វីរុស​ក្រុង​វូ​ហានៈ ម៉ា​កាវ​អះអាង​ករណី​ជម្ងឺ​ផ្លូវដង្ហើម​លើកដំបូង និង​ប្រាប់​បុគ្គលិក​កាស៊ីណូ​អោយ​ពាក់​ម៉ា​សមុខ​

139
ចែករម្លែក

​ម៉ា​កាវ​កាលពី​ថ្ងៃ​ពុធ​ទី​២២​មករា បាន​រាយការណ៍​អំពី​ការ​រក​ឃើញ​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​បង្ក​ជម្ងឺ​ផ្លូវ​ដង្ហើមជា​លើកដំបូង​នៅពេល​អាជ្ញាធរ​បាន​ប្រកាស​អោយ​បុគ្គ​​លិ​កកាស៊ីណូ​ទាំងអស់​ក្នុង​ទីក្រុង​នេះ ពាក់​ម៉ាស​មុខ​។​

​អតីត​ដែន​ដី​អា​និគម​ព័រទុយហ្កាល់​នេះ​ជា​ប្រភព​ទាក់ទាញ​ភ្ញៀវ​ដ៏​សំខាន់​មក​ពី​មហា​ចិន​ដីគោក និង​ជា​កន្លែង​តែ​មួយ​នៅ​ចិន​ដែល​អនុញ្ញាត​អោយ​បើក​ល្បែង​។​​ដោយ​ពិធី​ចូល​ឆ្នាំ​ថ្មី​របស់​ប្រជាជន​ចិន​នឹង​ចូលមក​ដល់​នៅ​ចុង​សប្តាហ៍ អ្នក​ទេចរ​ចិន​មុខ​ជា​ហូរ​ចូល​ទីក្រុង​ល្បែង​នេះ​។​

​កាលពី​ថ្ងៃ​ពុធ ម៉ា​កាវ​បានប្រកាសថា ស្ត្រី​អ្នកជំនួញ​វ័យ​៥២​ឆ្នា​ម្នាក់ មក​ពី​ក្រុង​វូ​ហាន ត្រូវ​បាន​ពិនិត្យឃើញ​មាន​វីរុស​បង្ក​ជម្ងឺ​រលាក​សួត​ថ្មី​។​ស្ត្រី​នេះ​បាន​ជិះ​រថភ្លើង​​ល្បឿន​លឿន​ពី​វូ​ហាន​មក​ម៉ា​កាវ​កាលពី​ថ្ងៃ​អាទិត្យ​ដោយ​ឆ្លងកាត់​ទីក្រុង ហ្ស៊ុ​យ​ហាយ​។​

​ស្ត្រី​នេះ​បាន​ចូល​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​អង្គារ រីឯ​មនុស្ស​២​នាក់​ដែល​បាន​ស្នាក់នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ជាមួយ​គាត់​ក៏​ត្រូវ​បាន​តាមដាន​សុខភាព​៕​ប្រែ​សម្រួល​៖​វាសនា​

​មនុស្ស​ដើរ​ចេញពី​កាស៊ីណូ​នៅ​ម៉ា​កាវ​