វិស័យ​វាយ​ន​ភណ្ឌ​វៀតណាម​ប្រឈម​នឹង​ការខាតបង់​ចំណូល​៤៧៣​លាន​ដុល្លារ ដោយសារកូ​វីត​១៩

141
ចែករម្លែក

​ជំងឺ​រាតត្បា​តកូវីត​នេះ អាច​ធ្វើឱ្យ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​របស់​វៀតណាម​ខាតបង់​ប្រាក់​ចំណូល​ចំនួន ៤៧៣ លាន​ដុល្លារ​ដោយ​មាន​មនុស្ស​រាប់លាន​​នាក់​បាត់បង់​ការងារ​ធ្វើ​។ នេះ​បើ​យោង​តាម​វេបសាយ​VnExpress​។​

​លោក ឡេ ទៀន ទ្រឿង នាយ​ប្រតិបត្តិ​ក្រុមហ៊ុន​វាយ​ន​ភណ្ឌ​និង​កាត់ដេរ​Vinatex​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុ​ហាណូ​យបាន​និយាយ​ថា​តួលេខ​នេះ ​ត្រូវបាន​គណនា​ដោយ​ផ្អែក​លើ​ការវាយតម្លៃ​ថា ជំងឺឆ្លង​រាតត្បាត​នេះ​នឹង​ត្រូវ​បាន​ទប់ទល់​ការពារ​បាន​ក្នុង​ខែ​ឧសភា ហើយ​សេដ្ឋកិច្ចពិភពលោក ចាប់ផ្តើម​ងើប​ឡើងវិញ​នៅ​ខែ​មិថុនា​។​

​លោក​បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​ក្រុមហ៊ុន​វាយ​ន​ភណ្ឌ​ចំនួន​២២​ផ្សេង​ទៀត​ថា​ការប៉ាន់ស្មាន​បានរួម​បញ្ជូល​ការលុបចោល​កិច្ចសន្យា​​ចាប់តាំងពី​ពាក់កណ្តាល​ខែ​នេះ​។

​លោក​បាន​បន្ថែមថា ក្រុមហ៊ុន​កាន់​ធំជាងគេ រង​ការលុបចោល​កិច្ចសន្យា​ក៏​កាន់តែ​ខ្ពស់​ជាងគេ​ផងដែរ​៕​ប្រែ​សម្រួល​៖​សុខា​/sn

កម្មករ​ធ្វើការ​នៅ​ចក្រ​វាយនភ័ណ្ឌ​និង​កាត់ដេរ​មួយ​នៅ​ខេត្ត​ឡុង​អាន​ប្រទេស​វៀតណាម