វិនិយោគិន​ចិន​បោះទុន​ជាង​៣២​លាន​ដុល្លារ សាងសង់​មជ្ឈមណ្ឌល​វប្បធម៌ និង​ពាណិជ្ជកម្ម​នៅ​ភ្នំពេញ​ ​

1383
ចែករម្លែក

(​ភ្នំពេញ​)៖ អ្នកវិនិយោគទុន​ចិន បាន​បណ្តាក់ទុន​ប្រមាណ​ជាង​៣២​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​មជ្ឈមណ្ឌល​វប្បធម៌​និង​វិនិយោគទុន​កម្ពស់​៧​ជាន់​មួយ​នៅ​រាជធានី​ភ្នំពេញ​។មជ្ឈមណ្ឌល​នេះ​ចាប់ផ្តើម​បុកគ្រឹះ​សាងសង់​នា​ដើមខែ​សីហា​២០១៧​ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៨​។​

​មជ្ឈមណ្ឌល Oriental Culture Plaza and Investment Centre មាន​ទីតាំង​ស្ថិតនៅ​កែង​ផ្លូវ​២៨៩​និង​ផ្លូវ​៥២៨ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោគ រាជធានី​ភ្នំពេញ​។​

​លោក អាល់​ប៊ើ​ត យ័រ​ន (Albert Yuan) នាយក​គ្រប់គ្រង Oriental Entertainment.,Ltd Cambodia បានមានប្រសាសន៍ឱ្យដឹងថា អគារ​មជ្ឈមណ្ឌល Oriental Culture Plaza ត្រូវបានរចនា​រូបរាង​ជា​អក្ស​រអិល​(L) និង​សាងសង់ឡើង​សម្រាប់​ជំនួប​ពាណិជ្ជកម្ម ផ្សព្វផ្សាយ វប្បធម៌ ខ្មែរ​-​ចិន និង​កំសាន្ត ។​

លោក​បាន​ឱ្យដឹងទៀតថា​មជ្ឈមណ្ឌល​មាន​ទំហំ​ជាង​២​ម៉ឺន​ម៉ែត្រការ៉េ និង​ទុនវិនិយោគ​ជាង​៣២​លាន​ដុល្លារ​។ Oriental Culture Plaza មាន​មហោស្រព​វប្បធម៌ សណ្ឋាគារ​ផ្កាយ​៥ ភោជនីយដ្ឋាន​ទំនើប ការិយាល័យ​ពាណិជ្ជកម្ម ហាង​លក់ទំនិញ ក្លឹប​ថែរក្សា​សុខភាព ស្កា​យ​បារ និង​កន្លែង​កម្សាន្ត​។​អគារ​នេះ ក៏មាន​ចំណតរថយន្ត​នៅក្រោម​ដី​ផងដែរ​។​

​លោក​អាល់​ប៊ើ​ត យ័រ​ន បាន​បញ្ជាក់ថា​«​ការសម្រេចចិត្ត​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ដោយសារ​កម្ពុជា មាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ ការរីកចម្រើន​កើនឡើង​ជា​លំដាប់ សេដ្ឋកិច្ច​កំពុង​លូតលាស់ កំណើនសេដ្ឋកិច្ច​ខ្ពស់​និង​កំណើន​ទេសចរ​ណ៍និង​វិនិយោគិន​បរទេស​ជាពិសេស​ទេសចរ​ជនជាតិ​ចិន​។​ជាងនេះទៅទៀត រាជរដ្ឋាភិបាល​កម្ពុជា មាន​គោ​លន​យោ​យ​បាយ​លើកទឹកចិត្ត​ដល់​វិនិយោគិន​បរទេស​»​។​

​លោក​បានឱ្យដឹង​ផងដែ​រថា រោង​មហោស្រព​វប្បធម៌​នៅក្នុង​មជ្ឈមណ្ឌល Oriental Culture Plaza នឹង​បាន​ត្រូវ​ឌី​ហ្សា​ញ​ជា​លក្ខណៈ​បែប​ខ្មែរ ព្រមទាំង​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ដែលមាន​ចំណាស់​រាប់ពាន់​ឆ្នាំ​ទៅដល់​ភ្ញៀវ​ហើយ​ភោជនីយដ្ឋាន​ទៀតសោធ​មាន​បម្រើ​ប្ហូ​ប​ខ្មែរ​ជាច្រើន ចំណែក​ហាង​លក់ទំនិញ​វិញ ក៏មាន​លក់​ផលិតផល​ស្នាដៃ​ខ្មែរ​ដែរ​៕​ដោយៈ សុផល​

​​លោក អាល់​ប៊ើ​ត យ័រ​ន នាយក​គ្រប់គ្រង​ក្រុមហ៊ុន Oriental Entertainment., Ltd –Cambodia ផ្តល់​បទ​សម្ភាស​ដល់​អ្ន​ក​សារពត៌មាន​ខ្មែរ​អំពី​ការ​សាសង​សង់​មជ្ឈមណ្ឌល Oriental Culture Plaza(​រូប សុផល​)