វិបត្តិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​៖ ប្រេ​ស៊ី​ល​ពង្រាយ​កងទ័ព​នៅ​ព្រំដែន បន្ទាប់ពី​មានការ​វាយប្រហារ​លើ​ជំរំ​ជនភៀសខ្លួន​

391

ប្រេស៊ីលកំពុងបញ្ជូនកងទ័ពនិងប៉ូលិសបន្ថែមទៅកាន់ទីក្រុងព្រំដែន Pacaraimaយដែលជាកន្លែងជំរំជនអន្តោប្រវេសន៍វេណេស៊ុយអេឡាជាច្រើន ត្រូវបានវាយប្រហារនិងដុតបំផ្លាញ។

លោក Michel Temer ប្រធានាធិបតីប្រេស៊ីល បានធ្វើកិច្ចប្រជុំជាបន្ទាន់កាលពីថ្ងៃអាទិត្យទី១៩សីហាស្របពេលដែល ភាពតានតឹងក្នុងតំបន់ បានកើនឡើង ដោយសារមានមនុស្សច្រើនឡើងបានរត់ភៀសខ្លួនចេញពីប្រទេសវេណេស៊ុយអេឡាដែលកំពុងមានវិបត្តិធ្ងន់ធ្ងរនេះ។

វ៉េណេស៊ុយអេឡាបានស្នើប្រទេសជិតខាងរបស់ខ្លួនដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋរបស់ខ្លួន។

នៅប្រទេសអេក្វាឌ័រ ប្រជាជនវេណេស៊ុយអេឡាដែលកំពុងមានបញ្ហាខ្លាំង ត្រូវបានរាយការណ៍ថា បានឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសនេះ ដោយមិនគោរច្បាប់ថ្មីអំពីការឆ្លកកាត់ព្រំដែន។

មនុស្សរាប់រយនាក់បានជាប់គាំងកាលពីថ្ងៃសៅរ៍នៅពេល អេក្វាឌ័របានអនុវត្តច្បាប់ថ្មីដែលតម្រូវឱ្យពលរដ្ឋវេណេស៊ុយអេឡាដែលឆ្លងកាត់ពីប្រទេសកូឡុំប៊ី ត្រូវមានលិខិតឆ្លងដែនត្រឹមត្រូវ គឺមិនមែនមានតែអត្តសញ្ញាណប័ណ្ណតែមួយមុខនោះទេ ។

ភាគច្រើននៃជនអន្តោប្រវេសន៍ទាំងនោះកំពុងធ្វើដំណើរទៅភាគខាងត្បូងដើម្បីជួបជុំសមាជិកគ្រួសារនៅប្រទេសប៉េរូនិងស៊ីលី។

ពួកគេកំពុងស្វែងរកជីវិតល្អប្រសើរជាងមុន នៅពេលវិបត្តិនយោបាយនិងសេដ្ឋកិច្ចកាន់តែអាក្រក់នៅប្រទេសវេណេស៊ុយអេឡាដែលនាំឱ្យមានអតិផរណាកើនឡើងនិងកង្វះខាតស្បៀងអាហារនិងថ្នាំពេទ្យ។

ប្រជាជនវេណេស៊ុយអេឡា រង់ចាំឆ្លងកាត់ព្រំដែនចូលប្រទេសប្រទេសអេក្វាឌ័រ 


កងទ័ពនិងប៉ូលីសប្រេស៊ីលពង្រឹកសន្តិសុខនៅទីក្រុងព្រំដែន Pacaraimaដែលជាកន្លែងជំរំជនអន្តោប្រវេសន៍វេណេស៊ុយអេឡាជាច្រើន ត្រូវបានវាយប្រហារនិងដុតបំផ្លាញ