វិស័យ​ដីធ្លី​នៅ​ជុំវិញ​សាលាខេត្ត​ត្បូងឃ្មុំ មាន​សន្ទុះ​ហក់​ឡើង​គួរឱ្យកត់សម្គាល់​

1301
ចែករម្លែក
  • 40
    Shares

ដោយ​: ឆាយា​នាថ / ត្បូងឃ្មុំ​: ប្រជាពលរដ្ឋ​ជាច្រើន​កំពុង​សម្រុក​ទិញ​ដី​ឡូ​តិ៍​យ៉ាង​គគ្រឹកគគ្រេង បន្ទាប់ពី​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បាន​បដិសន្ធិ​ឡើង​ក្នុង​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ដែល​ការចាប់បដិសន្ធិ​នេះ​នាំឱ្យ​វិស័យ​ដីធ្លី​នៅ​ជុំវិញ​សាលាខេត្ត​ត្បូងឃ្មុំ មាន​សន្ទុះ​ហក់​ឡើង​គួរឱ្យកត់សម្គាល់​។

​ក្រុមហ៊ុន​លក់​ដីឡូត៍​ជាច្រើន បាន​សម្រុក​លក់​ដី​រប​ស់​ខ្លួន​ទៅឱ្យ​អតិថិជន​មកពី​ជិត​ឆ្ងាយ ខណៈ​ការលក់​នេះ មាន​កំណើន​កាន់តែ​ច្រើនឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដែល​នេះ​សបញ្ជាក់​ឱ្យឃើញ​ពី​កំរិតជីវភាព​របស់​ព​ល​រដ្ឋ​មាន​កំរិត​ខ្ពស់​កាន់តែ​ខ្ពស់​។

​ក្នុងចំណោម​នោះ ម៉ាក់​កាស់​ឡេ​ន​ដ៍ ជា​ក្រុមហ៊ុន​ដី​ឡូ​តិ៍​ដែលមាន​សន្ទុះ​លក់បាន​ខ្លាំងក្លា ហើយ​កក្រើក​ល្បី​ជាងគេ ដោយសារតែ​ចំ​ប្លង់​ល្អ លក់​ធូរ​ថ្លៃ មានការ​បញ្ចុះតម្លៃ​ពិសេស បង់​រំ​លោះ​គ្មាន​ការប្រាក់ និង គម្រោង​វិនិយោគ​រោងចក្រ សាលារៀន មន្ទីរពេទ្យ ផ្សារ ហាង​ទំនិញ និង​គម្រោង​ជាច្រើន​ផ្សេងទៀតៗ​។

​ស្ថិតនៅក្នុង​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​សិប្បកម្ម​កាត់ដេរ និង​សាល​ម៉ា​ស្ជិ​ត ដែល​ប្រព្រឹត្តទៅ​នៅ​ចុង​សប្តាហ៍​កន្លងទៅ លោកស្រី ម៉ាត់ ម៉ា​រ៉ា រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ ព្រមទាំង​ពលរដ្ឋ​ខ្មែរ និង ខ្មែរឥស្លាម​ជាង​៥០០​នាក់ លោកស្រី​ថ្លែងថា ដោយសា​កម្ពុជា មាន​សុខសន្តិភាព មាន​ស្ថេរភាព មានការ​អភិវឌ្ឍន៍ ហើយ​សេដ្ឋកិច្ច​មានការ​រីកចម្រើន​ទៅ​មុខជា​លំដាប់​ផង​នោះ នាំឱ្យ​ពលរដ្ឋ​យើង មាន​ជីវភាព កាន់តែ​ធូរធារ​ឡើងៗ ដែលជា​មោទនភាព​បំផុត សម្រាប់​យើង បើ​ធៀប​នឹង​ជំនាន់​មុន​ដែល​សឹងតែ​រក​អង្ករ​ច្រក​ឆ្នាំង​មួយ​គ្រាប់​គ្មាន ។

​លោកស្រី​បន្តថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បានប្រែក្លាយ​មុខមាត់​ខេត្ត​ត្បូងឃ្មុំ​ពិសេស​ម្ដុំ​សាលាខេត្ត​ត្បូងឃ្មុំ​នេះ ពីមុន​ជា​ព្រៃខ្លា ព្រៃ​ដំរី អត់​ហ៊ាន​រស់នៅ ឬ​ឆ្លងកាត់​ម្នាក់ឯង​ឡើង ។ ប៉ុន្តែ​បច្ចុប្បន្ននេះ​វិញ មាន​ភាពផ្ទុយ​ស្រឡះ​គ្នា ខណៈ​ដីព្រៃ​បាន​ប្រែក្លាយជា​តំបន់​អភិវឌ្ឍ​ន៏​ដ៏​គួរឱ្យភ្ញាក់ផ្អើល ។

​លោក សារី អ៊ី​សា នាយក​ក្រុមហ៊ុន ម៉ាក់​កាស់​ឡេ​ន​ដ៍ បាន​លើកឡើងថា ដោយបាន​គុណបំណាច់​ដ៏​ធំធេង​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​បើកឱកាស​ទូលាយ​គ្រប់យ៉ាង​ដល់​វិនិយោគិន ហើយ​ពិសេស​បានធ្វើឱ្យ​ប្រទេស មាន​សុខសន្តិភាព មានការ​រីកចម្រើន​ទើប​ក្រុមហ៊ុន​អាច​ចាប់បដិសន្ធិ​ឡើង​បាន ខណៈ​ក្រុមហ៊ុន​មាន​ឆន្ទៈ​ខ្ពស់​ក្នុងការ​វិនិយោគ​នៅទីនេះ ដោយ​ផ្ដល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​សហគមន៍​។

​លោក​ថា គម្រោង​មាន​ច្រើន ហើយ​ថវិការ​ក៏មាន​ហើយ​ដែរ ដែល​នឹង​បន្ត​ធ្វើជា​បន្តបន្ទាប់ ដោយ​កែប្រែ​តំបន់​ព្រៃ ចំការ ឱ្យ​ក្លាយជា​តំបន់​អភិវឌ្ឍន៍ មានការ​រីកចំរើន ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​នឹង​យក​ថវិការ​បាន​ពី​ការ​ចំណ​រញ​២០​ភាគរយ​ធ្វើ​សកម្មភាព​មនុស្សធម៌​ថែម​ទៀតផង​។​

​គួរ​បញ្ជាក់ថា ដីធ្លី​បច្ចុប្បន្ននេះ មានតម្លៃ​កាន់តែ​ហក់​ខ្ពស់​ឡើងជា​រៀងរាល់ខែ ខណៈ​កាល​មុនដី​មួយ​ហិកតា មានតម្លៃ​ពី​១០០០​ដុល្លារ​ទៅ​៥០០០​ដុល្លារ​ប៉ុណ្ណោះ ។ ប៉ុន្តែ​បច្ចុប្បន្ននេះ ដី​ហក់​ឡើងដល់​ជាង​១០​ម៉ឺន​ដុល្លារ ឬ​លើស ឬ​ខ្វះ​តិចតួច អាស្រ័យ​តាម​ភូមិសាស្ត្រ​៕