វិនិយោគិន​ចិន និង​ខ្មែរ វិនិយោគ​១០​លាន​ដុល្លារ​លើ​ក្លឹប​កម្សាន្ត​

1040
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: អ្នកវិនិយោគ​ចិន និង​ខ្មែរ បាន​បណ្តាក់ទុន រួមគ្នា​ប្រមាណ​១០​លាន​ដុល្លារ​អាម៉េរិក ដើម្បី​បើក​ក្លឹប​កម្សាន្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។​

​ក្លឹប បេស​រូ​ម​(Bass Room) ដែល​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្សី​នេះ បាន​ត្រូវ​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ កាលពី​យប់​ថ្ងៃទី​១៨ ខែ សីហា ឆ្នាំ​២០១៨​។​

​លោក ឆាល (Carl) នាយក​ប្រតិបត្តិ​ក្លឹប Bass Room ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ បាន​មានប្រសាសន៍ថា​៖​ក្លឹប បេស​រូ​ម នេះ​ជាការ​វិនិយោគ​រួមគ្នា​រវាង​វិនិយោគិន​ចិន និង​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​។​ទុនវិនិយោគ​លើ​វិស័យ​ក្លឹប​កម្សាន្ត​នេះ ប្រមាណ​១០​លាន​ដុល្លារ​អាមេរិក​។​

​លោក​បាន​បន្តថា មូលហេតុ​ដែល​លោក​មក​បណ្តាក់ទុន​នៅ​កម្ពុជា​នេះ ដោយសារ​មើលឃើញ​កម្ពុ​ជាមាន​សន្តិ​ភាព សេដ្ឋកិច្ច​រីកចម្រើន កំណើន​ភ្ញៀវទេសចរ ជាពិសេស​ទេសចរ​ចិន​។ ម្យ៉ាងទៀត​តាម​ការសិក្សា​ស្រាវជ្រាវ​ទីផ្សារ បាន​បង្ហាញថា កម្ពុ​ជាមាន​វប្បធម៌​និយម​ចូលចិត្ត​ក្លឹប​ជា​យូរ​មកហើយៗ​គ្រាន់តែ​ទីក្រុង​ភ្នំពេញ​មាន​ក្លឹប​ខ្ទង់ពាន់​កន្លែង​។​

​លោក​ឆាល​បាន​បន្ថែមថា​៖ អតិថិជន​គោលដៅ​របស់​ក្លឹប បេស​រូ​ម គឺ​មនុ​ស្សទូ ទៅ​តែ​ជនជាតិ​ចិន និង​បរទេស ជា​គោលដៅ​ធំ​។ ក្លឹប​នេះ មាន​បំពាក់​ឧបករណ៍​ទំនើបៗ​និង​រចនាបថ​វប្បធម៌​បែប​ចិន និង​ខ្មែរ​លាយ​បញ្ចូល​គ្នា​។​

​លោកនាយក​ប្រតិបត្តិ​ក្លឹប Bass Room បាន​គូស​បញ្ជាក់ទៀតថា​៖​នាពេល​អនាគត នឹង​ពង្រីក​ទីផ្សារ​ទៅ​អាស៊ីអាគ្នេយ៍ ដោយ​បេស​រូ​ម​នៅ​កម្ពុជា​ជា​ស្នូល​។​

​គួរឱ្យ​ដឹងថា​ក្លឹប បេស​រូ​ម សាងសង់​រយៈពេល​១២​ខែ ហើយ​បញ្ចប់​រួចរាល់​នៅ​ខែសីហា​ឆ្នាំ​២០១៨​នេះ និង​មាន​បុគ្គលិក​ជាង​៤០០​នាក់​៕ ល​