វិស័យ​ឯកជន​និង​រដ្ឋ​អះអាង​ពី​ការ​ជម្រុញ​ពង្រឹងគុណភាព​អប់រំ​ពី​មូលដ្ឋាន​

225
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ : វិស័យ​ឯកជន​និង​វិស័យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​រដ្ឋ​បាន​អះអាង​ពី​ការ​ជម្រុញ​បើកទូលាយ​បរិមាណ ​និង​ពង្រឹងគុណភាព​អប់រំ​ពី​មូលដ្ឋាន​ដើម្បីអោយ​កូនចៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ បាន​រៀនសូត្រ​និង​អភិវឌ្ឍន៍​ចំណេះ​ជំនាញ​របស់​ពួកគេ ។​

លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក​ឈូ ប៊ុន​រឿង ប្រធាន​ម​ន្ទិ​រ​អប់រំ​យុវជន​និង​កីឡា​ខេត្ត ក៏​ដូច​លោក​ខែម រស្មី ស្ថាបនិក​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ឌូ​វី​អិ​ុ​ន​ធឺ​ណា​ស់សិ​លណ​ល​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​ប្រគល់​មេដាយមាស ប្រាក់ សំរឹទ្ធិ​ដល់​សិស្ស​ជ័យលាភី​ក្នុង​ការប្រឡង​គណិតវិទ្យា អន្តរជាតិ​តំបន់​អា​សុ​ី​ឆ្នាំ​២០១៩(AIMO) និង​ការប្រឡង​គណិតវិទ្យា​អន្តរជាតិ​ហុងកុង​ឆ្នៃ​២០១៩ (HKIM) និង​ការប្រគល់​វៅ​ញ្ញាប​ន​ប័ត្រ​ដល់​សិស្សានុសិស្ស​ដែល​ឆ្លង​ភូមិ​សិក្សា​(​ម​ត្តេ​យ្យ បឋម​) ប័ណ្ណសរសើរ រង្វាន់​ដល់​សិស្ស​ពូកែ​នៃ​សា​សា​ចំណេះ​ទូទៅ​អន្តរជាតិ​ឌូ​វី ឆាល​ឃែ​រ៍ ហៅ សាខា​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​៤​ខែសីហា​ឆ្នាំ​២០១៩ ។​

លោក ឈូ ប៊ុន​រឿង ប្រធាន​ម​ន្ទិ​រ​អប់រំ​យិ​វជន​និង​កីឡា​ខេត្ត​បន្ទា​យ​មាន​ជ័យ​បាន​រំលឹកថា នៅពេលនេះ ការអភិវឌ្ឍន៍​ធនធានមនុស្ស​ជា​អាទិភាព​ទី​១ នៃ​គោលនយោបាយ​រប​សើ​រាជរដ្ឋាភិបាល។ ហេតុនេះ ដោយឡែក​នៅ​ខេត្ត​នេះ​បាន​ខិតខំ​អនុវត្ត​ដើម្បីអោយ​សម្រេច​គោលដៅ​នេះ ក្នុងនោះ​ក្នុង​ខេត្ត​បាន​លើកទឹកចិត្ត​អោយ​ផ្នែ​ក​ឯកជន​សហការ​ជាមួយ​ផ្នែក​សាធារណ​:(​រដ្ឋ​) វិនិយោគ​លើ​ការ​ការអប់រំ​បណ្តុះបណ្តាល ។​

លោក​ខែម រស្មី ស្ថាបនិក​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ឌូ​វី​អ៊ិ​ន​ធឺ​ណា​ស់សិ​លណ​ល​បាន​និយាយថា សេវាកម្ម​របស់​ក្រុមហ៊ុន​នេះ​ផ្នែក​អប់រំ​ប​ណ្ទុះ​បណ្តាល​រួមមាន មុន​ម​ត្តេ​យ្យ ម​ត្តេ​យ្យ សាលា​ចំណេះ​ទូទៅ​អន្តរជាតិ​ឌូ​វី​ពី​ថ្នាក់​ទី​១​ដល់ទី​១២ សាកលវិទ្យាល័យ​អន្តរជាតិ​ឌូ​វី​ វិទ្យាស្ថាន​ភាសាបរទេស ។​

ដោយ​បង្កើត​ពី​ឆ្នាំ​២០១០ មកឥឡូវ​ផ្នែក​អប់រំ​មាន​២​ទីតាំង​និង​សាខា ក្នុងនោះ​១០​នៅ​បាត់ដំបង​និង​២​ទីតាំងនៅ​បន្ទាយមានជ័យ​។ ចំពោះ​សាកលវិទ្យាល័យ​១​កន្លែង​និង​វិទ្យាល័យ​ភាសាបរទេស​២​កន្លែង ដែលមាន​និស្សិត​មាន​សិស្ស និស្សិត​ចំនួន​១.៣២១​មនាក់ /​ស្រី​១.៥៤៧​នាក់ ។

ឯសាលា​ចំណេះ​ទី​ទៅ​អន្តរជាតិ​ឌូ​វី​មាន​៤​កន្លែង មាន​សិស្ស​៣.២៨៧​នាក់។ ​ធូ​វីឆាល​ឃែ​រ៍ ហោ​ស៍​និង​ម​តេ្ត​យ្យ​ឌូ​វី មាន​៥​ទីតាំង សិស្ស​ចំនួន​៧៥៤​នាក់ ។​និង​បុគ្គលិក​ខ្មែរ​ចំនួន​៥៦១​នាក់ បុគ្គលិក​បរទេស ៥៣​នាក់។​

លោក​ខែម រស្មី បាន​បញ្ជាក់ថា ក្នុងនាម​ជា​វិស័យ​ឯកជន​លើ​ការងារ​អប់រំ​បណ្តុះ​បណ្តាល ក្រុមហ៊ុន​លោក​បាន​ចូលរួម សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​រដ្ឋ​ក្នុង​ការអប់រំ​បណ្តុះបណ្តាល អភិវឌ្ឍន៍​ធនធានមនុស្ស​អោយមាន​គុណភាព​និង​ប្រសិទ្ធភាព ។

ក្នុងនោះ​សាលា​គ្រប់​ថ្នាក់​បាន​ខិតខំ​បង្រៀន ជម្រុញ​អោយ​រៀន​ដល់​សិស្ស​អោយ​ក្លាយជា​ធនធានមនុស្ស​ពិតប្រាកដ។ ហើយ​លោក​គាំទ្រ​និង​សូម​ផ្តល់ជូន​តាម​ការអំពាវនាវ​របស់​លោកអភិបាលខេត្ត ដោយ​សាលា​លោក​នឹង​ផ្តល់ជូន​នូវ​អាហា​រូប​ករ​ណ័​១០០​ភាគរយ​ដល់​សិស្ស​ពូកែ និទ្ទេស​A ចូលរៀន​នៅ​សាកលវិទ្យាល័យ​ឌូ​វី។​

ហើយក៏​លើ​ពី​លទ្ធផល​នៃ​ការ​អ​បំ​បណ្តុះបណ្តាល​សិស្ស​ម​ត្តេ​យ្យ​និង​បឋមសិក្សា ដល់​សិស្ស​ទទួល​មេដាយ បាន​វិ​ញ្ញាប​ន​ប័ត្រ និង​ប័ណ្ណ​សត​សើរ នៃ​សា​សា​ចំណេះ​ទូទៅ​អន្តរជាតិ​ឌូ​វី ឆាល​ឃែ​រ៍​ហៅ សាខា​ខេត្តបន្ទាយមានជ័យ​នេះ ។​

លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍​អបអរសាទរ​ដល់​ក្រុមហ៊ុន ក៏​ដូច​សាលា​ឯកជន​នេះ​និង​ចំពោះ​សិស្ស​ជ័យលាភី​នៃ​សាលា​ចំណេះ​ទូទៅ​អន្តរជាតិ​ឌូ​វី​សាខា​ខេត្តបន្ទាយមានជ័យ​ដែល​សម្រេចបាន​លទ្ធផល​នេះ។​

នេះ​ជាការ​ចូលរួមចំណែក​ដ៏​ចាំបាច់ ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​សូម​គាំទ្រ​និង​លើក​ទឺ​ក​ចិត្ត​ដល់​វិស័យ​ឯកជន​ក្នុងការ​ជម្រុញ លើកកម្ពស់​ផលិត អភិវឌ្ឍន៍​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​។​

លោក អ៊ុ រាត្រី ក៏បាន​ថ្លែងអំណរគុណ​ដែល​លោក​អគ្គនាយក​ក្រុមហ៊ុន​ឌូ​វី​អន្តរជាតិ​ដែល​គាំទ្រ​តាម​ការអំពាវនាវ​រប​ស់លោក ដោយ​សាលា​នេះ​ផ្តល់ជូន​នូវ​អាហា​រូប​ករ​ណ័​១០០​ភាគរយ​ដល់​សិស្ស​ពូកែ និទ្ទេស​A ចូលរៀន​នៅ​សាកលវិទ្យាល័យ​ឌូ​វី និង​សិស្ស​ពូកែ​នៅ​ថ្នាក់​ផ្សេងទៀត៕B/