វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ផ្តល់​ផលប្រយោជន៍​អ្វីខ្លះ​?

2881
ចែករម្លែក

សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​គណបក្សនយោបាយ​ត្រូវបាន​រដ្ឋសភា​អនុម័ត​ជា​ផ្លូវការ រួចរាល់​នូវវេលា​ព្រឹក​ថ្ងៃទី​១០​កក្កដា​ឆ្នាំ​២០១៧​នេះ ។ វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ថ្មី​នេះ ត្រូវបាន​កែប្រែ​ចំនួន​៥​មាត្រា ក្នុងនោះ​មាត្រា ៦​ថ្មី​(​ពីរ​) មាត្រា​១១(​ថ្មី​) មាត្រា​៤៤​ថ្មី​(​ពីរ​) មាត្រា​៤៥​ថ្មី (​ស្ទួន​) និង​មាត្រា​៤៨​ថ្មី (​សួន​)​។ មាត្រា​៦ ថ្មី​(​ពីរ​) ដែល​កែប្រែ​ឡើងវិញ​នេះ បាន​កំណត់ថា គណបក្ស នយោបាយ​មិនត្រូវ​ប្រើប្រាស់​សារ​ជា​សំឡេង​,​រូបភាព​,​ឯកសារ​ជា​លាយលក្ខណ៍អក្សរ ឬ​សកម្មភាព​របស់ ទណ្ឌិត​ជាប់ទោស​បទឧក្រិដ្ឋ ឬ​ពីបទ​ម​ជ្ឈឹ​ម ដើម្បី​ជា​ផលប្រយោជន៍​នយោបាយ​ខ្លួន​ឡើយ ហើយ​គណបក្ស នយោបាយ​ទាំងអស់​មិនត្រូវ​យល់ព្រម​ដោយ​ចំហរ ឬ​ឃុបឃិត​ជាមួយ​ទណ្ឌិត​ជាប់ ទោស​បទឧក្រិដ្ឋ ឬ​ពីបទ​ម​ជ្ឈឹ​ម ឱ្យធ្វើ សកម្មភាព​ណាមួយ ដើម្បី​ជា​ប្រយោជន៍​ផងដែរ​។
​ ​
​តើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​បានផ្តល់​ផលប្រយោជន៍​អ្វីខ្លះ​ដល់​កម្ពុជា​? មាន​មនុស្ស មួយចំនួន​បាន​រិះគន់ថា ច្បាប់​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​រារាំង​មិន​ឲ្យ​អ្នកនេះ ឬ​មិន​ឲ្យ​អ្នកនោះ​ធ្វើ​ន​យោ បាយ ឬក៏​ថា នោះ​គឺជា​ការសម្លាប់​ជីវិត​នយោបាយ​របស់​អ្នកណាម្នាក់ ។ ប៉ុន្តែ​យើង​ត្រូវធ្វើ​ការ​ពិ​ចារ ណា​ឲ្យ​បានច្បាស់លាស់ ទើប​ឃើញ​ផលប្រយោជន៍​ពិតប្រាកដ​របស់​វា ។
​ ​
១- វិសោធនកម្ម​ច្បាប់​នេះ​មាន​គោលដៅ​លើកកម្ពស់ និង​គុណ​តម្លៃ​របស់​គណបក្សនយោបាយ​ទាំង អស់​នៅ​កម្ពុជា និង​បណ្តា​អ្នកគាំទ្រ​គណបក្ស​ទាំងនោះ​ផង ។ វា​ជាការ​ផ្តាច់ចេញ​មិន​ឲ្យ​ទណ្ឌិត ជាប់ទោស​បទ ឧក្រិដ្ឋ ឬ​ប​ទម​ជ្ឈឹ​ម​ដឹកនាំ​គណបក្សនយោបាយ ដែល​ធ្វើ​ឲ្យ​សាបរលាប ឬក៏​បន្ទាបបន្ថោក​គណបក្ស ។ យើង គិត​យ៉ាង​សម​ញ្ញ​ថា នៅក្នុង​គ្រួសារ​មួយ​ដែល​សមាជិកគ្រួសារ ជា​ជនឧក្រិដ្ឋ​ម្នាក់​ដែល​ត្រូវ​តុលាការ​ផ្តន្ទាទោស តើ​គ្រួសារ​នោះ​ត្រូវ​ប្រឈម​នឹង​ផលវិបាក​អ្វីខ្លះ ? ប្រាកដ​ណាស់ គឺ​មិនអាច​ជៀសផុត​ពី​ការរិះគន់ ការ​ពេប ជ្រាយ​ពី​សង្គម​នោះឡើយ ហើយក៏​ត្រូវ​បាត់បង់ តម្លៃ​នៃ​គ្រួសារ​នោះ​ទៀតផង ។ ចុះ​ទម្រាំ​ឧក្រិដ្ឋជន​នោះ មក ធ្វើជា​អ្នកដឹកនាំ​គណបក្សនយោបាយ​វិញ វា​ពិតជា​ធ្វើ​ឲ្យ​សាបរលាប​គណបក្ស​នោះ​ហើយ ។
​ ​
​ម្យ៉ាងវិញទៀត​ទណ្ឌិត​ខ្លះ​អាង​តែ​ខ្លួន​មានទោស​ហើយ​នោះ មិន​ខ្លា​ចនឹង​និយាយ​ញុះញង់ អុចអាល បង្ក​ឲ្យ​មាន​ភាពវឹកវរ និង​ចលាចល​នៅក្នុង​សង្គមជាតិ​ជា​អំពើ​បំពាន​ច្បាប់​ជាការ​រំលោភ​យ៉ាង​កំរោល ទៅលើ​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធ​សេរីភាព​នៃ​ការបញ្ចេញមតិ​នោះ ដែល​ត្រូវបាន ចែង​នៅក្នុង​រដ្ឋ​ធនុ​ញ្ញ​នោះឡើយ ។​
​ ​
២- នេះ​ជា​លើក​ទី​២​ហើយ ដែល​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ត្រូវបានធ្វើ​វិសោធនកម្ម​ក្នុង​គោល​បំ ណង​បំពេញ​ឲ្យ​ចន្លោះប្រហោង​ទាំងឡាយ​នៅពេលដែល​សភាពការណ៍​កាន់តែ​មានការ​រីកចម្រើន និង​ប្រែ ប្រួល​ថ្មី​អស់​រយៈពេល​២០​ឆ្នាំ ក្រោយពី​ច្បាប់​នេះ​ត្រូវ​បានអនុម័ត​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​១៩៩៧ ។ ប្រទេស​ណា ក៏​ដូចគ្នា​ដែរ គេ​មិន​ងាប់ក្រឡា​ស្តូក​នោះទេ នៅពេលដែល​សភាពការណ៍​វិ​វត្ត គេ​ក៏ត្រូវ​កែប្រែ ឬក៏​ធ្វើ​វិ​វ​សោធន កម្ម​ច្បាប់​ឲ្យ​ស្របទៅតាម​នោះដែរ ដោយ​រាប់ទាំង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល​របស់ ជាតិ​ផង ។​
​ ​
​វិសោធនកម្ម​ច្បាប់​នេះ ក៏​មិន​សំដៅ​តែ​ទៅលើ​គណបក្សនយោបាយ​ណាមួយ​ដែរ​ប៉ុន្តែ​គឺ​សម្រាប់ គណបក្សនយោបាយ​ទាំងអស់ ព្រោះ​ទាំងអស់គ្នា​ស្ថិតនៅក្រោម​ច្បាប់ ។ ៣-​យើង​ពិនិត្យ​ទៅលើ​ភាព​ជាក់ ស្តែង​វិញ​ថា ក្រោយពី​វិសោធនកម្ម​ច្បាប់​ស្តី​គណបក្សនយោបាយ​នេះ ត្រូវបាន​អនុម័ត​រួច តើ​អ្នកណា ទទួលបាន​ផលចំណេញ​មុនគេ ? នោះ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ ។ ពិនិត្យ​លើ​គ្រប់​ជ្រុងជ្រោយ នៃ​ហេតុផល យើង​ឃើញថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដោះ​ឃ្នាប​ចេញ​ផុតពី​ក​ហើយ លែង ជំពាក់​ទាក់ទិន​ជាមួយ​ទណ្ឌិត សម រង្សី ទៀតហើយ ហើយក៏​លែង​ជា​គណបក្ស​ដែល​ត្រូវបាន​ដឹកនាំ (​ទោះ ដោយ​ស្រមោល ឬ​មិន​ស្រមោល​) ដោយ​បុគ្គល​ម្នាក់​ដែល​គុក​កំពុងតែ​ស្វែង​រកមុខ​នោះដែរ ។​
​ ​
​អ្នក​ដែល​បាន​ផល​បន្ទាប់មកទៀត គឺ​លោក កឹម សុខា ។ គាត់​នឹង​ក្លាយទៅជា​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ​គ្រប់ទឹក​ហើយ​មាន​សិទ្ធ​សម្រេច​អ្វីៗ​សព្វបែបយ៉ាង​ដែល​គាត់​ចង់​ក្នុងនាម​ជា​ប្រធាន ដោយ មិនចាំបាច់​សួរ​យោបល់ ឬ​រងចាំ​ការផ្តល់​យោបល់​ពី​ជន​ណា​ទៀត​ដែរ ។

​ជាការ​ពិត​ក្រុម​លោក សម រង្សី នៅ ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ពិតជា​មិន​ពេញ​ចិត្តនឹង​ការធ្វើ​វិសោធនកម្ម ច្បាប់​នេះ​ទេ ព្រោះថា វា​នឹងធ្វើ​ឲ្យ​លោក កឹម សុខា កាន់​តែមាន​ឥទ្ធិពល​ខ្លាំង​នៅក្នុង​បក្ស​ហើយ​ពួកខ្លួន ចាំបាច់ ត្រូវតែ​ដកខ្លួន​ចេញ​ឲ្យ​ផុតពី​ស្រមោល សម រង្សី ហើយ​ត្រូវតែ​មក​រណប​ជាមួយ​លោក កឹម សុខា វិញ ។ នេះ​ជា​រឿង​ដែល​ពួកគេ​មិន​ចង់​សោះឡើយ ប៉ុន្តែ​ចាំបាច់​ត្រូវតែ​ទទួលយក ឬក៏​មាន​ជម្រើស មួយ​ផ្សេងទៀត គឺ​ប្រមូល​គ្នីគ្នា​បំបែក​ខ្លួន​ចេញពី​គណបក្ស សង្គ្រោះ​ជាតិ​ចេញ​ឲ្យ​ផុតពី​ឥទ្ធិពល របស់​ក្រុម​លោក កឹម សុខា ហើយ​ទៅ​បង្កើត​គណបក្ស​ថ្មី ។ ជម្រើស​នេះ ល្អ​ម្យ៉ាង ប៉ុន្តែ​ការ​កវែក ក​ឆ្នាំង​សារ​ឡើងវិញ​ត្រូវ​ចំណាយ​ពេលវេលា​យូរ ចំណាយធនធាន​ច្រើន ហើយ​ចាញ់ ប្រៀប​ក្រុម​លោក កឹម សុខា កាន់តែ​ធ្ងន់ ។ ទ្រព្យសម្បត្តិ​ដែល​ខ្លួន​ខំ​ចំណាយ​ញើស​ឈាមរ​កមក​បាន​ដោយ​កំរ បែរជា​ទុក​ឲ្យ​គេ​យកទៅ​ស៊ី​យ៉ាង​ឆ្ងាញ់​មាត់ គឺជា​រឿង​ដែល​ពិបាកធ្វើ ។ ដូច្នេះ​មានតែ​សូរ​ទ្រាំ​លេប គ្រោះ​លេប​ថ្ម ក្រោម​ម្លប់​របស់លោក កឹម សុខា តទៅទៀត​តែប៉ុណ្ណោះ ។​
​ ​
៤- បុគ្គល​ដែល​រង​ផលវិបាក​មុនគេ​ដែរនោះ គឺ​លោក សម រង្សី ។ មាន​អ្នកវិភាគ​ខ្លះ​និយាយថា ជីវិត នយោបាយ​របស់លោក សម រង្សី បានមក​ដល់ទី​បញ្ចប់​ហើយ ។ កុំថាឡើយ​តែ​ធ្វើជា​នាយករដ្ឋមន្ត្រី ស្រមោល សូម្បីតែ​ធ្វើជា​ប្រធាន​ស្រមោល​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ចប់​ដែរ ។ មហិច្ឆតា នយោបាយ​របស់លោក សម រង្សី ត្រូវ​រលាយ​ដូច​អំបិល​ត្រូវ​ទឹកតែ​ក្នុង​មួយ​ប៉ព្រិចភ្នែក ។ ជីវិត​នយោបាយ​របស់ សម រង្សី បាន​ស្លាប់​នៅក្នុង មហិច្ឆតា​នយោបាយ​រប​ស់​គាត់ គឺ​គាត់​ជា​អ្នក​សម្លាប់ វា​ដោយ​ខ្លួនឯង ។ ចាប់់ពីពេលនេះ​តទៅ សម រង្សី គ្រាន់តែ​ជា​ជន​សម​ញ្ញ​ម្នាក់​រស់នៅ​ស្រុក​បារាំង ដូច​គេ​ដូច​ឯង​តែប៉ុណ្ណោះ ។
​ ​
​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ត្រូវ​តែពិចារណា​ឲ្យ​បាន​ម៉ត់ចត់ កុំ​ធ្វើ​អ្វីមួយ​ដែល​ផ្ទុយ​ពី​ច្បាប់ ប្រយ័ត្ន​រលាយ គណបក្ស រសាត់់​ដោយ​រោយ​ទៅជា​មួយ​សម រង្សី ។ អ្វីដែល​លោក កឹម សុខា ត្រូវ​ប្រយ័ត្ន​បំផុត​នោះ គឺ​ពិនិត្យ ឲ្យ​បាន​ល្អិតល្អន់​ទៅលើ​ក្រុម​លោក សម រង្សី នៅក្នុង​បក្ស ។ ប្រយ័ត្ន​ពួកនេះ​ធ្វើ​ផ្តេសផ្តាស ដុត​ឲ្យ​ខ្លោច រោច ឲ្យ​ឆៅ តាមរយៈ​ការភ្ជាប់​ទំនាក់​ទំនងជា​មួយ សម រង្សី​រុញ​បក្ស​ឲ្យ​ចូលក្នុង​អន្ទាក់ ច្បាប់​រលំរលាយ​ទៅ​ទាំង អស់​គ្នា ។ ចាប់ពីពេលនេះ​ទៅ លោក កឹម សុខា​មិនត្រូវ​ទុកចិត្ត​អ្នកណា ទាំងអស់​ក្រៅតែពី​ក្រុម​របស់ខ្លួន ៕