វីជេ រតនា ជូនកាដូតម្លៃខ្ទង់សែន ដុល្លារ ក្នុងថ្ងៃខួបបីឆ្នាំនៃចំណង ស្នេហ៍

664
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត-ភ្នំពេញ: ជាចំណងដៃក្នុងពិធីគម្រប់ខួបអាពាហ៍ពិពាហ៍បីឆ្នាំ វីជេរតនា បានធ្វើឲ្យភរិយារបស់ខ្លួនភ្ញាក់ផ្អើលដោយសារតែរូបលោក​មានការដូ​តម្លៃខ្ទង់សែនដុល្លារ ជូនភរិយា ជាឡានស៊េរីទំនើប ខណៈដែលពួកគេ មានកូនប្រុសពីររូបជាចំណងដៃ។

ជាមួយនឹងតម្លៃជាង១០ម៉ឺនដុល្លារហើយ វីជេរតនា ក៏បានបន្ថែមសារផ្អែមល្ហែម «រីករាយ​ថ្ងៃខួប​អាពាហ៍ពិពាហ៍​៣ឆ្នាំ​ប្រពន្ធសម្លាញ់ ស្មើនឹង​1095ថ្ងៃ​តាំងពី យើងបានចាប់ដៃគ្នាជាប្ដីប្រពន្ធអស់រយៈ​ពេល​៣ឆ្នាំនេះ​ យើងបានឆ្លង​ឧបសគ្គ​ច្រើនណាស់​ ការបរាជ័យ​ គេ​ច្រណែន​ គេឈ្នានីស គេមើលងាយ ​តែយើងទាំងពីរ​ អ្នកនៅតែទ្រាំបាន​ នៅតែតស៊ូ​ និង​នៅតែមិនចុះចាញ់​ មិន​បាក់ទឹកចិត្ត​ តស៊ូ​រហូតបានមកដល់សព្វថ្ងៃនេះ​»។

ខ្លឹមសាររៀបរាប់ ដ៏វែងអន្លាយរបស់ វីជេវោហារស័ព្ទហូរដូចទឹករូបនេះ បានធ្វើអោយអ្នកអានលួចច្រណែននឹងភាពផ្អែមល្ហែមដែលនារីគ្រប់រូបប្រាថ្នា ចង់បាននូវជីវិតគូដែលពោរពេញដោយសុភមង្គល។ យោងតាមហ្វេសប៊ុករបស់ លោក បានរៀបរាប់គ្រាដែលវីជេរូបស្រស់ ជូនកាដូឡានស៊េរីទំនើប Land Cruiser 2018 តម្លៃជាង១០ម៉ឺនដុល្លារជូនដល់ភរិយា។

លោករៀបរាប់បន្ថែមថា «៣ឆ្នាំមកនេះ​ បងដឹងច្បាស់ណាស់​ ទំនួល​ជា​ប្ដី​ ទំនួល​ ជា​ឪពុក​ វាធំ​ ដល់កម្រិតណា​ តាំងពីចាប់ដៃគ្នាជាប្ដីប្រពន្ធមក​ បងតែងតែនិយាយ ប្រាប់​ខ្លួនឯងជានិច្ចថា​ ជីវិតដែលបងនៅសល់ទាំងប៉ុន្មាន​បងនឹង​ផ្ដល់ឲគ្រួសារ ដ៏តូច​មួយ​នេះ​ហើយ​ នឹង​ធ្វើឲ្យគ្រួសារ​របស់​យើងមានសុភមង្គល​ជារៀងរហូត។ ៣ឆ្នាំកន្លងផុតទៅ​ យើង​បាន​កូនប្រុស​ដ៏គួរ​ឲ្យស្រឡាញ់រហូត​ដល់​ទៅ​ ២​នាក់ បងចង់ប្រាប់អូនថា​ សព្វថ្ងៃនេះ​បងមានក្ដីសុខខ្លាំងណាស់​ នៅពេលដែរអូន​នឹង​កូនៗ​នៅជិតបង​។ បងសូមទោសអូន​ ប្រសិន​កន្លងទៅនេះ​ បងបានប្រើ​ពាក្យសម្ដី​ មួយណាមិនល្អ​ ដែលធ្វើឲ្យអូនមានអារម្មណ៍មិនល្អ​ ចំពោះបង បងសន្យាជាមួយ អូន​ និង​កូនៗថា​ បងនឹង​ធ្វើឲ្យអូននិង​កូនៗ​មានក្ដី​សុខពេញ​មួយជីវិត​។​​ ពីបង​(​ ប្ដីដ៏ល្អរបស់អូន​)»៕/Ha