វិបត្តិ​នៅ​លី​ប៊ី​៖ ការប្រយុទ្ធ​គ្នា​នៅ​ជិត​ទីក្រុង​ទ្រី​ប៉ូ​លី សម្លាប់​មនុស្ស​២១​នាក់​

448
ចែករម្លែក
  • 68
    Shares

​រដ្ឋាភិបាល​លី​ប៊ី​ដែល​ត្រូវបាន​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ បាន​និយាយថា​មនុស្ស​២១​នាក់ ត្រូវបាន​សម្លាប់ និង​២៧​នាក់​រងរបួស​ក្នុងការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ជិត​ទីក្រុង​​ទ្រី​ប៉ូ​លី ។​

​លោក ម៉ៃ ផ​ម​ផេវ រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​វាយ​ប្រយុទ្ធ​គ្នា​ជាបន្ទាន់ ហើយ​ធ្វើការ​ចរចា​។​

​កងកម្លាំង​ឧទ្ទាម​ដែល​នៅ​ក្រោយ​ការដឹកនាំ​នៃ​ឧត្តមសេនីយ៍ Khalifa Haftar បាន​បង្កើន​ការវាយប្រហារ​ទៅមុន ចេញពី​តំបន់​ភាគ​ខាងកើត​នៃ​ប្រទេស​នេះ​ដើម្បី​​ដ​ណើ្ត​មកាន់​កាប់​ទីក្រុង​ទ្រី​ប៉ូ​លី​។​

​នាយករដ្ឋមន្ត្រី លោក Fayez al-Serraj បាន​ចោទប្រកាន់​ឧត្តមសេនី​យ៍ Khalifa Haftar ថា​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ និង​និយាយ​ថា​ក្រុម​ឧទ្ទាម​នឹង​ត្រូវ​បាន​វាយប្រហារ​ដោយ​​កម្លាំង​ទ័ព​។​

​នៅក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងនេះ រួម​មាន​វេជ្ជបណ្ឌិត​ម្នាក់​នៃ​អង្គការ​អឌ្ឍចន្ទ​ក្រហម​ត្រូវ​ដែល​ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​សៅរ៍ ។ កងកម្លាំង​របស់​ឧត្តមសេនីយ៍ Khalifa Haftar ​បាន​និយាយថា ពួកគេ​បាន​បាត់បង់​យុទ្ធជន​របស់​ខ្លួន​ចំនួន​១៤​នាក់​។​

​កាលពី​ពេលមុន​នេះ អង្គការសហប្រជាជាតិ បាន​អំពាវនាវ​ឱ្យ​ឈប់​បាញ់​រយៈពេល​២​ម៉ោង​ដើម្បី​អាច​ជម្លៀស​ជន​ស៊ីវិល និង​អ្នក​រងរបួស​ប៉ុន្តែ​ការ​វាយ​ប្រយុទ្ធ នៅតែ​បន្ត​។​

​ប្រទេស​លី​ប៊ី ត្រូវបាន​ហែកហួរ​ដោយ​អំពើ​ហិង្សា​និង​អស្ថិរភាព​នយោបាយ​ចាប់តាំងពី​មេដឹកនាំ លោក​Muammar Gaddafi ត្រូវ​បាន​ទម្លាក់​ចេញ​ពី​អំណាច​និងត្រូ​បានសម្លាប់​​កាលពី​ឆ្នាំ​២០១១៕ដោយ៖សុខា/sn

កងកម្លាំង​របស់​ឧត្តមសេនីយ៍ Khalifa Haftar ធ្វើដំណើរចូលនិងត្រៀម​ខ្លួន​វាយប្រហារ​នៅ​ទីក្រុង​ទ្រី​ប៉ូ​លី​