វីរុសកូរ៉ូណាជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនិចនៅចិនបានចំនួន ១០០ លានតោន

249
ចែករម្លែក

ជំងឺរាតត្បាតដ៏សាហាវបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះបានធ្វើឱ្យតម្រូវការថាមពលនិងទិន្នផលឧស្សាហកម្មធ្លាក់ចុះនៅក្នុងប្រទេសចិន ដោយកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីតប្រហែល ១០០ លានតោន ជិតស្មើនឹងកាបោនដែលប្រទេសស៊ីលីបំភាយក្នុងមួយឆ្នាំ។

ការវិភាគថ្មីដោយអង្គការមិនរកប្រាក់ចំណេញ Carbon Brief បានរកឃើញថា ផលប៉ះពាល់នៃវីរុសកូរ៉ូណា រួមទាំងការរឹតត្បិតការធ្វើដំណើរការឈប់សម្រាកយូរនិងសកម្មភាពសេដ្ឋកិច្ចទាប មានន័យថា គ្មានសកម្មភាពការងារពេញលេញនោះឡើយនៅរង្វង់បុណ្យចូលឆ្នាំចិន ដែលមានរយៈពេល២សប្តាហ៍ ចាប់ផ្តើមនៅឆ្នាំនេះនៅថ្ងៃទី ២៥ ខែមករា។

របាយការណ៍បានពិនិត្យមើលការបំភាយឧស្ម័នក្នុងអំឡុងពេលពីរសប្តាហ៍ ដែលចាប់ផ្តើម ១០ ថ្ងៃបន្ទាប់ពីបុណ្យចូលឆ្នាំ ហើយប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាសម្រាប់រយៈពេល ៥ ឆ្នាំចុងក្រោយ។

ក្នុងរយៈពេលនោះក្នុងឆ្នាំ ២០១៩ ចិនបានបញ្ចេញកាបូនឌីអុកស៊ីត ៤០០ លានតោន។ តួលេខនៅឆ្នាំនេះទំនងជាជិត ៣០០ លានតោន។

ការប្រើប្រាស់ធ្យូងថ្មក៏មិនទាន់ពេញលេញពីថ្ងៃឈប់សម្រាកធម្មតានោះដែរ។ មួយខែមុនបុណ្យចូលឆ្នាំថ្មី ការដុតឥន្ធនៈហ្វូស៊ីលដ៏កខ្វក់បំផុតនេះគឺមានអត្រាប្រហែលនឹងឆ្នាំមុនៗ។

យោងតាមការវិភាគ ចាប់តាំងពីពេលនោះមក​វាបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលបួនឆ្នាំមកនេះ។

ទោះបីជារូបភាពនៃទីក្រុងទទេស្អាតនិងការដឹកជញ្ជូនសាធារណៈស្ងាត់ឈឹងអាចជាភស្តុតាងសម្រាប់ការថយចុះបរិមាណដ៏ច្រើននៃការបំភាយឧស្ម័នក៏ដោយ ក៏ប៉ុន្តែការពិតគឺថាការប្រើប្រាស់ថាមពលរបស់ចិនត្រូវបានគ្របដណ្ដប់ភាគច្រើនដោយឧស្សាហកម្ម៕ ដោយ៖ កញ្ញាដាលីស

វីរុសកូរ៉ូណាធ្វើឱ្យចិនថយចុះការបំភាយឧស្ម័នកាបូនិច ១០០ លានតោន