វីដេអូ​ថត​ពី​ដ្រូ​ន​បង្ហាញ​យានអវកាស​យក្ស​របស់​ក្រុមហ៊ុន SpaceX កំពុង​សាងសង់​សម្រាប់​ដឹក​មនុស្ស​ទៅ​ភព​អង្គារ​

395
ចែករម្លែក

​ទិដ្ឋភាព​ពីលើ​អាកាស​នៃ​យានអវកាស Starship ខ្នាត​យក្ស​របស់​ក្រុមហ៊ុន SpaceX ចំនួន ៣ បាន​បង្ហាញថា យានអវកាស​ទាំងនោះ​កំពុង​សាងសង់​សន្សឹមៗ ប៉ុន្តែ​ច្បាស់​ណាស់​វា​នឹង​សង់​រួចរាល់​ជាមួយគ្នា​។​

​នៅក្នុង​វីដេអូ​ពីលើ​អាកា​សថត​ដោយ​អ្នកជំនាញ​វីដេអូ​លោក ច​ន វីន​ខុប តួ​អ៊ី​ណុ​ក​ភ្លឺ​ចិញ្ចាច​របស់​យាន Starship អាច​មើលឃើញ​កំពុង​សាងសង់​នៅឯ​រោងចក្រ​របស់​ក្រុមហ៊ុន​នៅ​ទីក្រុង​កូ​កាវ រដ្ឋ​ផ្លរីដា​។​

​ដូចដែល​បាន​រាយការណ៍​ដោយ​ស្ថានីយទូរទស្សន៍ CNBC វីដេអូ​នេះ​ក៏​បង្ហាញ​គ្រោង​ដែក​អ៊ី​ណុ​ក​ដំបូង​នៃ​គំរូ​យាន Starship មួយទៀត​ដែរ​កំពុង​ផ្គុំ​បញ្ចូល​គ្នា គឺ​យាន​ឈ្មោះ Mark 4​។​

​វឌ្ឍនភាព​នេះ​ផ្តល់​ភាពជឿជាក់​ដល់​ការអះអាង​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន SpaceX និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Tesla លោក អេ​ឡុ​ន ម៉ាស ដែល​បាន​អះអាងថា​យាន​ជំនាន់​ក្រោយ​នឹង​ត្រៀម​សម្រាប់​ការហោះហើរ​សាកល្បង​នៅ​ចន្លោះ​ខែតុលា​និង​ខែវិច្ឆិកា​។​

​ឯកសារ FCC ដែល​លេចឡើង​ក្នុង​ខែកញ្ញា បាន​បង្ហាញថា ក្រុមហ៊ុន SpaceX បាន​ស្នើសុំ​ការអនុញ្ញាត​ហោះហើរ​យាន Starship ចម្ងាយ ២០ គីឡូម៉ែត្រ​ចូលទៅ​តារាវិថី ហើយ​បន្ទាប់មក​ចុះចត​យាន​វិញ​នៅ​កន្លែង​ដដែល​៕ ដោយ៖ កញ្ញាដាលីស

យាន Starship កំពុង​សាងសង់​នៅ​រោងចក្រ​របស់​ក្រុមហ៊ុន SpaceX ក្នុង​ទីក្រុង​កូ​កាវ រដ្ឋ​ផ្លរីដា