វីតាមីន​ដ៏​ថោក​ក៏​អាច​ទប់ស្កាត់​ប្រសិទ្ធភាព​ការ​រលូត​កូន និង​ពិការភាព​ពី​កំណើត​ដែរ​

286

ពួក​អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី​ទើបនឹង​ប្រកាស​ពី​ការស្រាវជ្រាវ​មួយ​ដែលថា ស្ត្រី​មានគភ៌​ពេល​បំពេញបន្ថែម​វីតាមីន B3 អាច​បន្ថយ​យ៉ាងច្រើន​នូវ​ហានិភ័យ​រលូត​កូន និង​ពិការភាព​ពី​កំណើត​របស់​ទារក ។ នេះ​ត្រូវបាន​ចាត់ទុកជា​ជំហាន​លោត​ផ្លោះ​មួយ ក្នុងការ​ស្រាវ​ជ្រ​វ និង​ថែទាំ​ស្ត្រី​ជា​មាតា ។​

​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា ការខ្វះ NAD ដែលជា​ម៉ូលេគុល​សំខាន់​មួយ​ចំពោះ​ដំណើរការ​រីកចម្រើន​ធម្មតា​របស់​បណ្តា​ផ្នែក​ទាំងឡាយ​នៃ​រាងកាយ នឹងធ្វើ​ឲ្យ​អំប្រ៊ីយ៉ុង និង​សរីរាង្គ​ទារក​មិន​រីកចម្រើន​ពេញលេញ​ក្នុង​ស្បូន ប៉ុន្តែ វីតាមីន B3 មាន​សមាសធាតុ​សំខាន់​មួយ​ក្នុង​ការកកើត NAD នឹង​ដោះស្រាយបាន​បញ្ហា​នេះ ។​

​អ្នកដឹកនាំ​ការស្រាវជ្រាវ គឺ​លោក សាស្ត្រាចារ្យ សាលី ដាន់​វូ​ឌី (Sally Dunwooodie)​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជំងឺ​បេះដូង វិចទ័រ ឆាង ( Victor Chang)​នៅ​ស៊ីដនី បាន​អះអាងថា របកគំហើញ​នេះ​
​នឹង​ជួយ​ស្ត្រី​ជា​មាតា​លើ​ពិភពលោក ឲ្យ​អាច​ទប់ស្កាត់​ភាព​ពិការ​ពី​កំណើត​របស់​កូន​ដោយ​ខ្លួនឯង អាស្រ័យ​ដោយ​ការបំពេញ​ថែម​វីតាមីន B3 មុន និង​ក្នុងពេល​មានគភ៌ ។​

​លោកស្រី​បាន​បន្តថា «​ក្រោយ​រយៈពេល ១២ ឆ្នាំ​នៃ​ការស្រាវជ្រាវ យើងខ្ញុំ​បាន​រកឃើញថា ការខ្វះ NAD នេះ អាច​ត្រូវបាន​ជំនះ ។ ការ​រលូត​កូន និង​ពិការភាព​ពី​កំណើត​លើ​ពិភពលោក នឹង​ត្រូវបាន​ទប់ស្កាត់​ទាំងស្រុង ដោយ​វិធី​បន្ថែម​គ្រប់គ្រាន់​វីតាមីន B3»​។​

​រដ្ឋមន្ត្រី​សុខាភិបាល​អូស្ត្រាលី លោក ហ្គ្រេ ហាន ( Greg Hunt)​បាន​កោតសរសើរ​ថា នេះ​ជា​របត់​ដ៏​អស្ចារ្យ​មួយ​ក្នុង​វេជ្ជសាស្ត្រ ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ពិសោធន៍​ប្រើ​វីតាមីន B3 ត្រូវបាន​រកឃើញ​ក្នុង​សាច់ និង​បន្លែ​ផ្លែឈើ ដែលជា​ការបំពេញបន្ថែម​ទៅក្នុង​ការរីកចម្រើន​អំប្រ៊ីយ៉ុង​កណ្តុរ​ដែល​ខ្វះ NAD ដូចជា​មនុស្ស ។ លទ្ធផល​បង្ហាញថា មុនពេល​វីតាមីន B3 ត្រូវបាន​ដាក់ចូល​ក្នុង​របប​អាហារ​របស់​កណ្តុរ​មេ​, អំប្រ៊ីយ៉ុង​ត្រូវ​បាត់បង់​ដោយសារ​ការ​រលូត ឬ កូនកណ្តុរ​កើតមក​មាន​ភាព​ពិការ​ស្រាប់​មាន​ចំនួន​ច្រើន ។ ប៉ុន្តែ ក្រោយពេល​បន្ថែម​វីតាមីន B3 ទាំង​ការ​រលូត​កូន និង​ពិការ​ពី​កំណើត ត្រូវបាន​ទប់ស្កាត់​ទាំងស្រុង ដោយ​កូនកណ្តុរ​ទាំងអស់​កើត​មក​មាន​សុខ​ភាពល្អ ៕ ប្រែ​សម្រួលៈ រតនៈ​

ពពួក​អាហារ​សម្បូរ​វីតាមីន B3​