វិបត្តិ​នៅវេ​ណេ​ស៊ុយអេ​ឡា​៖ អាមេរិក​បញ្ជូន​ជំនួយ​ទៅតាម​សំណើ​របស់​មេដឹកនាំ​ប្រឆាំង​

527
ចែករម្លែក
  • 417
    Shares

​សហរដ្ឋអាមេរិក​បាន​និយាយថា​ខ្លួន​កំពុង​បញ្ជូន​ជំនួយ​ទៅឱ្យវេ​ណេ​ស៊ុយអេ​ឡា​ដែល​មាន​វិបត្ដិ​ធ្ងន់ធ្ងរ​នេះ​បន្ទាប់ពី​មាន​ការស្នើសុំ​ពី លោក​ហ្ស័ន ក្វាយ​ដូ​(Juan Guaidó)​ជា​មេដឹកនាំ​ប្រឆាំង​ដែល​បានប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​។​

​សកម្មភាព​តស៊ូ​របស់​លោក Juan Guaidó​កាលពី​ខែ​មុន បាន​ទទួល​ការគាំទ្រ​ភ្លាមៗ​ពី​សហរដ្ឋអាមេរិក​និង​ប្រទេស​ផ្សេងៗ​ទៀត ប៉ុន្តែ វា​បាន​ធ្វើឱ្យ​មាន​ការតស៊ូ​ដណ្តើម​អំណាច​គ្នា​ឡើង​។​

​ប្រធានាធិបតី​វ៉េណេស៊ុយ​អេ​ឡា លោក Nicolás Maduro​បាន​ចោទប្រកាន់ លោក Juan Guaidó ថា​បាន​ធ្វើ​រដ្ឋប្រហារ​។​

​លោក​Juan Guaidó​បាន​ច្រានចោល​ការ​ដែល​ថា ការផ្តល់​ជំនួយ​របស់​សហរដ្ឋអាមេរិក​ជា​លេស​សម្រាប់​អន្តរាគមន៍​យោធា​។​

​កាលពី​ថ្ងៃ​សៅរ៍ មនុស្ស​រាប់ពាន់​នាក់​បាន​ធ្វើការ​តវ៉ា​នៅតាម​ដងផ្លូវ​នៃ​ទីក្រុង​កា​រ៉ា​កាស​​សម្រាប់​ការតវ៉ា​ក្នុង​ការគាំទ្រ ទាំង​ប្រធានាធិបតី លោក​នី​កូឡាស ម៉ា​ឌូ​រ៉ូ​( Nicolás Maduro)​និង លោក Juan Guaidó ។​

​លោក Nicolás Maduro​នៅ​តែ​ទទួលបាន​ការគាំទ្រ​ពី​យោធា ប៉ុន្តែ​​មុនពេល​ធ្វើ​បាតុកម្ម លោក Juan Guaidó បាន​ទទួល​ការ​ជម្រុញ​និង​ការគាំទ្រ​​បន្ទាប់​ពី ឧត្តមសេនីយ៍កងទ័ព​អាកាស លោក Francisco Yanez ​បាន​ក្លាយ​ជា​មន្ត្រី​យោធា​ជាន់​ខ្ពស់​បំផុត​ដែល​បាន​សន្យា​គាំទ្រ មេដឹកនាំ​ប្រឆាំង​នេះ​។​

​លោក Juan Guaidó​បាន​និយាយថា​លោក​បាន​ធ្វើ​ជំនួប​សម្ងាត់ ជាមួយ​យោធា​ដើម្បី​ទទួលបាន​ការគាំទ្រ​ដើម្បី​ទម្លាក់ លោក Nicolás Maduro ពី​អំណាច ហើយ​លោក​ក៏​បាន​ធ្វើ​ការទាក់ទង​ទៅ​ចិន​ដែល​ជា​អ្នកគាំទ្រ​មួយ​ក្នុងចំណោម​អ្នកគាំទ្រ​ដ៏​សំខាន់​បំផុត​របស់ លោក Nicolás Maduro ។​

​លោក Juan Guaidó​មិន​គ្រប់គ្រង​ទឹក​ដី​ណា​មួយ​នៅវេ​ណេ​ស៊ុយអេ​ឡាទេ ដូច្នេះ​ជំនួស​មកវិញ​នោះ​​លោក​កំពុង​រៀបចំ​បង្កើត​មជ្ឈមណ្ឌល​ប្រមូលផ្ដុំ​នៅ​បណ្តា​ប្រទេសជិតខាង​នៃ​​ប្រទេស​វេ​ណេ​ស៊ុយអេ​ឡា ជា​ទី​ដែល ប្រជាជន​វេ​ណេ​ស៊ុយអេ​ឡា បាន​រត់​ភៀសខ្លួន​ទៅ ។​

​លោក​Juan Guaidó​បាន​និយាយថា​លោក​ចង់​បង្កើត​ក្រុមចម្រុះ​អន្តរជាតិ​ដើម្បី​ប្រមូល​ជំនួយ​​ហើយ​ជំរុញ​កងទ័ព​វេ​ណេ​ស៊ុយអេ​ឡា​ឱ្យ​អនុញ្ញាត​ជំនួយ​ចូល​ទៅក្នុង​ប្រទេស​នេះ​។​

​លោក​ច​ន បុល​ថុន​( John Bolton)​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក បាន​និយាយ​នៅ​ទំនាក់ទំនង​សង្គម​Twitter ​ថា​ផែនការ​នៃ​ការផ្តល់​ជំនួយ កំពុង​មាន​ភាពជឿនលឿន នៅ​ចុង​សប្តាហ៍​នេះ​។​ប៉ុន្តែ លោក Nicolás Maduro​បាន​បដិសេធ​មិន​ឱ្យ​ជំនួយ​ចូលមក​ប្រទេស​នេះ​​ដោយ​ប្រាប់​ពួក​អ្នកគាំទ្រ​កាលពី​ថ្ងៃ​សៅ​រ៍ថា “​យើង​មិន​​ដែល​ធ្លាប់​ជា​ប្រទេស អ្នកសុំទាន​នោះទេ​”៕ដោយ៖សុខា/sn

លោក​Juan Guaidó (​រូប​ឆ្វេង​) និង លោក Nicolás Maduro