វីដេអូ​អ្នក​មុជទឹក​ជិះ​ឆ្លាម​យក្ស​ផ្ទុះ​ពេញ​បណ្តាញ​សង្គម ផ្អើល​ដល់​រដ្ឋមន្ត្រី​

815
ចែករម្លែក

​វីដេអូ​មួយ ដែល​បង្ហាញ​ពី​សកម្មភាព​អ្នក​មុជទឹក​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ឆ្លាម​បា​ឡែ​ន (whale shark) ដ៏​ធំ​មួយ​ក្បាល​នៅ​ប្រទេស​ឥណ្ឌូនេស៊ី បាន​ផ្ទុះ​ពេញ បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្អើល ដល់​រដ្ឋមន្ត្រី​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​នេះ​។​

​នៅក្នុង​វីដេអូ​ឃ្លី​ប​ដែលមាន​ថិរវេលា ២២ វិនាទី​នេះ យើង​ឃើញ​អ្នក​មុជទឹក​មួយក្រុម​ស្ទាបអង្អែល ឆ្លាម​បា​ឡែ​ន និង​សូម្បី​ឡើង​ជិះ​លើ​វា​ទៀតផង​។​

​វីដេអូ​នេះ​ត្រូវបាន​បុរស​ម្នាក់​ឈ្មោះ អា​ខា​ឌី កា​កា វី​រ៉ា សា​ទ្រី​អា​ជី (Akhadi Kaka Wira Satriaji) បង្ហោះ​ជា​លើកដំបូង​លើ​គណនី​បណ្តាញ​សង្គម​ទ្វី​ត​ទ័​រ​របស់គាត់​ដែលមាន​ឈ្មោះថា @fishGOD​។​

​នៅក្នុង​ផូស​ដែល​គាត់​បាន tag រដ្ឋមន្ត្រី​កិច្ចការ​នាវាចរណ៍ និង​ជលផល ស៊ូ​ស៊ី ពុត​ជី​អា​ស្ទូ​នី (Susi Pudjiastuti) និង​រដ្ឋមន្ត្រី​បរិស្ថាន និង​ព្រៃឈើ ស៊ី​ទី នួ​បា​យ៉ា បា​កា (Siti Nurbaya Bakar) គាត់​សរសេរថា “​គេ​ប្រាប់​ខ្ញុំ​ថា វីដេអូ​នេះ​ថត​នៅ​ឆកសមុទ្រ Cenderawasih Bay [​ឧទ្យាន​ជាតិ​]” ។​

​រដ្ឋមន្ត្រី ស៊ូ​ស៊ី បាន​ឆ្លើយតប​ផូស​នោះ​ថា សកម្មភាព​ធ្វេសប្រហែស​បែបនេះ​ត្រូវ​ហាមឃាត់​ដាច់ ខាត​។ រដ្ឋមន្ត្រី​ដដែល​បាន​ប្រាប់​គេហទំព័រ kompas.com កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​តាមរយៈ សារ​ជា​អក្សរ​ថា ក្រសួង​កំពុង​ស៊ើបអង្កេត​ទាក់ទិន​វីដេអូ​នេះ​៕ ប្រែ​សម្រួល​: ខុម​