វិស័យ​ឧស្សាហកម្ម ហា​ឡា​ល់ នឹងធ្វើ​ឲ្យ​កម្ពុជា​កើនឡើង​នូវ​ប្រាក់ចំណូល​

318

(​ភ្នំពេញ​)៖ មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់ថា វិស័យ​ឧស្សាហកម្ម ហា​ឡា​ល់​គឺ​ធំ​ណាស់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ដែលមាន​ការ​​កើន​ឡើងជា​លំដាប់ ព្រោះថា ហា​ឡា​ល់ ជា​ម្ហូបអាហារ​ផង និង ជា​សម្ភារៈប្រើប្រាស់​ផង​បើ​គិត​ជា​ទឹកប្រាក់​គឺមាន​ទំហំ​ប្រមាណ​០៣​លាន​​លាន​ដុល្លារ​អាមេរិក នៅក្នុង​មួយ ឆ្នាំ​។​

​មានប្រសាសន៍ប្រាប់​អ្នកយកព័ត៌មាន​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧​កន្លងទៅ ក្រោយ​ប្រារព្ធ​ពិធី​អធិដ្ឋាន​និង​ឱកាស​​គំរប​ខួប​លើក​ទី​៦០ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ របស់​ម៉ាឡេស៊ី លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋលេខា​ធិ​​ការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ទៀតថា ខណៈដែល​រដ្ឋាភិបាល ទើប​បង្កើត​ឲ្យ​មាន​ស្ថាប័ន ហា​ឡា​ល់ហើយ​យើង​ក៏ត្រូវ​ការទទួល​នូវ​បច្ចេកទេស​ជា​លក្ខណៈ​ប្រព្រឹត្ត​បែប​ហា​ឡា​ល់​ដែរនោះ ដូច្នេះ កម្ពុជា​ក៏ត្រូវ​ពឹងពាក់​ពី​ម៉ាឡេស៊ី​ផងដែរ​ដែល​ពេល​កន្លង​​ទៅ​ម៉ាឡេស៊ី​បាន​ឧបត្ថម្ភ​ជា​កញ្ចប់​ថវិកា​ដើម្បី បណ្តុះបណ្តាល​ទៅលើ​វិស័យនេះ​ចំនួន​០១​លាន​ដុល្លារ​។

​លោក​បន្ថែមថា ម៉ាឡេស៊ី នឹង​គាំទ្រ​ដល់​កម្ពុជា​យ៉ាង​ពេញ ទំហឹង​ក្នុង​ការជំរុញ​ឲ្យ​វិស័យ ហា​ឡា​ល់​ដើម្បី​ធ្វើ​យ៉ាងម៉េច​ឲ្យ​កម្ពុជា​ទទួលបាន​​ផ្លែផ្កា ព្រោះ​ថាបើ​វិស័យ នេះ​មានការ​កើនឡើង ឧស្សាហកម្ម​ហា​ឡា​ល់​នៅ​កម្ពុជា​នឹង​ស្រូប​បាន​នៅ​សេដ្ឋកិច្ច​មួយ​ដ៏​ចម្បង ដោយ​នឹង​អាច​ផ្តល់​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា និង​អាច​ស្រូប​ប្រើប្រាស់​នូវ​កសិផល​រប​ស់​កម្ពុជា​ដែលមាន ស្រាប់​ផងដែរ​។​

​តាម​ការ​បញ្ជាក់បន្ថែម​របស់លោក អូស្មាន ហាស្សាន់ ឲ្យ​ដឹងថា​គិត​មកដល់ពេលនេះ​ប្រទេស​កម្ពុ​ជាមាន​ជនជាតិ​ម៉ាឡេស៊ី​បាន​កំពុង​បំពេញការងារ​ជា​អចិន្ត្រៃយ៍​មាន​ចំនួន​ចន្លោះ​១.៥០០​នាក់​។ ដោយឡែក​ជនជាតិ​ម៉ាឡេស៊ី​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​គិត​ជា​ទឹកប្រាក់​​មាន​ទំហំ ប្រមាណ​ជាង ០២​ពាន់​លាន​ដុល្លារ​នៅលើ​វិស័យ​ផ្សេងៗ និង​បានផ្តល់​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ ៣០​ពាន់​នាក់​។​

​យោងតាម​របាយការណ៍​របស់​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​ប្រទេស​កម្ពុជា បាន​បង្ហាញថា ការវិនិយោគ ទុន​របស់​ម៉ាឡេស៊ី​នៅ​កម្ពុជា​គិត​ចាប់​​ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៦​កន្លងមក មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៣,៣៨​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក រួមមាន​ទៅ​វិស័យ​កសិកម្ម ស្រូវ ដំណាំ​កៅស៊ូ វិស័យ​វាយនភ័ណ្ឌ វិស័យ​ក​សិ​ឩ​ស្សា​ហក​ម្ម ធនាគារ​និង​ហិរញ្ញវត្ថុ និង​វិស័យ​សំណង់​ជាដើម​៕​ដោយ​: ពៅ និមល​/sn