វិស័យ​ឯកជន​អាច​ចំណេញ​ច្រើន​លើ​ការចុះបញ្ជី​ក្នុង​ផ្សារ​ហ៊ុន​នាពេលនេះ​

303
ចែករម្លែក

ដោយ:ពៅ និមល​/ភ្នំពេញ ៖ ក្នុងន័យ​ចូលរួម​ទប់ស្កាត់ កាត់បន្ថយ​និង​ដោះស្រាយ​បញ្ហា​​​ប្រឈម​ទាំងឡាយ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ រដ្ឋាភិបាល​កម្ពុជា​និង​ដៃគូ​អភិវឌ្ឍន៍ ផ្តល់​ការលើកទឹកចិត្ត​ដល់​ក្រុមហ៊ុន ដែល​នឹង​នាំ​ឲ្យ​ចំណេញ​ច្រើន​ក្នុងការ​បង់​ពន្ធ ក៏ដូចជា​ពង្រីក​អាជីវកម្ម ប្រសិនបើ​ក្រុមហ៊ុន​ចុះបញ្ជី​ក្នុង​ផ្សារ​ហ៊ុន​។​
​ ​

នៅក្នុង​ពិធី​បើក​វេទិកា​ក្រុមហ៊ុន​ចុះបញ្ជី ក្រោម​ប្រធានបទ​អភិបាលកិច្ច សាជីវកម្ម​ល្អ ឆ្ពោះទៅកាន់​កំណើន​ប្រកបដោយ​ចីរភាព កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្រម​ហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា ហៅ​កាត់​ជា​ភាសា​អង់គ្លេស ស៊ី​អេស​អិ​ច​(CSX) លោក ស៊ូ សុជាតិ អគ្គនាយក​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា បាន​លើកឡើងថា ដោយ​មើលឃើញ​ពី​គុណ​តម្លៃ​ការអភិវឌ្ឍ​អភិបាល​សាជីវកម្ម​ល្អ​ដើម្បី​ឆ្ពោះទៅកាន់​កំណើន ប្រកបដោយ​ចីរភាព គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា​និង​ដៃគូ​អភិវឌ្ឍន៍​ជាតិ​និង​អន្តរជាតិ​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ការលើកកម្ពស់​ការអនុវត្ត​អភិបាលកិច្ច​សាជីវកម្ម តាមរយៈ​ការផ្សព្វផ្សាយ​ទូលំទូលាយ​ដល់​វិនិយោគិន ស្ថាបន និង​សហគ្រាស ដែល​គ្រោង​នឹង​ផ្សព្វផ្សាយ​អភិបាលកិច្ច​នៅក្នុង​ឆ្នាំ​២០១៩​នេះ​។​
​ ​

លោក​អគ្គនាយក​បញ្ជាក់​ទៀតថា តាមរយៈ​ការលើកទឹកចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​រយៈ ពេល​០៣​ឆ្នាំ​ខាងមុខ នឹង​កាន់តែ​ល្អប្រសើរ​លើ​ពន្ធលើប្រាក់ចំណេញ​ពាក់កណ្តាល បន្ថែម​ពីលើ​នេះ​ក៏មាន​ក្រុមហ៊ុន​មួយចំនួន​អាច​នឹងមាន​លទ្ធភាព​ពិនិត្យឡើងវិញ​អំពី​ស្ថានភាព​ន្ធ​របស់ខ្លួន​តាម​រយៈ​ការលើកទឹកចិត្ត​នេះ​ផងដែរ​។

លោក​បញ្ជាក់​បន្ថែមថា ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ក៏​ពឹង​ផ្អែកលើ​កត្តា​ដ​ខាងក្រៅ​ដែល​បាន​រួមចំណែក​មួយផ្នែក​ធំ​ដែរ ដូចនេះ​មុននឹង​ស​ម្រេ​ចិត្ត​លើ​គម្រោង​វិនិយោគ​របស់ខ្លួន​ក្រុមហ៊ុន​ត្រូវ​គិតគូរ និង​ថ្លឹងថ្លែង​អំពី​ផ​លិ​ជ្ជ​មាន​និង​អវិជ្ជមាន ដោយ​មិន​ត្រឹមតែ​ផ្តោតលើ​ផលចំណេញ​របស់​ក្រុមហ៊ុន​ផ្ទាល់​តែមួយ​មុខ​ទេ គឺ​ត្រូវផ្តោត​សំខាន់​ដែរ​លើ​ផលចំណេញ​ជូន​អ្នកប្រើប្រាស់ អ្នកផ្គត់ផ្គង់ សហគមន៍ ប្រជាជន​និង​រដ្ឋាភិបាល​។​
​ ​

លោក ហុង សុ​ហួរ អគ្គនាយក​ក្រុមហ៊ុន CSX បាន​លើកឡើងថា គិត​ចាប់ផ្តើម​ដំណើរការ​ដំបូង​រហូតមកទល់​បច្ចុប្បន្ន ក្រុមហ៊ុន​ចុះបញ្ជី​ភាគហ៊ុន​សរុប​ចំនួន​៥ និង​មាន​សញ្ញាបត្រ​ចំនួន​១​។ និង​ឆ្នាំ​២០១៩ នេះ នឹងមាន​ក្រុមហ៊ុន ២​ទៅ​៣​ផ្សេងទៀត បាន​កំពុង​ទាក់ទង​និង​ត្រៀម​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​។

លោក​បន្តថា អភិបាលកិច្ច​សាជីវកម្ម មិនមែនជា​កាតព្វកិច្ច​បន្ថែម​សម្រាប់​ក្រុមហ៊ុន​ចុះ បញ្ជី​នោះទេ ប៉ុន្តែ​គឺជា​ស្នូល​នៃ​ការគ្រប់គ្រង​អាជីវកម្ម​ដែល​នាំទៅរក​អាជីវកម្ម​ប្រកប ដោយ​និរន្ត​ភាព​។ ក្នុងឱកាស​នេះ លោក​បាន​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ទាំងឡាយ​ដែលមាន​បំណង​ចង់​ពង្រីក​អាជីវកម្ម គួរ​គិត​ឡើងវិញ ដោយ​កុំ​ទន្ទឹង​រងចាំ​តែ​ប្រាក់​ខ្លួន ឯង ឬ​ចាំតែ​សន្សំ​ប្រាក់​គ្រប់​ចំនួន​ទើប​ចង់​ពង្រីក​អាជីវកម្ម ពោលគឺ សូម​គិតថា​ត្រូវ​ចេះ​ប្រើប្រាស់​លុយ​អ្នកដទៃ ទាំង​លុយ​អាច​គៀងគរ​ក្នុង​ផ្សារ​ហ៊ុន និង​លុយ​កៀងគរ​បាន​មុន​ចូល​ផ្សារ​ហ៊ុន​ទើប​អាច​ចម្រើន​និង​លូតលាស់​លឿន​ជាង​ការរង​ចាំ​។​
​ ​

សូមបញ្ជាក់ថា ពាក់ព័ន្ធ​នឹង​វេទិកា​ខាងលើនេះ​រៀបចំឡើង​ក្នុង​គោលបំណង​បង្កើន​ទំនុក ចិត្ត​របស់​វិនិយោគិន​មកលើ​ក្រុមហ៊ុន​ចុះបញ្ជី តាមរយៈ​ការជួប​ផ្ទាល់​ជាមួយនឹង​ថ្នាក់ ដឹកនាំ​ក្រុមហ៊ុន ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​អាជីវកម្ម ក៏ដូចជា​ស្ថានភាព​ហិរញ្ញវត្ថុ និង​ទិសដៅ​អភិវឌ្ឍ​ក្រុមហ៊ុន​រយៈពេល​ខ្លី និង​មធ្យម​៕B/

​ ​