វិស័យ​ទេសចរណ៍​មាន​កត្តា​បី​សំខាន់ គឺ​កន្លែង​កំសាន្ត ស្នាក់នៅ និង​កន្លែង​ហូបចុក​

318
ចែករម្លែក

ដោយ​:​ដេប៉ូ​/ភ្នំពេញ​ ៖ នាយកវិទ្យាស្ថាន​ទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា លោក បណ្ឌិត​ឡី​សុភាព​បាន​បញ្ជាក់ថា បើ​គេ​និយាយ​ទៅលើ​វិស័យ​ទេសចរណ៍​គេ​ឃើញ​មាន​កត្តា​គោលការណ៍​សំខាន់ៗ​ចំនួន​៣​គឺ កន្លែង​កំ​សាន្ដស្នាក់នៅ និង​កន្លែង​ហូបចុកហើយ​បើ​ខ្វះ​ចំណុច​ណាមួយ​ក្នុងចំណោម​នេះ​ គឺ​មិនអាច​ធ្វើឱ្យ​វិស័យនេះ​ដំណើរការ​បានល្អ​ឡើយ​។​

បញ្ជាក់​ក្នុង វគ្គ​បណ្តុះបណ្តាល​លើ​វិស័យ​ទេសចរណ៍ នា​ស​ណ្ឋ​គារហាយ​ស្គាយ លោក​បណ្ឌិត​ឡី​សុខភាព​បានឲ្យដឹងថា ​អ្នកបំរើ​លើ​វិស័យ​ទេសចរណ៍​ចាំំ​បាច់​ត្រូវតែ​បង្កើន​សមត្ថភាព​ក្នុង​វិស័យនេះ​បើ​ចង់​ទទួលជោគជ័យ​។​ ក្រៅពីនេះ​ត្រូវតែ​មក​ចូលរួម​វគ្គប​ណ្តុះ​បណ្តា អ្នកជំនាញ​ទេសចរណ៍​បដិសណ្ឋារកិច្ច ក្នុងន័យ បុគ្គលិក​អ្នកជំនាញ​មួយ​សេវាកម្ម​មួយ​និង​ស្តង់ដារ​មួយឲ្យបាន​ត្រឹមត្រូវ។

លោក​បានឱ្យដឹង​ជុំវិញ​បញ្ហា​នេះ​ថា “​ដើម្បីឱ្យ​ជំនាញ​បដិសណ្ឋារកិច្ច​កាន់តែ​រីកដុះដាល​និង​ទូលំទូលាយ​ទៅដល់​មូលដ្ឋាន​អាជីវកម្ម ដំបូង​យើង​ត្រូវតែ​ធ្វើការ​ផ្សព្វផ្សាយ ដល់​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ទាំង​ខ្មែរ​ និង​បរទេស​ជា​អ្នកគ្រប់គ្រង​សូម​ជំរុញ​បញ្ហា​នេះ នឹង​ត្រូវ​ចូលរួម​ទាំងអស់គ្នា ព្រោះ​បើ​មិនមាន​ការសហការ​ចូល​រួម​អ្នកខាតបង់​ធំជាងគេ​គឺ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​នេះ​តែម្តង​”​។

ទន្ទឹម​ជាមួយគ្នានេះ លោក​បណ្ឌិត​ឡី​សុភាព​ចង់ឲ្យ​យុវជន និង​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ទាំងអស់​ចូលរួម​ទាំងអស់គ្នា​ក្នុង​ការរៀន វគ្គ​បណ្ដុះបណ្ដាល​បដិសណ្ឋារកិច្ច​ទេសចរណ៍ ព្រោះថា​នៅ​ថ្ងៃ​ខាងមុខ រាជរដ្ឋាភិបាល​ពិសេស​ក្រសួងទេសចរណ៍​នឹង អនុវត្ត​ទៅតាម​ផ្លូវច្បាប់​ចំពោះ​មូលដ្ឋាន​អាជីវកម្ម​ណា​ដែល​មិនមាន​វិញ្ញាបនបត្រ​ត្រឹមត្រូវ​នោះទេ​។​

លោក​បានបញ្ជាក់​បន្ថែម​ថា ​ការបង្កើន​សមត្ថភាព​នេះ​ក្រៅពី​បានទទួល​ចំណេះដឹង​ទូលំ​ទូលាយ​ហើយ​គេ​ក៏មាន​ជំនាញ​លើ​ផ្នែក ការទទួល​ទាន ការ​ស្នាក់នៅ ការមកដល់ និង​ការ​ស្នាក់នៅ​ដោយ​សុខ​សុវត្ថិភាព​ផង​។ ព្រមជាមួយ​គ្នា​យើង​ដាច់ខាត​ត្រូវ​យកចិត្ត​ទុក​ដាក់​ក្នុងការ​លើកកម្ពស់​អនាម័យ​ចំណីអាហារ លើ​តាម​មូលដ្ឋាន​អាជីវកម្ម មាន​ភោជនីយដ្ឋាន​អាហា​រដ្ឋា​ន​ធំៗ​និង រួមទាំង​ម្ហូបអាហារ​តាម​ដងផ្លូវ​គឺ​ត្រូវតែមាន​អនាម័យ​ត្រឹមត្រូវ​៕B/