វីជេ រតនា រំភើបស្រក់ទឹកភ្នែក ពេលឃើញភរិយាជោគជ័យ

576
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ក្រោយឃើញភរិយា ត្រូវបានម្ចាស់កម្មវិធីប្រកាសឈ្មោះ ឡើងយកពានឆ្នើម អតីតពិធីករនៅទូរទស្សន៍ស៊ីធីអិន លោក វីជេ រតនា បានបង្ហាញ អារម្មណ៍ខ្សឹកខ្សួលអួលដើមករ ព្រោះតែនេះជាពានលើកដំបូងដែលភរិយារបស់ លោក ទទួលបានក្រោយខិតខំលក់ និងបានចុះឈ្មោះជាម្ចាស់ក្រុមហ៊ុនកាលពីជាង២ឆ្នាំមុន។

ឆ្លើយឆ្លងតាមសារអេឡិចត្រូនិក វីជេ រតនា បានប្រាប់ថា លោកពិតជាមានអារម្មណ៍ រំភើបយ៉ាងខ្លាំង ដែលភរិយារបស់លោក គឺអ្នកនាង លឹម លីសា ម្ចាស់ក្រុមហ៊ុន ZZana Cosmictic Co.,LTD ទទួលបានពានឆ្នើមជាលើកទី១ ប៉ុន្តែនៅក្នុង ព្រឹត្តិការណ៍ធំ ដែលមានរហូតដល់ ៣៦ប្រទេសចូលរួម។ លោកថា ភរិយារបស់លោក ទទួលបាន ពានរង្វាន់​ THE BEST OF ASAIN STAR AWARERS នៅទីក្រុង​ បាងកក​ប្រទេសថៃ​ ដែលជាកម្មវិធីប្រគល់ពាន The Best Healthy and Beauty Products ដល់អ្នកឆ្នើមទាំង​ 36 ប្រទេស​ មកពីតំបន់អាស៊ី និងពិភពលោក។

លោកថា នេះជាជោគជ័យមួយ​ ដែរលោក និង ភរិយា ខិតខំប្រឹង រយ:ពេល​ ជាង២​ឆ្នាំ​ ចាប់តាំងពីបាននាំចូលផ្ដាច់មុខផលិតផលក្រៅប្រទេសមកចរាចរណ៍ទីផ្សារ។ លោកថា នេះក្ដីរំពឹងដែលលោក និង ភរិយា ទន្ទឹងចាំ។ ជាមួយនឹងអារម្មណ៍ សប្បាយ ចិត្ត លោកថាក្រោយបញ្ចប់ការទទួលពាន លោក និងភរិយា មិនទាន់ត្រលប់ មកស្រុក ភ្លាមៗនោះទេ ដោយលោក និង ភរិយា នឹងបន្តដំណើរកម្សាន្តនៅក្នុងប្រទេសថៃខ្លះៗ និង ពិភាក្សាពីរឿងផលិតផលជាមួយអ្នកឯកទេសថៃផង៕