វីរុស​វូ​ហាន​៖ មនុស្ស​ទី​២​ស្លាប់​ដោយ​ណា​វីរុស​ថ្មី​នៅ​ក្រៅ​ខេត្ត​ហ៊ូបេ​នៅពេល​អ្នកឆ្លង​កើន​ដល់​៨៨០​នាក់​

112
ចែករម្លែក

​ចិន​កាលពី​ថ្ងៃ​សុក្រ​ទី​២៤​មករា​បាន​អះអាង​អំពី​ការស្លាប់​មនុស្ស​ទី​២​នៅក្រៅ​ស្នូល​នៃ​ការផ្ទុះ​វីរុស​ជម្ងឺ​រលាក​សួត​ថ្មី ដែល​រហូត​ពេលនេះ​បាន​ចម្លង​មនុស្ស​៨៨១​នាក់​​និង​សម្លាប់​មនុស្ស​២៦​នាក់​។​

​ពួក​មន្ត្រី​និយាយ​ថា​មនុស្ស​២៤​នាក់​បាន​ស្លាប់​នៅក្នុង​ខេត្ត​ហ៊ូ​បេ ដែល​ទីក្រុង​វូ​ហាន​របស់​វា​បាន​បង្ការ​ផ្ទុះ​វីរុស​ជម្ងឺ​រលាក​សួត​រាលដាល​ទៅ​កាន់​ផ្នែក​ផ្សេងៗ​របស់​​ចិន​និង​ពិភពលោក​។​

​រដ្ឋាភិបាល​បាន​និយាយ​ថា​ជនរងគ្រោះ​ដល់​ជីវិត​ទី​២​នៅ​ក្រៅ​ខេត្ត​ហ៊ូ​បេ ស្ថិតនៅក្នុង​ខេត្ត​ហេ​ឡុង​ជាំ​ង ជាប់​ព្រំដែន​រុស្ស៊ី និង​មាន​ចម្ងាយ​ប្រមាណ​២.០០០​គី​ឡូ​​ម៉ែត្រ​ពី​ក្រុង​វូ​ហាន​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ មាន​ការបញ្ជាក់​ថា​អ្នកស្លាប់​ក្រៅ​ខេត្ត​ហ៊ូបេ​លើកទី​១ ។​វា​កើត​លើ​បុរស​វ័យ​៨០​ឆ្នាំ​ម្នាក់​នៅ​ខេត្ត​ហឹ​ប៉ី ដែល​បាន​ស្លាប់​កាលពី​ថ្ងៃ​២២​មករា​។​

​ឥឡូវ​មនុស្ស​ជាង​២០​លាន​នាក់​ត្រូវបាន​ដាក់​នៅ​ដាច់​ពី​ផ្នែក​ផ្សេង​នៃ​ប្រទេស​ចិន​និង​ពិភពលោក​ដោយសា​រតែគ​មនាគ​មន៍​សាធារណៈ​ត្រូវ​បិទ​នៅ​យ៉ាងតិច​​នៅ​ទីក្រុង​ចំនួន​១០​ក្នុង​ខេត្ត​ហ៊ូ​បេ​។​

​វីរុស ដែល​នៅ​មិនទាន់​មាន​វ៉ាក់សាំង​ការពារ​ឬ​ឱសថ​ព្យាបាល​បាន​រាលដាល​ទៅដល់​ទីក្រុង​ប៉េកាំង សៀង​ហៃ ហុងកុង ម៉ា​កាវ​និង​កោះ​តៃវ៉ាន់​។​វៀតណាម សិង្ហ​បុរី​​ជប៉ុន ថៃ កូរ៉េខាងត្បូង និង​អាម៉េរិក​ក៏​រាយការណ៍​អំពី​ការរកឃើញ​វីរុស​នេះ​ដែរ តែ​សុទ្ធតែ​មាន​ប្រភព​ចេញពី​ចិន​ទាំង​អស់​។​រោគសញ្ញា​របស់​វា​ស្រដៀង​ផ្តាសាយ គឺ​ក្តៅខ្លួន ពិបាក​ដកដង្ហើម និង​ក្អក​៕​ប្រែ​សម្រួល​៖​វាសនា​

ផ្សារ​អាហារ​សមុទ្រ​នៅ​វូ​ហាន​នៅតែ​បិទ ដោយសារ​គេ​ជឿ​ថា​វា​ជា​ប្រភព​នៃ​ការផ្ទុះ​វីរុស​