប្រតិបត្តិការ​វាង​ក​ម្ពុ​ជា និង​ខេត្ត​លាវ​នី​ង ជាពិសេស​ជាមួយនឹង​ការកើនឡើង​សហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​យុទ្ធសាស្ត្រ​«​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា​»​និង​«​ខ្សែ​ក្រ​វ៉ាត​មួយ​ផ្លូវ​មួយ​»​របស់​ចិន​។​

​លោក​បាន​បន្តថា​៖​ចិន​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​ជាច្រើន​វិស័យ​ក្នុង​ការជួយ​កសាង​ប្រទេស​កម្ពុជា​ដូចជា​៖​ការផ្តល់​ហិរញ្ញប្បទាន ,​ការកសាង​ផ្លូវ ថ្នល់ ស្ពាន​,​ការកសាង​វា​រី​អគ្គីសនី​,​ការធ្វើ​ពាណិជ្ជកម្ម​,​ការបោះ​ទុនវិនិយោគ​និង​ទេសចរណ៍​ចិន​ច្រើនជាងគេ​៕ ល​

#