វិមាន​ខុង ជឺ នៅ​ខេត្ត​ជាំ​ង ស៊ូ ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​

994
ចែករម្លែក
  • 24
    Shares

ដោយៈ​យោធិន / ជាំ​ង ស៊ូ​: វិមាន​ខុង ជឺ ដែលជា​កន្លែង​សម្រាប់​គោរពបូជា និង​រំលឹក​ពី​ប្រវត្តិ​របស់លោក ខុង ជឺ ជា​អ្នកទស្សនវិទូ​ចិន ហើយក៏​ជា​បុគ្គល​ដ៏​ល្បីល្បាញ កាលពី​ជាង​១.០០០​ឆ្នាំ ដែលមាន​កេរ្តិ៍ឈ្មោះ ល្បី​រន្ទឺ​ទៅដល់​ស្រុក​ខ្មែរ​ដែរនោះ បាននិងកំពុង​ទទួល​ការចាប់អារម្មណ៍ យ៉ាង​ខ្លាំ​ពី​ភ្ញៀវ​ទេសចរណ៍​ជាតិចិន​និង​បណ្តា​ជាតិ​សាសន៍​នានា​ក្នុង​តំបន់​និង​លើ​សកលលោក ដែល​បាននាំគ្នា​មក​ទស្សនា​នៅ​កន្លែង​ពាក់ព័ន្ធ​សំខាន់ៗ​ក្នុងសម័យ​កាល​លោក​ខុង ជឺ​កាលពី​ជាង​១.០០០​ឆ្នាំ​មុននេះ​។​

​មគ្គុទ្ទេសក៍​និង​ជា​អ្នកប្រចាំការ​ក្នុង​វិមាន​ខុង ជឺ បាន​លើក​បង្ហាញ​ដល់ ប្រតិភូ​អ្នកសារព័ត៌មាន​កម្ពុជា​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​សប្តាហ៍​ក្នុង​ទឹកដី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កន្លងទៅ​ថ្មីៗ​នេះ​ថាៈ តំបន់​នេះ ទទួលបាន​ការចាប់អារម្មណ៍ ពី​សំណាក់ អ្នក​ទេសចរណ៍​ជាតិ​-​អន្តរជាតិ ជាពិសេស​យុវវ័យ​ជំនាន់​ក្រោយ របស់​ចិន​ដែល​ចង់ដឹង​ពី​ប្រវត្តិសាស្ត្រ​នា​សម័យកាល​រាប់ពាន់​ឆ្នាំ​កន្លងទៅនេះ​។ ក្នុងនោះ​មាន​បង្ហាញ​ពី​ព្រិ​ត្តិ​ការណ៍​ចំណុច​ប្រវត្តិសាស្ត្រ ជាច្រើន​កន្លែង​។ អ្វីដែល​ចាប់អារម្មណ៍ គឺ​ការប្រឡង​នា​សម័យ​កាលនោះ មានការ​តឹងរឹង​បំផុត ។ មុន​ចូលក្នុង​ថ្នាក់​ប្រឡង​ពួក​សិស្ស​ប្រុស​ត្រូវ​ដោះអាវ​ចេញ​ទាំងអស់ ដើម្បី​មេ​ប្រយោគ​ធ្វើការ​ឆែកឆេរ​សំណៅ ឯកសារ​នានា ដោយ​លក្ខណៈ​តឹងរឹង​បំផុត ។​

​ចំណែក​នៅលើ ជញ្ជាំង​វិមាន​វិញ មាន​ឆ្លាក់​ពី​ប្រវត្តិ​របស់លោក ខុង ជឺ ទៅតាម​ដំណាក់កាល របស់លោក​នីមួយៗ​។ ខ្លោងទ្វារ ត្រូវបាន​កសាងឡើង​កាលពី​សម័យ​រជ្ជកាល ជី​ង ហៅថាៈ ប្រាសាទ​ខុង ជឺ​មាន​អាយុកាល ជាច្រើន​រយ​ឆ្នាំ​មកហើយ សម្រាប់​មន្ត្រីរាជការ​សិក្សា ព្រោះ​ជា​កន្លែង​អប់រំ​ខ្ពស់បំផុត សំបូរ​ទៅ ដោយ​អ្នកចេះដឹង​។​

​តំបន់​សម្រាប់​រំលឹក​ប្រវត្តិ​ខុង ជឺ បានបង្ហាញ​តាមរយៈ​រូប​សូន​ពី​ក្រមួន​ដែលមាន​លក្ខណៈ​ដូច​ទៅនឹង​រូប​ពិតៗ​មានជីវិត​ផង​នោះ បានបង្ហាញ​ពី​កូនសិស្ស​ឆ្នើម និង​ពូកែៗ​ប្រមាណ​ជា​១០​នាក់ របស់​ខុង ជឺ​៕