វីរុសកូរ៉ូណាឆ្លងរាលដាលមុនពេលរោគសញ្ញាបង្ហាញខ្លួន

260
ចែករម្លែក

ក្រុមមន្ត្រីចិននិយាយថា វីរុសកូរ៉ូណាថ្មី ដែលឆ្លងរាលដាលទៅមនុស្សជាង ២.០០០ នាក់ គឺ ឆ្លងក្នុងអំឡុងពេលមេរោគកំពុងភ្ញាស់ខ្លួនវា មុនពេលរោគសញ្ញាបង្ហាញខ្លួន ដោយធ្វើឱ្យកាន់តែពិបាកក្នុងការទប់ទល់។

មនុស្ស ៥៦ នាក់បានស្លាប់ដោយសារវីរុសនេះ។ រដ្ឋមន្ត្រីសុខាភិបាលចិនលោក ម៉ា សៀវវៃ បានប្រាប់អ្នកកាសែតថា លទ្ធភាពនៃវីរុសក្នុងការឆ្លងរាលដាលហាក់កាន់តែមានសភាពខ្លាំងក្លាឡើង។

ទីក្រុងចិនជាច្រើនបានដាក់បម្រាមធ្វើដំណើរយ៉ាងតឹងរ៉ឹង។ ទីក្រុងវូហាន ដែលជាប្រភពផ្ទុះឡើងនៃវីរុសកូរ៉ូណា គឺត្រូវបិទទាំងស្រុង។

ក្រុមមន្ត្រីបានប្រកាសថា ការលក់រាល់សត្វព្រៃទាំងអស់ក្នុងប្រទេសចិននឹងត្រូវហាមឃាត់ចាប់ពីថ្ងៃអាទិត្យទី២៦មករា។ វីរុសនេះត្រូវគេជឿថាមានប្រភពចេញពីសត្វ ប៉ុន្តែគ្មានករណីណាមួយត្រូវបានកំណត់ជាផ្លូវការនៅឡើយទេ។

ក្រុមមន្ត្រីជឿថា ចំពោះមនុស្ស អំឡុងពេលមេរោគកំពុងភ្ញាស់ខ្លួនវាប៉ុន្តែគ្មានរោគសញ្ញា គឺមានចាប់ពី ១ ថ្ងៃ ដល់ ១៤ ថ្ងៃ។ បើគ្មានរោគសញ្ញា មនុស្សអាចមិនដឹងថាពួកគេមានមេរោគទេ ប៉ុន្តែនៅតែអាចចម្លងវាទៅអ្នកដទៃ៕ ដោយ៖ កញ្ញាដាលីស

វីរុសកូរ៉ូណាសម្លាប់មនុស្ស ៥៦ នាក់ហើយ