វីរបុរស​ប្រដាល់​ទម្ងន់​ធ្ងន់​ពិភពលោក វ្ល៉ា​ឌី​មៀរ គ្លី​ត​ស្កូ ប្រកាស​ចូលនិវត្តន៍​

1160
ចែករម្លែក

​វ្ល៉ា​ឌី​មៀរ គ្លី​ត​ស្កូ បាន​ចូលនិវត្តន៍​ពី​កីឡាប្រដាល់ ដោយ​បញ្ចប់​រាល់​ក្តីសង្ឃឹម​អំពី​ការប្រកួត​សងសឹក​ជាមួយ​ស្តេច​ប្រដាល់​ទម្ងន់​ធ្ងន់ អ៊ែន​ថូ​នី យ៉ូ​ស្វេ​។

​អ្នក​ប្រដាល់​អ៊ុយ​ក្រែ​ន​រូបនេះ​ត្រូវបាន​ផ្តួល​ដោយ​យ៉ូ​ស្វេ ក្នុងការ​ប្រកួត​ទម្ងន់​ធ្ងន់​កាលពី​ខែមេសា ហើយ​អ្នក​ប្រដាល់​វ័យក្មេង​របស់​អង់គ្លេស​រូបនោះ (​យ៉ូ​ស្វេ​) ទន្ទឹង​ចាំ​ការប្រកួត​ដ៏​កក្រើក​មួយទៀត​ក្នុង​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស​នៅ​ថ្ងៃទី ១១ វិ​ច្ឆ​កា​ខាងមុខ​។

​ប៉ុន្តែ​ឥឡូវ​គ្លី​ត​ស្កូ​អាយុ ៤១ ឆ្នាំ បាន​បញ្ចេញ​វីដេអូ​មួយ​ដើម្បី​បញ្ជាក់​ពី​ការសម្រេចចិត្ត​របស់គាត់​ក្នុងការ​ចូលនិវត្តន៍​ពី​អាជីព​ប្រដាល់​រយៈពេល ២១ ឆ្នាំ​របស់គាត់​។

​លោក​អេ​ដ​ឌី ហឺ​ន អ្នក​ផ្សព្វផ្សាយ​របស់​យ៉ូ​ស្វេ បញ្ជាក់ថា អ្នក​ប្រដាល់​អង់គ្លេស​រូបនេះ​ឥឡូវ​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ គូ​ប្រាត់ ផូ​ឡេវ ក្នុងការ​ប្រកួត​បន្ទាប់​របស់គាត់ ក្រោយពី​ការប្រកាស​របស់​គ្លី​ត​ស្កូ​។

​លោក​ហឺ​ន​បាន​ប្រាប់​កាសែត​ដេលី​មែ​ល​ថា “​ខ្ញុំ​បានទទួល​ទូរស័ព្ទ​កាលពី​យប់មិញ (២​សីហា​) ដោយ​គេ​ប្រាប់ថា គាត់​បាន​ចូលនិវត្តន៍​ហើយ​។ តាម​កិច្ចសន្យា គ្លី​ត​ស្កូ​ត្រូវតែ​ប្រកួត​សងសឹក ដរាបណា​គាត់​ចូលនិវត្តន៍ ឬ សម្រេចចិត្ត​មិន​ប្រកួត​។ យើង​កំពុងធ្វើការ​អំពី​រឿងនេះ ជាមួយ​មនុស្ស​នៅ​ឡូ​ស​អ៊ែន​ជែ​ល​ឡេស ពីរ​ឬ​បី​ខែ​ហើយ​។ យើង​នឹង​ព​ន្លឿ​ន​ការប្រកាស​អំពី​ការប្រកួត​បន្ទាប់​ឱ្យបាន​ឆាប់​។ យើង​នឹង​ផ្តោត​សំខាន់​លើ​អ្នក​ប្រដាល់​គូ​ប្រាត់ ផូ​ឡេវ ។ នៅពេល​យើង​ទទួលបាន​កិច្ចព្រមព្រៀង​ជាមួយ​គ្លី​ត​ស្កូ គឺមាន​លក្ខខណ្ឌ​មួយ​ចែងថា យើង​នឹង​ប្រកួត​ជាមួយ​ផូ​ឡេវ ប្រសិនបើ​ការប្រកួត​សងសឹក​មិនកើត​ឡើង​ទេនោះ​”៕ ដោយ៖ កញ្ញាដាលីស

វ្ល៉ា​ឌី​មៀរ គ្លី​ត​ស្កូ