វិ​រ​កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី ដណ្តើមបាន​មេដាយមាស នៅ​រសៀល​នេះ​

1064
ចែករម្លែក

(​កូ​ឡា​ឡាំ​ពួរ​)៖ វិ​រ​កីឡាការិនី​តេ​ក្វាន់​ដូ​កម្ពុជា ស៊ន សៀវ​ម៉ី ស៊ន សៀវ​ម៉ី ឈ្នះ​មេដាយមាស​មួយគ្រឿង​ទៀតហើយ ជូន​កម្ពុជា​ក្រោយពី​វាយ​ យកឈ្នះ​កីឡាការិនី​មកពី​ហ្វីលីពីន​មុននេះ​បន្តិច ក្នុង​ការប្រកួត​វិញ្ញាសារ​តៃ​ក្វាន់​ដូ​វគ្គ​ផ្តាច់​ព្រ័ត​ក្នុង​ព្រឹ​ត្ត​ការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០១៧​។​

​ស៊ន សៀវ​ម៉ី ដែល​តំណាង​ឲ្យ​កម្ពុជា​ទទួលបាន​មេដាយមាស បន្ទាប់ពី​ឈ្នះ​កីឡាការិនី​មកពី​ហ្វីលីពីន​ក្នុង​លទ្ធផល ១៣-៦ ។​

​ស៊ន សៀវ​ម៉ី នឹងធ្វើ​ការប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៧៣​គីឡូក្រាម​ដែលមាន​អត្ត​ពលិកម​ក​ពី​៤​ប្រទេស​ប៉ុណ្ណោះ​រួមមាន ឡាវ ហ្វីលីពីន កម្ពុជា និង​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​ដែល​ធ្វើការ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ឡើងទៅ​។​ម្ចាស់​មេដាយមាស​កីឡា​តេ​ក្វាន់​ដូ​ប្រចាំ​ទ្វីបអាស៊ី​​ឆ្នាំ​២០១៣​រូបនេះ ស៊ន សៀវ​ម៉ី បាន​ផ្តួល​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​ដោយ់​ពិន្ទុ ដាច់​ដោយ​លទ្ធផល ១៤ ទល់នឹង ៣​ដើម្បី​ឡើងទៅ​ជួប​កីឡាការិនី​​ហ្វីលីពីន ដែល​បាន​យកឈ្នះ​ឡាវ ក្នុង​វគ្គ​៤​នាក់​ដូច គ្នា​។​

​គួរ​បញ្ជាក់ថា កីឡា SEA Games កម្ពុជា ដណ្តើមបាន​មេដាយ មាស ៣ ប្រាក់ ២ សំរឹទ្ធ ១២ ធ្វើ​ឲ្យ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​៨ ក្នុង​១១ ប្រទេស​ចូលរួម​៕​ដោយ​៖​វាសនា