វីតាមីន​ល្អ​បំផុត ដែល​ស្ត្រីៗ​ត្រូវការ​

2155
ចែករម្លែក
  • 5
    Shares

វីតាមីន គឺជា​សមាសធាតុ​ដ៏ សំខាន់​មួយ​សម្រាប់​សុខភាព​ទូទៅ ។ ការទទួលបាន​កម្រិត​វីតាមីន ត្រឹមត្រូវ អាចជា​រឿង​មួយ​ងាយស្រួល​តាមរយៈ ការរក្សា​តុល្យភាព​របប​អាហារ និង​ជ្រើសរើស អាហារ​ដែល​ផ្តល់​សុខភាព ។ ស្ត្រី​ភាគច្រើន​អាច​ទទួលបាន ជីវជាតិ​សំខាន់​ដែល​គេ​ត្រូវការ​បាន​តាម រយៈ​ការជ្រើសរើស​អាហារ​ដែល​ឆ្លាត វៃ ។ យ៉ាងណាមិញ ស្ត្រី​មួយចំនួន​ប្រហែលជា​ត្រូវការ​ថ្នាំ បំប៉ន​វីតាមីន បន្ថែម​ផងដែរ ។​
​ ​
​ទោះបីជា​យ៉ាងណាក៏ដោយ ខាងក្រោម​នេះ​គឺជា​ជីវជាតិ ក៏ដូចជា វីតាមីន ដែល​ស្ត្រី​ត្រូវការ​បំផុត​ដើម្បី ឱ្យ​រាងកាយ​ទាំងមូល​ធ្វើការ​បាន​កាន់ តែ​ល្អៈ​
•​វីតាមីន A សំខាន់​សម្រាប់​សុខ ភាព​ភ្នែក ស្បែក និង​ជាលិកា​ឆ្អឹង​
•​វីតាមីន B1 ជួយ​រាង កាយ ក្នុងការ​រំលាយ​ជាតិ​ខ្លាញ់ និង​បង្កើតជា ថាមពល​
•​វីតាមីន B2 ជា​អង់​ទី​អុកស៊ីដ​ង់ និង ការពារ​កោសិកា​ប្រឆាំងនឹង រ៉ាឌីកាល សេរី
•​វីតាមីន B3 អាច​បន្ថយ​ការ ប្រឈម នឹង​ជំងឺ​បេះដូង សរសៃឈាម បាន
•​វីតាមីន B5 សំខាន់ សម្រាប់ ការផលិត​អ័រម៉ូន ប្រព័ន្ធ​ភាព ស៊ាំ​ល្អ និង បង្កើត​ថាមពល​
•​វីតាមីន B6 ជួយ​បង្កើត​ស្រោម កោសិកា
•​វីតាមីន B7 សំខាន់​សម្រាប់ ការរំលាយ​អាហារ​ព្រម ទាំង​ជំនួយ ដល់​ស្បែក សក់ ក្រចក និង​កោសិកា ​
•​វីតាមីន B9 សំខាន់​សម្រាប់ មុខងារ​ប្រព័ន្ធ​សរសៃប្រសាទ​
•​វីតាមីន B12 សំខាន់​សម្រាប់ ការផលិត​កោសិកា គ្រាប់​ឈាមក្រហម និង​កោសិកា​សរសៃ ប្រសាទ​ប្រកប ដោយ​សុខ​ភាពល្អ
•​វីតាមីន C សំខាន់​សម្រាប់ ការលូតលាស់ និង​ជួសជុល​ដល់​ជា លិ​កា ក្នុង​រាងកាយ
•​វីតាមីន D ដែល​ជំនួយ​ដល់​ការ​បឺត​ស្រូប ជាតិ​កាលស្យូម និង​ជួយ​ឱ្យ​ឆ្អឹង និង​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​កាន់ តែ​ល្អ
•​វីតាមីន E ដែល​អាច​ប្រឆាំង នឹង​រ៉ាឌីកាល​សេរី ព្រមទាំង​បង្កើន មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ថែមទៀត ​•​វីតាមីន K អាចជួយ​ធ្វើឱ្យ ឈាមកក និង​បង្ការ​ការហូរ​ឈាម ខ្លាំង​ព្រមទាំង​ថែរក្សា​បេះដូង និង​ឆ្អឹង​កាន់តែ មាន​សុខ​ភាពល្អ និង​រឹងមាំ​ខូលីន មាន សារសំខាន់​សម្រាប់​មុខងារ​ថ្លើម​សរសៃ ប្រសាទ និង​ចលនា​របស់​សាច់ដុំ ។​
​ ​
​វីតាមីន​ភាគច្រើន​ធ្វើការ​ដូចៗ គ្នា​។ ឧទាហរណ៍ ទាំង​វីតាមីន A និង C ជួយ​ជំរុញ​ដល់​សុខភាព​ធ្មេញ និង​ជា លិ​កា​ទន់ៗ ។ វីតាមីន B ភាគច្រើន ជួយ​ដល់​ការរំលាយ​អាហារ និង​ការផលិត​គ្រាប់​ឈាម ក្រហម​។ វីតាមីន D ជួយ​ដល់​ការ​បឺត​ស្រូប​និង​រក្សា​តុល្យភាព ជាតិ​កាលស្យូម​ក្នុង​ខ្លួន​។ វា​ក៏​ជួយ​ការ ពារ​រាងកាយ​ពី​ការ​ជំងឺឆ្លង​ផងដែរ​។ អ្វី ដែល​សំណាង​នោះ​គឺថា យើង​អាច ទទួលបាន​វីតាមីន D តាមរយៈ ការ​ហាលថ្ងៃ​ត្រឹមតែ ១០ ទៅ​១៥​នាទី ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ៕ ដោយ​
: www.health.com.kh