វិស័យ​ទេសចរណ៍​ត្រូវការ​ធនធានមនុស្ស​ប​ន្ថែ​ម​រហូតដល់​ពីរ​សែន​នាក់​

262
ចែករម្លែក
លោក ហោ មុនី​រ័ត្ន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍

ដោយ​: ពៅ និមល​/​ភ្នំពេញ​: មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងទេសចរណ៍​បាន​អះអាងថា នៅ​ឆ្នាំ​២០២០​ខាងមុខ កម្ពុជា​ត្រូវការ​កម្លាំង​ពលកម្ម​ថ្មី​ប្រមាណ​ពីរ​សែន​នាក់​បន្ថែមទៀត​ដើម្បី​ឆ្លើយតប​នឹង​កំណើន​ទេសចរ ខណៈ​បច្ចុប្បន្ន​អ្នក​កំពុង​បម្រើ​ការងារ​មាន​ក្នុង​វិស័យ​ទេសចរណ៍​មាន​ប្រមាណ​តែ​២០​ភាគរយ​ប៉ុណ្ណោះ ដែល​បាន​ឆ្លងកាត់​ការសិក្សា​ជំនាញ​ទេសចរណ៍​។


​នៅក្រោយ​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការអភិវឌ្ឍ​និង​ការគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរ​ណ៍ស​ម្រា​ប់​កម្ពុជា​ឆ្ពោះទៅ​ឧស្សាហកម្ម​៤.០ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែសីហា នៅ​សណ្ឋាគារ​ភ្នំពេញ លោក ហោ មុនី​រ័ត្ន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​ប្រាប់​ដល់​ក្រុម​អ្នក​សារ​ព័​មាន សព្វថ្ងៃ​ក្រសួង​កំពុង​ដោះស្រាយ​បញ្ហា​ប្រឈម​ជាច្រើនលើក​ង្វះ​ធនធានមនុស្ស​នេះ ពោលគឺ​ត្រូវ​ជំរុញ​ការបណ្តុះបណ្តាល​កម្លាំង​ពលកម្ម​ថ្មី​និង​បំពាក់បំប៉ន​ជំនាញ​បន្ថែមទៀត​ដល់​អ្នក​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​។ លោក​បន្តទៀតថា ក្រសួង​ក៏បាន​នឹង​កំពុង​រៀបចំ​ឯកសារ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ទេសចរណ៍ ឌីជីថល (Digital) ២០២០-២០២៣ ដែលជា​ឯកសារ​គោ​លស​ម្រ​ប់​ជំរុញ​ការប្រើប្រាស់​និង​អភិវឌ្ឍ​បច្ចេកវិទ្យា ឌីជីថល សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា ឆ្ពោះទៅរក​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ដែល​កំពុង​បង្ហាញ​ពី​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ពិភពលោក​ដែល​ជះឥទ្ធិពល​យ៉ាងខ្លាំង​លើ​ការកំណត់​ឡើងវិញ​នូវ​កត្តាផលិតកម្ម ការគ្រប់គ្រង ឥរិយាបថ​នៃ​ការប្រើប្រាស់ និង​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​។​


​លោក មុនី​រ័ត្ន បន្ថែមថា ទាក់ទង​រឿងនេះ​ក្រសួងទេសចរណ៍​បាន​នឹង​កំពុង​ដាក់​ឲ្យ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ស្តីពី “​ការអភិវឌ្ឍ​ស្តីពី​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឌីជីថល Digital Tourism” ដូចជា ការចុះបញ្ជី​អាជ្ញា​បណ្ណ​ទេសចរណ៍​តាម​ប្រព័ន្ធ អន​ឡាញ​, ប្រព័ន្ធ​ចំណាត់ថ្នាក់​សណ្ឋាគារ​និង​ភោជនីយដ្ឋាន (​អន​ឡាញ​), ប្រព័ន្ធគ្រប់គ្រង​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍​(​អន​ឡាញ​), ប្រព័ន្ធ​វាយតម្លៃ​ចលនា​ប្រឡងប្រណាំង ពី “​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​” តាម​ប្រព័ន្ធ ឃ្យូ​អ៊ កូត (QR Code) និង​ប្រព័ន្ធ​ទូរស័ព្ទ​វៃឆ្លាត (Mobile App) ព្រមជាមួយ​ការរីកចម្រើន​នៃ​មធ្យោបាយ​ទូទាត់​សម្រាប់​ទេសចរណ៍​តាម​ប្រព័ន្ធ QR-Code និង​មធ្យោបាយ​ដឹកជញ្ជូន​វ័យឆ្លាត​ជាដើម​។​


​ពាក់ព័ន្ធ​នឹង​គោលបំណង​នៃ​វគ្គ​បណ្តុះបណ្តាល​ខាងលើ លោក HUANG Changxiong កុងស៊ុល​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ហៃ​ណាន ប្រទេស​ចិន ដែល​សហការ​ជាមួយ​ក្រសួងទេសចរណ៍​រៀប​កម្មវិធី​នេះ​ឡើង បាន​ឲ្យ​ដឹងថា ដើម្បី​ផ្តល់​ចំណេះដឹង​និង​បទពិសោធន៍​ចែករំលែក​របស់​ភាគី​ចិន​ដល់​មន្ត្រី និង​ផ្នែក​ឯកជន ដើម្បី​យល់ដឹង​ពី​បច្ចេកវិទ្យា​ថ្មីៗ​ដែល​ប្រើប្រាស់​ក្នុង​វិស័យ​ទេសចរណ៍​និង​ការធ្វើដំណើរ ដូចជា មនុស្ស​យន្ត ជួយផ្តល់​សេវា​ប្រឹក្សា​នៅតាម​ព្រលានយន្តហោះ តាម​សណ្ឋាគារ ប្រើ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ក្នុងការ​ផលិត​ចំណីអាហារ​ជាដើម​។ ទោះបីជា​កម្ពុជា​នៅមានកម្រិត​ផ្នែក​សមត្ថភាព​បច្ចេកវិទ្យា ប៉ុន្តែ​មាន​សក្តានុពល​យ៉ាងខ្លាំង​ក្នុងការ​ចាប់យក​បច្ចេក​វិទ្យា​ទាំងនេះ​៕​សរន​

​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការអភិវឌ្ឍ​និង​ការគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរ​ណ៍ស​ម្រា​ប់​កម្ពុជា​ឆ្ពោះទៅ​ឧស្សាហកម្ម​៤.០
​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការអភិវឌ្ឍ​និង​ការគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរ​ណ៍ស​ម្រា​ប់​កម្ពុជា​ឆ្ពោះទៅ​ឧស្សាហកម្ម​៤.០
​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការអភិវឌ្ឍ​និង​ការគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរ​ណ៍ស​ម្រា​ប់​កម្ពុជា​ឆ្ពោះទៅ​ឧស្សាហកម្ម​៤.០
​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការអភិវឌ្ឍ​និង​ការគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរ​ណ៍ស​ម្រា​ប់​កម្ពុជា​ឆ្ពោះទៅ​ឧស្សាហកម្ម​៤.០
​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការអភិវឌ្ឍ​និង​ការគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរ​ណ៍ស​ម្រា​ប់​កម្ពុជា​ឆ្ពោះទៅ​ឧស្សាហកម្ម​៤.០