វីដេអូ​ឃ្លី​ប​កូនសិស្ស​វាយ​លោកគ្រូ​របស់ខ្លួន​កំពុង​កក្រើក​ពេញ​បណ្តាញ​អ៊ិន​ធឺ​ណិ​ត​

555

កាលពីពេល​ថ្មីៗ​នេះ លោកគ្រូ​ម្នាក់​មកពី​សាលារៀន​មួយកន្លែង​ក្នុង​ទីក្រុង​ហ្វ៊ូ​គួ​កា (Fukuoka) ប្រទេស​ជប៉ុន ត្រូវបាន​កូនសិស្ស​ឈាមរាវ​របស់ខ្លួន​វាយ​យ៉ាង​ព្រហើន​អំឡុង​ម៉ោង​បង្រៀន​។
​ ​
​ហេតុការណ៍​នេះ​បានកើត​ឡើង នៅពេល​លោកគ្រូ​អាយុ ២៣ ឆ្នាំ​ខាងលើ​បាន​ប្រាប់​កូនសិស្ស​ប្រុស​ម្នាក់ របស់គាត់​អាយុ ១៦ ឆ្នាំ​ឱ្យ​ឈប់​លេង​ទូរស័ព្ទ​ដើម្បី​ផ្តោតលើ​មេរៀន​។ អ្វីដែល​នឹកស្មាន​មិន​ដល់ កូនសិស្ស​នោះ បែរ​ជាមាន​កំហឹង​នឹង​លោក​គ្រួ​របស់ខ្លួន ហើយ​ភ្លាម​នោះបាន​ហក់ធាក់​លោកគ្រូ​ពេញទំហឹង ហើយ​ថែមទាំង ក្របួច​កអាវ​របស់គាត់​ទៀតផង​។​

​សកម្មភាព​នេះ​ត្រូវ​សិស្ស​ក្នុង​ថ្នាក់​ថត​បានជា​វីដេអូ និង​បង្ហោះ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​។ ភ្លាមៗ វីដេអូ​ឃ្លី​ប​ដែលមាន​ថិរវេលា ៤៣ វិនាទី​នេះ​ត្រូវបាន​គេ​បង្ហោះ​ចែករំលែក​តៗ​គ្នា​ព្រោងព្រាត​។
​ ​
​ចំណែកឯ​កូនសិស្ស​ព្រហើនកោងកាច​នេះ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​យកទៅ​អប់រំ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ របស់​កាសែត Huffington Post Japan៕ ប្រែ​សម្រួលៈ​ខុម​