វីតាមីន D អាចជួយ​ស្តារ​របួស​នៅ​បេះដូង ដោយសារ​ទឹកនោមផ្អែម​

172

​វីតាមីន D អាចជា​ឱសថ​ដ៏​ថោក តែ​អាចជួយ​ស្តារ និង​ទប់ស្កាត់​របួស​បេះដូង បង្កឡើង​ដោយ​ជំងឺ​ទឹកនោមផ្អែម និង​លើសឈាម ។​

​ការស្រាវជ្រាវ​ថ្មីៗ​នេះ​បង្ហាញថា ការប្រាស្រ័យ​ជាមួយ​ពន្លឺព្រះអាទិត្យ មិន​ត្រឹមតែ​ជួយ​ស្បែក​បង្កើត​វីតាមីន D តែ​នៅ​រំញោច​សរីរាង្គ​ផលិត​អាស៊ីត​នី​ទ្រិ​ក ។ អាស៊ីត​នី​ទ្រិ​ក មាន លទ្ធភាព​សម្រួល​បរិមាណ ចរាចរ​ឈាម​, ទប់ស្កាត់​ការកកើត​ដុំ​កំណក​ឈាម និង​បន្ថយ​សម្ពាធ​បូម​ឈាម​ក្នុង​ប្រព័ន្ធ​សរសៃឈាម បេះដូង ។ រឿងនេះ​ត្រូវបាន​ចាត់ទុកថា អាចជួយ​បញ្ចៀស​ជំងឺ​ជាច្រើន​ពាក់ព័ន្ធ​ដល់​សរសៃឈាម​បេះដូង ។​

​ក្នុងការ​ស្រាវជ្រាវ ពួក​អ្នកវិទ្យាសាស្ត្រ​បាន​វិភាគ​កោសិកា​បេះដូង របស់​ជនជាតិ​អាមេរិក​ស្បែ​កស និង​ស្បែក​ពណ៌​១​ក្រុម ។ ពួកគេ​ប្រើប្រាស់​បច្ចេកវិទ្យា​ពិសេស​មួយ ដើម្បី​តាមដាន​ឥទ្ធិពល​របស់ វីតាមីន D ចំពោះ​កោសិកា​ទាំងនេះ ។ លទ្ធផល​ទទួលបាន​ធ្វើ​ឲ្យ​ពួក​អ្នកវិទ្យាសាស្ត្រ​ជឿថា វីតាមីន D ក៏​អាច​ស្តារ​កោសិកា​ត្រូវរបួស​ផ្សេងៗ ដូចជា​របួស​នៅ​ខួរក្បាល​បង្កឡើង​ដោយ​ស្ត្រូ​ក ។​

​មុននេះ​, ការខ្វះ​វីតាមីន D ត្រូវបាន​ចាត់ទុកថា នឹងមាន​ឥទ្ធិពល​ដល់​ការរីកចម្រើន​របស់​ឆ្អឹង​, ធ្វើ​ឲ្យ​ឆ្អឹង​ទន់​, ក្រិន ។ ប៉ុន្តែ ការស្រាវជ្រាវ​ថ្មី​នេះ​បង្ហាញថា អ្នក​ឈឺបេះដូង​ច្រើន​ខ្វះ​វីតាមីន D ៕ ​ប្រែ​សម្រួល: រតនៈ​