វិបត្តិ​ទឹក​នៅ​ឥណ្ឌា​៖ អាង​ស្តុក​ទឹក​នៃ​ទីក្រុងឆេន​ណា​យរីងស្ងួត​

817
ចែករម្លែក

​ទីក្រុង​ឆេន​ណា​យ​(Chennai) (​ឬ​ទីក្រុង​Madras) នៅ​ប្រទេស​ឥណ្ឌា​ភាគខាងត្បូង​កំពុងស្ថិត​នៅ​ក្នុង​វិបត្តិ​បន្ទាប់​ពី​អាង​ស្តុក​ទឹក​សំខាន់​ចំនួន​៤​កន្លែង​នៃ​ទីក្រុង​នេះ​បាន​ស្ងួត​​ទឹក​អស់​។​

​កង្វះខាត​ទឹក​បាន​បង្ខំ​ទីក្រុង​នេះ​ឱ្យ​ប្រញាប់ប្រញាល់​ដោះស្រាយ​បញ្ហា​ជា​បន្ទាន់ដោយ​រួម​ទាំង​ការជីក​អណ្តូងទឹក​ថ្មីៗ​។​

​ប្រជាពលរដ្ឋ​ត្រូវ​ឈរ​ចាំ​ជាច្រើន​ម៉ោង​ដើម្បី​ទទួលបាន​ទឹក​ពី​រថយន្ត​ដឹក​ទឹក​រដ្ឋាភិបាល ហើយ​ភោជនីយដ្ឋាន​ជាច្រើន បាន​បិទទ្វារ ដោយសារ​តែ​កង្វះ​ទឹក​។​

​មន្ត្រី​ម្នាក់​បាន​ប្រាប់​ទូរទស្សន៍​BBC ថា “​មានតែ​ទឹកភ្លៀង​ទេ​ដែល​អាច​ជួយសង្គ្រោះ​ប្រជាជន​នៅ​ទីក្រុង​ក្រុង​Chennai ពី​ស្ថានភាព​នេះ​” ។​

​ទីក្រុង​Chennai​ដែល​គឺជា​ទីក្រុង​ធំ​បំផុត​ទី​៦​នៃ​ប្រទេស​នេះ បាន​ខ្វះខាត​ទឹក​យ៉ាង​ធ្ងន់ធ្ងរ​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​មក​ហើយ​។​

​ខណៈ​ដែល​អាង​ស្តុក​ទឹក​បាន​ចាប់ផ្តើម​ស្ងួត​នោះ សណ្ឋាគារ​និង​ភោជនីយដ្ឋាន​ជាច្រើន​បាន​បិទទ្វារ​ជា​បណ្ដោះអាសន្ន​។​ស្ថានីយ​រថភ្លើង​ក្រុង​Chennai​បាន​បិទ​ម៉ាស៊ីនត្រជាក់​នៅ​​តាម​ស្ថានីយ៍ ខណៈ​ការិយាល័យ​ជាច្រើន​បាន​ស្នើ​ឱ្យ​បុគ្គលិក​ធ្វើការ​ពី​ផ្ទះ​ដើម្បី​សន្សំ​សំចៃ​ទឹក​។​

​ក្រុមមន្ត្រី​កំពុង​ព្យាយាម​ស្វែងរក​ប្រភពទឹក​ផ្សេងទៀត​ដោយ​នាយកដ្ឋាន​ទឹក​នៃ​ទីក្រុង​នេះ ចាប់ផ្ដើម​រក​និង​យក​ទឹក​ចេញពី​កន្លែង​ជីកដី​យក​ខ្សាច់​និង​ថ្ម​។​

​ប៉ុន្តែ​ការព្រួយបារម្ភ​ខ្លាំង​នោះ​គឺ​អាង​ស្តុក​ទឹក​រីក​ស្ងួត​និង​កម្រិត​ទឹក​ក្រោម​ដី​កាន់តែ​ខ្សត់ខ្សោយ​៕​ប្រែ​សម្រួល​៖​សុខា​

ប្រជាពលរដ្ឋ​ឈរ​ចាំ​ដើម្បី​ទទួល​បាន​ទឹក ពី​រថយន្ត​ដឹក​ទឹក​រដ្ឋាភិបាល

កង្វះខាត​ទឹក​បាន​បង្ខំ​ទីក្រុង​នេះ​ឱ្យ​ប្រញាប់ប្រញាល់​ដោះស្រាយ​បញ្ហា​ជា​បន្ទាន់ដោយ​រួម​ទាំង​ការជីក​អណ្តូងទឹក​ថ្មីៗ​