ដោយៈសុផល/ភ្នំពេញៈអ្នកវិនិយោគទុនចិនប្រមាណជាង១០០នាក់បានមកទស្សនកិច្ចប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ច និង ឱកាសវិនិយោគនៅកម្ពុជា។
កាលពីថ្ងៃទី១២ខែមេសាឆ្នាំ២០១៨គណៈប្រតិភូវិនិយោគទុនចិនបានទៅទស្សនកិច្ចក្រុមហ៊ុនAsia Pay Global Holding Group(ASCPAY)ដែលមានទីតាំងនៅជាន់ទី១៦នៃអគារកាណាឌីយ៉ា រាជធានីភ្នំពេញ។នេះជាដំណើរទស្សនកិច្ចលើកទី២របស់ប្រតិភូវិនិយោគិនចិននៅ ASCPAY។
សូមជម្រាបថាដើម្បីងាយស្រួលក្នុងការទូទាត់ហិរញ្ញវត្ថុលើការវិនិយោគការធ្វើពាណិជ្ជកម្មការ ទិញឥវ៉ាន់,ការធ្វើដំណើរនិងការល្បែងកម្សាន្តប្រទេសចិនបានបង្កើតបច្ចេកវិទ្យាវ័យឆ្លាតតាមអនឡាញមួយដែលគេហៅថាបច្ចេកវិទ្យាកិច្ចសន្យាវ័យឆ្លាត(Smart-Contract Technology) សំដៅជួយសម្រួលដល់ជនជាតិចិនដែលបានធ្វើដំណើរជុំវិញពិភពលោក ជាពិសេសទេសចរចិន វិនិយោគិនចិននៅកម្ពុជា ក្រុមហ៊ុន Asia Payment International Holdings Groupបានបើកដំណើរ ការក្រុមហ៊ុន Asia Pay Global HoldingGrou(ASCPAY)ជាលើកដំបូងនៅកម្ពុជាកាល ពីខែតុលាឆ្នាំ២០១៧ដែលមានទីតាំងស្ថិតនៅជាន់ទី១៦នៃអគារធនាគារកាណាឌីយ៉ា។
នៅរសៀលថ្ងៃដដែល គណៈប្រតិភូក៏បានអញ្ជើញទៅពិសារអាហារនៅភោជនីយដ្ឋានឡៅទីហ្វាង ដើម្បីជជែកនិងផ្លាស់ប្តូរគ្នាលើវិស័យវិនិយោគ ដែលមានការចូលរួមពីវិស័យធនាគារវិស័យ អចលនទ្រព្យ វិស័យអ៊ីនធឺណិត។
លោកស៊ុន ហ្វាលាំង(Sun FaLiang)នាយកប្រតិបត្តិក្រុមហ៊ុនASCPAYនៅក្នុងពិធីស្វាគមន៍ គណៈប្រតិភូចិនកាលពីរសៀលថ្ងៃទី១២មេសានៅភោជនីយដ្ឋានឡៅទីហ្វាងបានថ្លែងថាការបង្កើតបច្ចេកវិទ្យាកិច្ចសន្យាវ័យឆ្លាតនេះក្នុងគោលបំណងជួយទៅដល់ជនជាតិចិនដែលធ្វើដំណើរទេសចរណ៍និងវិនិយោគទុននៅក្នុងពិភពលោកមានការងាយស្រួលក្នុងការទូទាត់ទំនិញនិងលុយតាមអនឡាញ។
លោកបានបន្ថែមថាការបង្កើតASCPAYគឺដើម្បីឱ្យសមស្របទៅតាមកំណើនសេដ្ឋកិច្ចនិងផ្តល់សេវាកម្មតាមសេចក្តីត្រូវការរបស់កម្ពុជានិងតំបន់អាស៊ានដែលមានប្រជាជនប្រមាណ៥០០ពាន់លាននាក់។
ក្នុងឱកាសនោះដែរ តំណាងធនាគារកាណាឌីយ៉ា ក៏បានជម្រាបគណៈប្រតិភូវិនិយោគទុនអំពី ការវិនិយោគនៅកម្ពុជា វិស័យអចនទ្រព្យ អំពីការបើកគណនីធនាគារ និងច្បាប់របស់កម្ពុជា៕មន