វីដេអូ​ឃ្លី​ប​នៃ​បុរស​វៀត​ណាប ឌុប​កូនក្រមុំ​តាម​ម៉ូតូ​រ៉ឺម៉ក​ដឹក​ជ្រូក​រង​ការរិះគន់​ខ្លាំង​

962
ចែករម្លែក

​វីដេអូ​ឃ្លី​ប​មួយ​ដែល​បង្ហាញ​ពី​សកម្មភាព​កូនកំលោះ​ឌុប​កូនក្រមុំ​តាម​ម៉ូតូ​រ៉ឺម៉ក​ដឹក​ជ្រូក​លើ​កំណាត់​ផ្លូវ​ហាយវ៉េ​មួយ​ក្នុងប្រទេស​វៀតណាម ភាគខាងត្បូង​ត្រូវបាន​គេ​បង្ហោះ​ចែករំលែក​ព្រោងព្រាត តាម​បណ្តាញ​ទំនាក់ទំនង​សង្គម អមដោយ​ខំ​មិន​រិះគន់​ជាច្រើន​។​

​ក្នុង​វីដេអូ​ឃ្លី​ប​រយៈពេល ៣៨ វិនាទី​នេះ កូនកំលោះ​បើក​ម៉ូតូ​រ៉ឺម៉ក​ដឹក​ជ្រូក ឌុប​កូនក្រមុំ​សើច​ញញឹម ញញែម​ដោយ​មិន​ពាក់មួក​សុវត្ថិភាព លើ​កំណាត់​ផ្លូវជាតិ​លេខ ២០ ស្ថិត​ត្រង់​ភូមិសាស្ត្រ​ស្រុក​ថុង ញ៉ា​ត (Thong Nhat) ខេត្ត​ដុង ណៃ (Dong Nai) ជាប់​ក្រុង​ហូជីមិញ​។

​គេ​ក៏​សង្កេតឃើញ​បុរស​ប្រមាណ ១២ នាក់​ផ្សេងទៀត​ជិះ​ម៉ូតូ​អម​កូនកំលោះ​កូនក្រមុំ​ស្រែក​ហ៊ោរ កញ្ជ្រៀវ ហើយ​សុទ្ធតែ​អត់​ពាក់មួក​សុវត្ថិភាព ជា​ទង្វើ​ដែល​ប្រឈម​ការផាកពិន័យ​ក្នុង​ម្នាក់ៗ​ចន្លោះ​ពី ១០០.០០០ ដុង (​ប្រហែល ៥ ដុល្លារ​) ទៅ ២០០.០០០ ដុង (​ប្រហែល ៩ ដុល្លារ​) តាមច្បាប់ ចរាចរណ៍​របស់​វៀត​ណា​ម​។​

​វីដេអូ​ឃ្លី​ប​នេះ​ត្រូវបាន​គេ​ទស្សនា​រាប់ម៉ឺន​ដង និង​បង្ហោះ​ចែករំលែក​ប្រហែល ១.០០០ ដង ហើយ​ទទួលបាន​ខំ​មិន​យ៉ាងច្រើន ដែល​ភាគច្រើន​រិះគន់​បុរស​ទាំងនោះ​ដែល​ល្មើសច្បាប់​ចរាចរណ៍​៕ ប្រែ​សម្រួល​: ខុម​